នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ លោក ផាន់ សារ៉ាត់ ដល់ក្នុង​​ផ្ទះ ក្នុង​ក្រុងដូនកែវ ខេត្តតាកែវ ដោយមិនមានដីកា និងពុំមានមូលហេតុច្បាស់លាស់។

អានបន្ត

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

សង្គមស៊ីវិល ​ខក​​ចិត្ត​ចំពោះ​ស្ថាប័ន​ទទួលពាក្យបណ្តឹង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ហូឡង់ ដែល​បញ្ចប់ការ​សម្របសម្រួល​ ដោយ​​​​មិន​មាន​ការព្រមព្រៀងគ្នារវាង​ភាគីនៃអង្គការចំនួនបី និង​ភាគី​ក្រុម​ហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើ​ការ​រំលោភ​បំពាន​​សិទិ្ធ​​មនុស្ស​​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ស្នើ​រក​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​កូន​បំណុល​​ជា​បន្ទាន់ ព្រោះ​ពួក​គេ​កំពុង​រង​គ្រោះពី​ការ​រំលោភ​សិទិ្ធ​មនុស្ស​ ដោយ​សារ​ប្រាក់​កម្ចី​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារនៅកម្ពុជា​។

អានបន្ត

តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍បាត់ដំបង ដែល​ផ្ដន្ទាទោស លោក ចៅ វាសនា មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ដាក់ពន្ធនាគារ ៣ឆ្នាំ ​និងពិន័យជាប្រាក់ជាច្រើនលានរៀល​ ទុក​ជាបានការ។

អានបន្ត

បក្ស​ប្រឆាំង​ខ្លះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ករណី​លោក​ ​ជា​ វិជ្ជា​

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានបន្តជំរុញទៅរាជរដ្ឋាភិបាលត្រូវពន្លឿន ក្នុងការស្វែងរកយុត្តិធម៌​ពិតសម្រាប់ករណី ​លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី២១ឆ្នាំមុន។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃខួប២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ថា មកទល់ពេលនេះ គ្មានឡើយយុត្តិធម៌ពិតប្រាកដសម្រាប់អតីតប្រធានសហជីពសេរីកម្មករនៃ​ព្រះរាជាណាចក្រកម្ពុជារូបនេះ។...

អានបន្ត

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​

ពលរដ្ឋមួយចំនួន រស់នៅភូមិពាមល្វា និងភូមិត្រពាំងអង្គ្រង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានត្អូញត្អែរពីផលលំបាកក្នុងការប្រមូលផលស្រូវ ត្បិតស្រូវទុំពេញស្រែអស់ទៅហើយ ស្រាប់តែទឹកលិចអស់ ហើយបញ្ហានេះពួកគេស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយដើម្បីបញ្ចៀសការខូចខាតផលស្រូវរបស់ខ្លួន។ អ្នកស្រី ផូ សូយ អាយុ ៥៧ឆ្នាំ ជាកសិកររស់នៅ ភូមិ ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់...

អានបន្ត

ជន​ជាតិ​ដើម​ទំពួន​ឃុំកាឡៃ​អះអាង​ថា​ពួកគេ​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ​អំពី​សុខ​ភាព​មាតា​និង​ទារក​

ប្រជាពលរដ្ឋក្នុងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថាពួកគេទទួលបានព័ត៌មានពេញលេញ​ស្តីពី​សេវា​គាំ​​​​ពារសុខ​ភាពមាតា និងទារកតាមរយៈការផ្សព្វផ្សាយ និងចុះអប់រំពីមណ្ឌលសុខភាព ព្រមទាំងអា​ជ្ញា​ធ​​រ​​មូ​​ល​​ដ្ឋាន។ អ្នកស្រី យឿន សាដឿន បាននិយាយថា មិនថាអាជ្ញាធរមូលដ្ឋាន និងមណ្ឌលសុខភាពទេ គឺតែងផ្តល់ការ​អ​ប់​រំជា​និ​ច្ចអំពីការថែទាំសុខភាពមាតា និងទារក ជាពិសេសទាក់ទងចំណេះដឹងអំពីអាហាររូបត្ថម្ភ ការប្រើ​ប្រា​​​​​ស់​​អំពើហិង្សា និងការយល់ដឹងពីយេនឌ័រ។ប្រភពបន្តថា បើនិយាយពីក្រុមគ្រូពេទ្យវិញ ពួកគេចុះផ្ទាល់​​ដ​ល់​​មូ​លដ្ឋាន...

អានបន្ត

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដ​ព្រះសីហនុ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​កែឆ្នៃ​នៅ​ក្នុង​ទំនាស់​ដីធ្លី​

ពលរដ្ឋម្នាក់ត្រូវបានសន្តិសុខរបស់ឧកញ៉ា រតនៈ សម្បត្តិ បាញ់ដោយកាំភ្លើងឆ្នៃឱ្យរងរបួសភ្លៅខាងស្ដាំបន្ទាប់ពីពួកគេព្យាយាមរារាំងក្រុមសន្តិសុខមិនចូលទៅបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកភូមិក្នុងទំនាស់ដីធ្លីកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។​ ពលរដ្ឋរងគ្រោះលោក ឡុង ប៊ុណ្ណារ៉ា អាយុ៤៣ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤...

អានបន្ត

ពលរដ្ឋ​នៅ​ស្វាយ​រៀង​ស្នើ​អាជ្ញាធរ​ដក​ដី​ព្រែក​មួយ​កន្លែង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយ​មាន​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

ពលរដ្ឋរស់នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងជាច្រើនគ្រួសារបានទាមទារដល់អាជ្ញាធរដកហូតដីព្រែកមួយកន្លែងទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីមានអ្នកហាមមិនឱ្យអ្នកភូមិចូលទៅប្រើប្រាស់អាស្រ័យផលទឹកនៅក្នុងព្រែកនោះ។ លោក វង សាវ៉ាត អាយុ៤៨ឆ្នាំរស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា តាំងពីដូនតារបស់លោកមក គឺព្រែកនៅក្នុងភូមិព្នៅមិនដែលមានអ្នកណាធ្វើរបងព័ទ្ធ ឬហាមឃាត់មិនឱ្យពលរដ្ឋចូលទៅរកត្រីនៅក្នុងព្រែក ឬហាមមិនឱ្យប្រលែងសត្វគោក្របីចុះទៅផឹកទឹកស៊ីស្មៅនៅក្នុងព្រែកទេ។ លោកថា ទើបតែនៅក្នុងឆ្នាំ២០២៤នេះមានគេធ្វើរបងព័ទ្ធហាមឃាត់មិនឱ្យពលរដ្ឋចូលទៅក្នុងព្រែកទាំងមនុស្ស...

អានបន្ត

លីកាដូ​និង​អ្នក​ឃ្លាំ​មើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ប្តឹង​ទៅ​UN​ជុំវិញ​​ការ​រំលោភ​​សិទិ្ធ​​មនុស្ស​​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា​

អង្គការការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​និង​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) ​បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​ក្រុម​ការងារ​នៃ​អង្គការសហប្រជាជាតិ​ ​ផ្នែក​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​​រូប​ ​ផ្សេងទៀត​ ​ដោយ​លើកឡើង​អំពី​ការ​អនុវត្ត​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។ ការដាក់ពាក្យបណ្តឹងនេះ បាន​ឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយដែលលីកាដូបានផ្សព្វផ្សាយគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ ​...

អានបន្ត

សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

សកម្មជនបរិស្ថាននិងសង្គមស៊ីវិលសាទរចំពោះរដ្ឋបាលស្រុកឱរ៉ាល់ ដែលបានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងវិធានការទប់ស្កាត់ការទន្រ្ទានកាន់កាប់ទិញលក់ និងការបញ្ជាក់លិខិតផ្សេងៗលើដីរបស់រដ្ឋ និងដីព្រៃរបស់រដ្ឋ។ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងឱ្យប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នាយកផ្នែករដ្ឋបាលពព្រៃឈើឱរ៉ាល់ត្រូវដាក់បទបបញ្ជាដល់មន្រ្ដីក្រោមឱវាទឱ្យ​បានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ បង្រ្កាបការទន្រ្ទាន ឈូសឆាយដីរបស់រដ្ឋ និងដីព្រៃរដ្ឋ ដោយជនណាប្រព្រឹត្តផ្ទុយពីសេចក្តីជូនដំណឹងនឹងត្រូវចាត់វិធានការច្បាប់តែម្តង។ នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះថាមេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ...

អានបន្ត
ទំព័រ 5 នៃ 22 1 4 5 6 22