ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ដី​សម្បទាន​​ក្រុម​ហ៊ុន​ចិន​នៅ​ព្រះវិហារ​បន្ត​គ្មាន​សកម្មភាព​​ ​ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ត្រូវ​ការ​ដី​សម្រាប់​បង្ក​បង្កើន​ផល​

អ្នកភូមិជាជនជាតិដើមភាគតិចមួយចំនួននៅព្រះវិហារ ​បន្តរស់នៅដោយពឹងអាស្រ័យទៅលើធនធានធម្មជាតិ ការប្រកបរបរបែបប្រពៃណី ហើយខ្លះទៀតត្រូវការដីធ្លីសម្រាប់បង្កបង្កើនផល ខណៈពួកគេខ្លះទៀតមិនមានដីអាស្រ័យផល ស្របពេលដីរាប់ម៉ឺនហិកតារបស់ក្រុមហ៊ុនចិននៅខេត្តមួយនេះបន្តទុកចោលគ្មានសកម្មភាពអភិវឌ្ឍន៍អ្វីទៀតឡើយចាប់តាំងពីពេលក្រុមហ៊ុនផ្អាកដំណើរការអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ​។   ពលរដ្ឋជនជាតិដើមភាគតិចបានលើកឡើងថា ដីអាស្រ័យផលដែលពួកគេធ្លាប់បានប្រើប្រាស់ជាប្រពៃណីសម្រាប់ដាំដំណាំ ចិញ្ចឹមសត្វ និងរកផលអនុផលពីព្រៃឈើ ត្រូវបានរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុន​ចិនចំនួន៥ ដែលមានប្រធានក្រុមហ៊ុនតែមួយសម្រាប់វិនិយោគដាំដំណាំអំពៅ និងធ្វើកសិកម្ម​ កាលពីឆ្នាំ២០១១។ បើតាមអត្ថបទស៊ើបអង្កេតមួយរបស់វីអូឌីកាលពីឆ្នាំ២០១៩ បានឱ្យដឹងថា នៅ​ឆ្នាំ២០១១​ រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុនចិនចំនួន​...

អានបន្ត

អតីត​កម្មការិនី​រោងចក្រ​អេវើហ្រ្គីន​ចំនួន​៩​នាក់​នៅ​ភ្នំពេញ​​បន្ត​ទាមទារ​សំណង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រយៈពេល​៧​ឆ្នាំ​

អតីតកម្មការិនីរោងចក្រ អេវើហ្រ្គីន អឹភែរឹល(ខេមបូឌា)ចំនួន៩នាក់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញទាមទារឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយរកយុត្តិធម៌ក្រោយថៅកែបិទទ្វាររោងចក្រអស់រយៈ៧ឆ្នាំ ដោយមិនបានផ្ដល់សំណងត្រឹមត្រូវតាមច្បាប់ឱ្យពួកគេ។ អតីតកម្មការិនីរោងចក្រអេវើហ្រ្គីន អ្នកស្រី មែក សុលី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា នៅក្នុងឆ្នាំ២០១៨រោងចក្រអេវើហ្គ្រីនចាប់ផ្ដើមមានបញ្ហាអត់មានការងារឱ្យកម្មករធ្វើ ហើយក្រុមហ៊ុនឱ្យកម្មករលាឈប់ពីការងារដោយស្ម័គ្រចិត្ដនឹងផ្ដល់ប្រាក់សំណងអតីតភាពការងារក្នុង១ឆ្នាំ១០០ដុល្លារ។ កម្មការិនីដែលបម្រើការងាររយៈពេល១០ឆ្នាំរូបនេះបានឱ្យដឹងទៀតថា មូលហេតុដែលពួកអ្នកស្រីទាំង៩នាក់នៅតែបន្ដទាមទារសំណងថ្វីបើក្រុមហ៊ុនបានបិទទ្វារជាង៧ឆ្នាំក៏ដោយ ព្រោះថៅកែក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថានឹងផ្ដលសំណងអតីតភាពការងារទៅតាមផ្លូវច្បាប់ឱ្យកម្មករនៅពេលក្រុមហ៊ុនបិទទ្វារ...

អានបន្ត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ប្រមូល​ភស្តុតាង​​ផល​ប៉ះពាល់​ពី​​ការ​ឈ្លាន​ពាន​របស់​ថៃ​ដើម្បី​ប្តឹង​ទៅ​អន្តរជាតិ​​

ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកមួយចំនួន គ្រោងប្រមូលភស្តុតាង សាក្សី ផលប៉ះពាល់លើពលរដ្ឋខ្មែរ និងទ្រព្យសម្បត្តិ ព្រមទាំងសិក្សាផ្លូវច្បាប់ដើម្បីធ្វើការតស៊ូមតិតាមផ្លូវការទូតផង និងផ្លូវច្បាប់ផងដើម្បី​ប្តឹងទៅស្ថានប័នអន្តរជាតិ ចំពោះអំពើឈ្លានពានកម្ពុជាទាំងពីរលើកពីសំណាក់យោធាថៃ។ នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាល NGO-Forum លោក សឿង សារឿន មានប្រសាសន៍នៅក្នុង​ឱកាសសន្និសីទកាសែតដែលធ្វើឡើងដោយក្រុមអង្គការសង្គមស៊ីវិលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា សង្គ្រាមឈ្លានពានរបស់ថៃកន្លងមក បណ្តាញក្រុមអង្គការជាង១០ បានបង្កើតជាក្រុមសម្របសម្រួល...

អានបន្ត

អត្ថបទ​ទស្សនៈ​៖​ ​កង្វះ​ប្រព័ន្ធ​ជូន​ដំណឹង​ពី​គ្រោះ​អាសន្ន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព​

កាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៥ យន្ដហោះថៃបានហោះចូលទម្លាក់គ្រាប់បែក៤គ្រាប់​ចូលស្រុកបាណន់ដែលកៀកមែនទែននឹងក្រុងបាត់ដំបង។ ហេតុការណ៍ទម្លាក់គ្រាប់បែកនេះបង្កឱ្យប្រជាពលដ្ឋជាច្រើនព្រួយបារម្ភពីសុវត្ថិភាព ក្នុងនោះអ្នកខ្លះចោទជាសំណួរសួរជុំវិញប្រព័ន្ធជូនដំណឹងពីគ្រោះអាសន្ន។ តើអាជ្ញាធរកម្ពុជាបានគិតហើយឬនៅ ពីប្រព័ន្ធជូនដំណឹងគ្រាមានអាសន្ន​ដូចជាករណីទម្លាក់គ្រាប់បែកឬបាញ់ប្រហារបែបនេះ? ព្រឹត្តិការណ៍ថៃទម្លាក់គ្រាប់បែកនៅស្រុកបាណន់ដែលកៀកនឹងក្រុងបាត់ដំបងនេះ បង្កឱ្យពលរដ្ឋអ្នករស់នៅជិតទីតាំងទម្លាក់គ្រាប់បែក និងអ្នករស់ក្រុងបាត់ដំបងមានការតក់ស្លុតយ៉ាងខ្លាំង។ គេមិនអាចវាស់ស្ទង់ទំហំឈឺចាប់ភ័យខ្លាចរបស់ពលរដ្ឋបានទេ។ ប៉ុន្តែគេអាចឃើញបានពីទឹកចិត្តភ័យខ្លាចរបស់ពលរដ្ឋ តាមរូបភាពវីដេអូដែលបង្ហាញលើបណ្ដាញសង្គមនានា គឺគេឃើញកុមារតូចៗជាច្រើនស្រែកទ្រហោរយំរកម្ដាយដោយការតក់ស្កុតភិតភ័យជាតក្កមា។ក្មេងខ្លះយំស្ទើគាំងក៏មាន។  សាលារៀនឯកជននៅក្នុងក្រុងបាត់ដំបង ហៅទូរសព្ទឱ្យអាណាព្យាបាលទៅទទួលកូនចេញពីសាលា ក្នុងនោះម្ដាយឪពុកខ្លះទៅយកកូនមិនទាន់កូនក៏ស្រែកទួញយំទ្រហឹងអឺងកងពេញសាលាដោយសារតែភ័យខ្លាច។ គ្រូៗសិស្សធំៗរត់ស្វែងរកទីសុវត្ថិភាពរៀងៗខ្លួន។ សិស្សានុសិស្សនៅសាលានានាជុំវិញតំបន់ភ្នំសំពៅ បានយកកង់ម៉ូតូជិះយ៉ាងប្រសាចចេញពីសាលាឆ្ពោះទៅផ្ទះរបស់ពួកគេរៀងៗខ្លួន។...

អានបន្ត

ក្រសួង​ការពារ​ជាតិ​កម្ពុជា​​៖ ថៃ​វាយ​ប្រហារ​លើ​ទីតាំង​ពលរដ្ឋ​ស៊ីវិល​បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់​និង​របួស​២០​នាក់​

ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ចាប់តាំងពីថ្ងៃទី៨ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី៩ខែធ្នូនេះ ភាគីថៃបន្តវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលកម្ពុជា ដែលបណ្តាល​ឱ្យពលរដ្ឋស៊ីវិលកម្ពុជា​ចំនួន៧នាក់​បានស្លាប់ និងរបួសចំនួន២០នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅព្រឹកថ្ងៃអង្គារ៍នេះ បានលើកឡើងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជុំវិញករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥។ ក្នុងការវាយប្រហារ២ថ្ងៃនេះ បណ្តាលឱ្យពលរដ្ឋស៊ីវិលស្លាប់និងរបួសប្រមាណ៣០នាក់។ ក្រសួងបន្តថា៖«យោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឱ្យដឹងថា ការបើកការបាញ់ប្រហាររបស់យោធាថៃនៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ...

អានបន្ត

កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​វាយនភណ្ឌ​ចង់​បាន​ប្រាក់​ឈ្នួល​២៥០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៦​

កម្មករដែលកំពុងបម្រើការងារនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរចង់់បានប្រាក់ខែ២៥០ដុល្លារអាមេរិកនៅក្នុងមួយខែសម្រាប់ឆ្នាំ២០២៦ ដើម្បីមានជីវភាពរស់នៅសមរម្យ។ អ្នកស្រី ជៀម សុជាតា អាយុ៣៦ មកពីខេត្ដកំពង់ឆ្នាំង រាល់កំពុងបម្រើការក្នុងរោងចក្រមួយនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា រាល់ថ្ងៃប្រាក់គោល២០៨ដុល្លារមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃនោះទេ។ អ្នកស្រីបន្តថា នៅក្នុងឆ្នាំ២០២៥ប្រាក់ខែកម្មករឡើងបាន២ដុល្លារ តែផ្ទះជួលឡើងថ្លៃ១០ដុល្លារ...

អានបន្ត

ស្រូវ​ជាង​៤០​ហិកតា​របស់​ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​កំពត​ខូច​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

ស្រូវជាង៤០ហិកតារបស់ប្រជាកសិករនៅឃុំស្តេចគង់ខាងលិច ក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានរងការខូតខាតដោយងាប់ទាំងស្រុងដោយសារជួបគ្រោះរាំងស្ងួត ខណៈរាប់រយហិកតាទៀតកំពុងបន្តក្រៀមស្វិត។ ​ មេឃុំស្តេចគង់ខាងលិច លោក គឹម ផេង បានបញ្ជាក់ថា បាតុភូតរាំងស្ងួតបានបណ្តាលឱ្យពលរដ្ឋប្រមាណជាង៤០០គ្រួសារ ក្នុងឃុំស្តេចគង់ខាងលិចរងការខាតបង់ទាំងស្រុង ហើយអាចប្រឈម និងភាពខ្វះខាតនាពេលខាងមុខ ខណៈកសិកររាប់រយគ្រួសារ និងស្រែស្រូវរាប់រយហិកតាទៀតកំពុងរងការគម្រាមកំហែងពីគ្រោះរាំងស្ងួតនេះ។ លោកបន្តថា ៖ «ភាពរាំងស្ងួតបានអូសបន្លាយយូរដែលបណ្តាលស្រូវពលរដ្ឋ​...

អានបន្ត

លោកអ៊ុកម៉ៅត្រូវមន្ត្រីប្តឹងទារប្រាក់ជាង៥ម៉ឺនដុល្លារខណៈជីវភាពគ្រួសារកំពុងខ្វះខាត 

អ្នកសារព័ត៌មានបរិស្ថានលោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិចកួយត្រូវបានមន្ត្រី ប្តឹងទាមទារប្រាក់ជាង៥ម៉ឺនដុល្លារ ខណៈគ្រួសារលោកកំពុងខ្វះខាតខ្លាំងក្នុងជីវភាព។ 

អានបន្ត

អ្នក​ភូមិ​ភ្នំ​ដំរី​ជំរុញ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ពន្លឿន​អភិវឌ្ឍន៍​ភ្នំ​នេះ​ដើម្បី​បាន​ចំណូល​

អ្នកភូមិមួយចំនួននៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានជំរុញទៅមន្ទីរទេសចរណ៍ខេត្តនេះ ឱ្យពន្លឿនអភិវឌ្ឍន៍ភ្នំដំរីទៅជាកន្លែងកំសាន្តឱ្យបានឆាប់ ដើម្បីពួកគាត់អាចរកបានចំណូលបានពីភ្ញៀសទេសចរ។ ភ្នំដំរីស្ថិតនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច មានចម្ងាយប្រហែល២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្នំមួយនេះ មានសក្តានុពលសម្រាប់ទេសចរណ៍ដូចជា មានល្អាងជាច្រើនកន្លែងសម្រាប់ភ្ញៀសទសនា មានទេសភាពស្អាត មានបឹងនៅជើងភ្នំ មានវត្តអារាម មានជួរភ្នំ និងមានកន្លែងទេសចរសម្បូរបែបផ្សេងៗទៀត។ លោក...

អានបន្ត

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

ប្រជាសហគមន៍ជនជាតិដើមភាគតិចរាប់រយគ្រួសារដែលរស់នៅតាមដងទន្លេស្រែពកក្រោម៣ ក្នុងខេត្តរតនៈគិរី បារម្ភពីការបណ្តេញចេញពីលំនៅឋានដោយបង្ខំ​ និងមិនទទួលបានសំណងសមរម្យ ខណៈគម្រោងវារីអគ្គិសនីស្រែពកក្រោម៣នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅពេលឆាប់ៗ។ គម្រោងទន្លេស្រែពកក្រោម៣ នេះដឹកនាំដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប(Royal Group) ដែលជាកម្មសិទ្ធិរបស់ អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនចិន China (Cambodia) Rich International Co. ដែលបានវិនិយោគទុនជាង...

អានបន្ត
ទំព័រ 1 នៃ 57 1 2 57