ពលរដ្ឋ​ស្នើ​ឱ្យ​ទប់ស្កាត់​​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​បណ្តាញ​អគ្គិសនី​មួយ​នៅ​ខេត្ត​មណ្ឌល​គិរី​​ដែល​ឈូស​ឆាយ​តំបន់​​ដី​កប់​​សព​

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូត្រុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាន​ស្នើឱ្យមានការទប់ស្កាត់​ក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីមួយ ដែលបានធ្វើសកម្មភាពរំលោភលើដីតំបន់កប់សពរបស់ដូនតាពួកគេ ដោយពុំមានការជូនដំណឹង ឬការព្រមព្រៀងពីសហគមន៍ជាមុន។ ពលរដ្ឋជនជាតិដើមភាគតិពូនងម្នាក់នៅសង្កាត់រមនា ក្រុងសែនមនោរម្យ លោក ឆើល ឡូញ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនម៉ៅការសាងសង់អគ្គិសនីនៅមិនទាន់សងសំណង​ផលប៉ះពាល់ដីធ្លីដល់ជនជាតិភាគតិចនៅសហគមន៍​ពូត្រុំនៅឡើយទេ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។  លោកថា បើទោះបីអាជ្ញាធរសង្កាត់រមនា...

អានបន្ត

អតីត​ព្រះ​សង្ឃ​ ​ជា​ ​វុទ្ធី​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​ដោយ​ចោទ​ពី​បទ​ញុះញង់​ ​

អតីតព្រះសង្ឃមួយអង្គ ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ឬប៉េហ្ស៊ី(PJ) ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ បើតាមទំព័រហ្វេសប៊ុករបស់សមាគមអាដហុកនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អតីតព្រះសង្ឃដែលសកម្មក្នុងកិច្ចការងារសង្គម ព្រមទាំងជាសមាជិកពលរដ្ឋអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ព្រះនាម ជា វុទ្ធី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»...

អានបន្ត

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​បញ្ចេញ​មតិ​រឿង​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក​និង​បញ្ជូន​​ទៅ​តុលាការ​ខេត្ដ​បាត់ដំបង​

ព្រះសង្ឃមួយអង្គដែលគង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម ហៅវត្ដប៉ាឆា ខេត្ដបាត់ដំបង ដែលសកម្មនៅក្នុងកិច្ចការងារសង្គម និងហ៊ានបញ្ចេញមតិនៅលើបណ្ដាញសង្គមពាក់ព័ន្ធរឿងព្រំដែនត្រូវបានអាជ្ញាធរចាប់ផ្សឹក និងបញ្ជូនទៅ​សាលាដំបូងខេត្ដមួយនេះ។ ព្រះភិក្ខុ ជា វុទ្ធី គង់នៅវត្តធម្មនិមិត្តរាជបុប្ផារាម  ហៅវត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមួយក្រុមឃាត់ព្រះកាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការឃាត់ព្រះកាយនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរធម្មការ​ និងសាសនា ខេត្ដបាត់ដំបង បានណាត់ជួបព្រះអង្គនៅវត្ដពោធិ៍វាល...

អានបន្ត

អតីត​កម្មការិនី​រោងចក្រ​អេវើហ្រ្គីន​ចំនួន​៩​នាក់​នៅ​ភ្នំពេញ​​បន្ត​ទាមទារ​សំណង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រយៈពេល​៧​ឆ្នាំ​

អតីតកម្មការិនីរោងចក្រ អេវើហ្រ្គីន អឹភែរឹល(ខេមបូឌា)ចំនួន៩នាក់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញទាមទារឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយរកយុត្តិធម៌ក្រោយថៅកែបិទទ្វាររោងចក្រអស់រយៈ៧ឆ្នាំ ដោយមិនបានផ្ដល់សំណងត្រឹមត្រូវតាមច្បាប់ឱ្យពួកគេ។ អតីតកម្មការិនីរោងចក្រអេវើហ្រ្គីន អ្នកស្រី មែក សុលី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា នៅក្នុងឆ្នាំ២០១៨រោងចក្រអេវើហ្គ្រីនចាប់ផ្ដើមមានបញ្ហាអត់មានការងារឱ្យកម្មករធ្វើ ហើយក្រុមហ៊ុនឱ្យកម្មករលាឈប់ពីការងារដោយស្ម័គ្រចិត្ដនឹងផ្ដល់ប្រាក់សំណងអតីតភាពការងារក្នុង១ឆ្នាំ១០០ដុល្លារ។ កម្មការិនីដែលបម្រើការងាររយៈពេល១០ឆ្នាំរូបនេះបានឱ្យដឹងទៀតថា មូលហេតុដែលពួកអ្នកស្រីទាំង៩នាក់នៅតែបន្ដទាមទារសំណងថ្វីបើក្រុមហ៊ុនបានបិទទ្វារជាង៧ឆ្នាំក៏ដោយ ព្រោះថៅកែក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថានឹងផ្ដលសំណងអតីតភាពការងារទៅតាមផ្លូវច្បាប់ឱ្យកម្មករនៅពេលក្រុមហ៊ុនបិទទ្វារ...

អានបន្ត

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ប្រមូល​ភស្តុតាង​​ផល​ប៉ះពាល់​ពី​​ការ​ឈ្លាន​ពាន​របស់​ថៃ​ដើម្បី​ប្តឹង​ទៅ​អន្តរជាតិ​​

ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកមួយចំនួន គ្រោងប្រមូលភស្តុតាង សាក្សី ផលប៉ះពាល់លើពលរដ្ឋខ្មែរ និងទ្រព្យសម្បត្តិ ព្រមទាំងសិក្សាផ្លូវច្បាប់ដើម្បីធ្វើការតស៊ូមតិតាមផ្លូវការទូតផង និងផ្លូវច្បាប់ផងដើម្បី​ប្តឹងទៅស្ថានប័នអន្តរជាតិ ចំពោះអំពើឈ្លានពានកម្ពុជាទាំងពីរលើកពីសំណាក់យោធាថៃ។ នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាល NGO-Forum លោក សឿង សារឿន មានប្រសាសន៍នៅក្នុង​ឱកាសសន្និសីទកាសែតដែលធ្វើឡើងដោយក្រុមអង្គការសង្គមស៊ីវិលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា សង្គ្រាមឈ្លានពានរបស់ថៃកន្លងមក បណ្តាញក្រុមអង្គការជាង១០ បានបង្កើតជាក្រុមសម្របសម្រួល...

អានបន្ត

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

ប្រជាសហគមន៍ជនជាតិដើមភាគតិចរាប់រយគ្រួសារដែលរស់នៅតាមដងទន្លេស្រែពកក្រោម៣ ក្នុងខេត្តរតនៈគិរី បារម្ភពីការបណ្តេញចេញពីលំនៅឋានដោយបង្ខំ​ និងមិនទទួលបានសំណងសមរម្យ ខណៈគម្រោងវារីអគ្គិសនីស្រែពកក្រោម៣នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅពេលឆាប់ៗ។ គម្រោងទន្លេស្រែពកក្រោម៣ នេះដឹកនាំដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប(Royal Group) ដែលជាកម្មសិទ្ធិរបស់ អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនចិន China (Cambodia) Rich International Co. ដែលបានវិនិយោគទុនជាង...

អានបន្ត

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ វត្ត​មាន​ក្រុម​ហ៊ុន​ចិន​មួយ​នៅ​ត្បូងឃ្មុំ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី​ ខ្លះ​ប្រឈម​ផ្លូវ​ច្បាប់​ ​និង​ចំណាក​ស្រុក​

ក្រុមហ៊ុនចិន​មួយដែលបានបោះទុនវិនិយោគដំណាំកសិកម្មនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានធ្វើឱ្យពលរដ្ឋម្ចាស់ស្រុកជាច្រើនគ្រួសារបាត់បង់ដីធ្លី ​ បាត់បង់ទាំងដីព្រៃសហគមន៍ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចំណាកស្រុក និងពលរដ្ឋមួយចំនួនទៀតទៀតត្រូវប្រឈមផ្លូវច្បាប់ និងជាប់ពន្ធនាគារជាដើម។ ​    អ្នកភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ភាគច្រើនរស់ពឹងអាស្រ័យលើដីធ្លីរបស់ខ្លួន ដើម្បីបង្កបង្កើនផលកសិកម្មចិញ្ចឹមគ្រួសារ។ ប៉ុន្តែដីធ្លីរបស់ពួកគេមួយចំនួនក៏ត្រូវបានបាត់បង់ ក្រោយ​មានវត្តមានក្រុមហ៊ុនមួយឈ្មោះ ហាមីនិវិនអ៊ិនវេសមិន ដែលមានថៅកែជាជនជាតិចិន មកវិនិយោគវិស័យកសិកម្ម​នៅតំបន់នេះ។...

អានបន្ត

មន្ត្រី​ក្រសួង​ការងារ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​នៅ​ថៃ​

មន្ត្រីក្រសួងការងារ និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារបានថ្កោលទោសចំពោះការប្រើអំពើហិង្សារលើពលករខ្មែរពីសំណាក់ក្រុមជ្រុលនិយមថៃ ខណៈកម្ពុជា និងថៃកំពុងផ្ទុះអាវុធរឿងជម្លោះព្រំដែន។ ចាប់តាំងពីមានការផ្ទុះអាវុធនៅតំបន់មុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួចមកគឺមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពក្រុមជ្រុលនិយមថៃបានប្រើអំពើហិង្សាមកលើពលករខ្មែរជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្កោលទោសចំពោះសកម្មភាពទាំងនេះ។ លោកថា សកម្មភាពដែលប្រជាពលរដ្ឋថៃ ក៏ដូចជាក្មេងស្ទាវថៃធ្វើដាក់ពលករខ្មែរនោះ គឺមិនត្រឹមត្រូវ។ លោកបន្តថា...

អានបន្ត

តំណាង​ជន​ជាតិ​ភាគ​តិច​៣​នាក់​នៅ​ព្រះវិហារ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​

តំណាង​​ជន​​ជាតិ​ដើម​ភាគ​តិចចំនួន៣នាក់​នៅ​ស្រុក​​ឆែប ខេត្ត​​​ព្រះ​វិហារ បានទាមទារទៅតុលាការខេត្តនេះឱ្យទម្លាក់ចោលបទចោទដោយថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ប្រធាន និងជាចៅក្រម​ស៊ើប​សួរ​សាលាដំ​បូង​ខេត្ត​ព្រះ​វិហារ លោក យុត ពន្លឺ ចេញ​ដីកា​កោះហៅតំណាង​តំណាងជនជាតិដើមភាគតិចកួយ៣នាក់ រួ​ម​​មាន លោក សឿន ថា លោក ពាន សុផាត និង​លោក អៀម អោន...

អានបន្ត

អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

អ្នកសារព័ត៌មានម្នាក់ បានប្តឹងមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងអធិការនគរបាលក្រុងប៉ោយប៉ែតម្នាក់ទៅក្រសួងមហាផ្ទៃ ដោយចោទថា បង្ខាំងខ្លួនក្នុងទ្រុងដែក ដោយខុសច្បាប់។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមួយទៅក្រសួងមហាផ្ទៃ ដោយប្តឹង លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ប្តឹង...

អានបន្ត
ទំព័រ 1 នៃ 22 1 2 22