រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ក្នុង​ជួរ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​

មន្ត្រីកំពូលនៃក្រសួងមហាផ្ទៃ បានបញ្ជាទៅដល់មន្ត្រីក្រោមឱវាទឱ្យស៊ើបអង្កេតអ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន រួមទាំងក្នុងជួរមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃផង ដោយថាបញ្ហាគ្រឿងញៀនធ្ងន់ធ្ងរដូចពេលបច្ចុប្បន្ន​ដោយសារមានមន្ត្រីផ្ទៃក្នុងពាក់ព័ន្ធ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍កាលពីថ្ងៃទី១២មីនា ដោយព្រមានដល់មន្ត្រីនគរបាលទាំងអស់ឱ្យដកខ្លួនចេញឬ បញ្ឈប់ការពាក់ព័ន្ធបញ្ហាគ្រឿងញៀនបន្តទៀត ជៀសវាងឈានដល់អភិក្រមនៃការវះកាត់សាច់ស្អុយចេញតែម្តង។ លោកថ្លែងទទួលស្គាល់វិបត្តិគ្រឿងញៀននៅកម្ពុជា បើមិនមានមន្ត្រីពាក់ព័ន្ធទេ ក៏មិនធ្ងន់ធ្ងរបែបនេះដែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធនឹងមន្ត្រីផ្ទៃក្នុងទេ...

អានបន្ត

ការ​ប្រើ​​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ទៅ​​រត់​ការ​តំណែង​ឬ​រក​ស៊ី​ជា​សកម្មភាព​បំផ្លាញ​នីតិរដ្ឋ​  ​

អ្នកឃ្លាំមើលបញ្ហាសង្គមបានលើកឡើងថា ការប្រើតួនាទីឬឈ្មោះថ្នាក់ដឹកនាំ​ដើម្បីទៅរត់ការយកតួនាទី តំណែងឬរកស៊ី ​ ប្រសិនបើមិនមានវិធានការទប់ស្កាត់ និងដោះស្រាយឱ្យមានប្រសិទ្ធភាពទេ នឹងធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ព្រមទាំងជាវប្បធម៌បំផ្លាញនីតិរដ្ឋ។ អ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងមិនល្អឡើយ នៅពេលវប្បធម៌យកតួនាទីឬឈ្មោះថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ ឬថ្នាក់កណ្តាល​ដើម្បីទៅរត់ការយកតួនាទីឬតំណែង​​ ឬរកស៊ីជាដើមនោះ ជាទម្រង់អំពើពុករលួយ ដែលជាវប្បធម៌...

អានបន្ត

សកម្មជន​ដីធ្លី​ឡពាង​មិន​សង្ឃឹម​ឈ្នះ​ក្តី​ក្រុម​ហ៊ុន​KDC​បើ​តុលាការ​កំពូល​មិន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​

សកម្មជនដីធ្លីនៅសហគមន៍ឡពាង ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ ខេត្តកំពង់ឆ្នាំង មិនសង្ឃឹមឈ្នះក្តីជាមួយក្រុមហ៊ុនKDC ដោយថា ប្រសិនបើតុលាការកំពូលមិនចុះស៊ើបអង្កេតផ្ទាល់។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ តុលាការកំពូលបានបើកសាវនាការលើសំណុំរឿងសកម្មជនដីធ្លីសហគមន៍ឡពាងចំនួន៣នាក់ រួមមានលោក ស្ងួន ញឿន លោក រាជ សីម៉ា និងលោក ភុល សន...

អានបន្ត

ជនជាតិដើមភាគតិច​នៅ​ខេត្ត​ព្រះ​វិហារ ​​ស្នើសុំដំណោះស្រាយលើបញ្ហាដីធ្លី​ដែលប្រឈមនឹង​ការ​ឈូស​ឆាយ

ពលរដ្ឋជនជាតិដើមភាគតិចកួយប្រមាណ ២០នាក់ តំណាងឱ្យពលរដ្ឋជាង២០០គ្រួសារ មក​ពី​ភូមិ​ចំនួន២ នៃ​ស្រុកឆែប ខេត្តព្រះវិហារ បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្នើសុំដំណោះស្រាយលើបញ្ហាដីចំការវិលជុំ​របស់ពួកគេ ដែលប្រឈមនឹងការឈូសឆាយ។

អានបន្ត

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។

អានបន្ត

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។

អានបន្ត

ពលរដ្ឋរិះគន់ថា ការធ្វើផ្លូវក្នុងក្រុងបាត់ដំបងមានភាពយឺតយ៉ាវ និងប៉ះពាល់សុខភាព

ពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្ដបាត់ដំបង បានរិះគន់ចំពោះអាជ្ញាធរថា បានធ្វើផ្លូវក្នុងក្រុងមួយនេះ មានភាពយឺតយ៉ាវ ហើយបានបង្កការរំខានដល់រស់នៅ និងការប្រកបមុខរបបរកស៊ី រួមទាំងបង្កផលប៉ះ ពាល់សុខភាពរបស់ពួកគាត់។

អានបន្ត

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងធ្លាក់ចុះ ក្រោ​យ​ពេលដែ​ល​សហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) និងអង្គ​ការ​យូ​នី​ស្កូ (UNESCO) តែយ៉ាងណាពួលគេសង្ឃឹមអាមេរិកនឹងបន្តគាំទ្រការពារសិទ្ធិមនុស្សនៅកម្ពុជា។

អានបន្ត

ពលរដ្ឋ​​នៅ​ភូមិ​ឈើទាល​លើ​ខេត្ត​កំពង់​ស្ពឺ​ ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​

ពលរដ្ឋមួយចំនួនរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចស្នើ សុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ​ ខណៈ​ដីទីទួលសុវត្ថិភាពដែលពួកគេធ្លាប់ប្រើប្រាស់​រួម សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ពេលមានទឹកជន់លិច​នារដូវវស្សានោះ ត្រូវគ្រួសារអ្នកមានអំណាចនិងបក្ខពួកដណ្តើមយកធ្វើជាកម្មសិទ្ធិ។ លោក​ ស្រី ភុន អាយុ ៧៩ ឆ្នាំរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...

អានបន្ត

ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

ការដាក់ឱ្យដំណើរការសាកល្បង ដែលអនុវត្តដោយសាលាក្រុងភ្នំពេញ សម្រាប់ផ្លូវថ្មើរជើង នៅប្របនឹងទ​ន្លេ​​ កាលពីចុងសប្តាហ៍កន្លងទៅ​នេះ គេ​សង្កេ​​ត​ឃើ​ញថា ទទួលបានការសាទរពីពលរដ្ឋ និងអ្នកដំណើរ ប៉ុន្តែពួក​គាត់ក៏លើកឡើងពីបញ្ហា នៃការ​កកស្ទះចរាចរណ៍ ពេលមិនអនុញ្ញាតឱ្យមានឡាន ម៉ូតូ និងមធ្យោ​បា​យ​​ធ្វើ​​​ដំ​​ណើរផ្សេងទៀត បាន​ឆ្លងកាត់ផ្លូវថ្មើ​​រ​​ជើងនេះ នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែរ។

អានបន្ត
ទំព័រ 4 នៃ 22 1 3 4 5 22