ក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឹងមាត់ដើម្បីបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ហើយប្រសិនបើរកឃើញថាបុគ្គលិកណាល្មើសបម្រាមនេះនឹងត្រូវអនុវត្តតាមច្បាប់តែម្តង។ បទបញ្ជានេះ ធ្វើឡើងតាមសារាចរណែនាំមួយ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចុះកាលបរិច្ឆេទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសារាចរបានលើកឡើងថា នាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់...

អានបន្ត

លោក​ ​ផាត់​ ​ហ៊ន​ ​មិន​ពឹង​ពាក់​មេធាវី​​​ដោយ​គ្មាន​សង្ឃឹម​ថា​អាច​ឈ្នះ​ក្តី​តុលាការ​ខេត្ត​កំពង់ចាម​

ចាងហ្វាងសារព័ត៌មានអនឡាញមួយរូបលើកឡើងថា លោកនឹងមិនពឹងពាក់មេធាវីដើម្បីការពារក្តីរបស់ខ្លួន ក្នុងសំណុំរឿងដែលប្តឹងដោយតុលាការខេត្តកំពង់ចាមឡើយ ដោយថាលោកគ្មានសង្ឃឹមថានឹងឈ្នះក្តីនោះទេ ត្បិតដើមបណ្តឹងគឺជាតុលាការខេត្តនេះរួចទៅហើយ។ ​ ចាងហ្វាងគេហទំព័រខេអេចផ្លើសញ៉ូ(KH Pus News) លោក ផាត់ ហ៊ន ​បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ថា លោកនឹងចូលទៅឆ្លើយបំភ្លឺតាមការកំណត់របស់តុលាការ​។ លោកយល់ថា វាជារឿងអយុត្តិធម៌សម្រាប់​លោកព្រោះតុលាការជាអ្នកប្ដឹង តុលាការជាអ្នកសួរ តុលាការជាអ្នកកាត់ក្ដីឈ្នះចាញ់...

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ឃុំ​សុខសាន្ត​អះអាង​ពី​ភាព​ខ្វះខាត​ព័ត៌មាន​ស្តីពី​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​

ជាជនជាតិដើមភាគតិចពូនងរស់នៅឃុំសុខសាន្ត ខេត្តមណ្ឌលគិរី អះអាងថាពួកគេនៅមិនទាន់មាន​បង្គ​ន់​​អ​នា​​ម័យប្រើ​ប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះ​នៅឡើយទេ ស្របពេលព័ត៌មានស្តីពីការ​ប្រើប្រាស់បង្គ​ន់អនាម័​យ​នេះ ក៏មិនទាន់ត្រូវបានគេផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយដែរ សម្រាប់​សហគមន៍ជនជាតិ​ដើមភា​គតិច​​​​។ អ្នកស្រី ឈិន ចៅ អាយុ ២២ ឆ្នាំជាជនជាតិភាគតិចពូនងរស់នៅក្នុងភូមិក្លឹប លើកឡើងកាលពីថ្ងៃទី១៩ ខែតុលា ថាខ្លួនគ្មានបង្គន់អនាម័យប្រើទេ។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានផ្តល់ដំណឹង ឬចុះ​អ​​ប់​រំ​ឱ្យពលរដ្ឋ ចេះប្រើប្រាស់បង្គន់អនាម័យដែរ។...

អានបន្ត

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

ក្រុមអ្នកតាមដានបញ្ហាសង្គមមួយចំនួន បង្ហាញការហួសចិត្តចំពោះវិធានការរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ជុំវិញការចាប់ខ្លួនសកម្មជនព្រៃឈើ និងបរិស្ថាន ចំនួន៦នាក់ ក្រោមហេតុផលអនុវត្តច្បាប់កាលពីថ្ងៃសៅរ៍ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ្នកឃ្លាំមើលបញ្ហាសង្គម និងជាប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានបង្ហាញការហួសចិត្ត ដោយបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ការចាប់ខ្លួនអ្នកការពារព្រៃឈើ ប្រហែលមានតែមួយទេនៅលើពិភពលោក គឺនៅស្រុកខ្មែរនោះឯង។ ហ្វេសប៊ុកលោក ករុណា...

អានបន្ត

ពលរដ្ឋ​នៅ​ក្រុង​បាវិត​​ត្អូញត្អែរ​ពី​ការ​ដក​ប្លង់​កម្មសិទ្ធិ​ដីស្រែ​និង​ដី​លំនៅឋាន​ត្រូវ​ចំណាយ​លុយ​ច្រើន​​

ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។ លោក អ៊ួយ តួ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោកមិនទាន់បានទៅដកប្លង់ដីស្រែ និងប្លង់ដីលំនៅឋានទេដោយសារមិនមានលុយគ្រប់គ្រាន់។ លោកថា រាល់​ថ្ងៃក្នុងគ្រួសារកំពុងជួបបញ្ហាដូចជាបង់លុយសងធនាគារ...

អានបន្ត

ប្រពន្ធ​លោក​ នី​ ណាក់​ ខក​ចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី​

ភរិយាអ្នកជំនាញកសិកម្ម និងជាអ្នករិះគន់បញ្ហាអសកម្មរបស់រដ្ឋាភិបាល ខកចិត្តចំពោះមន្រ្ដីពន្ធនាគារដែលមិនអនុញ្ញាតឱ្យអ្នកផ្សេងទៅជួបសួរសុខទុក្ខស្វាមីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្ដត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា-វៀតណាមក្រោមហេតុផលខ្លាចបង្កភាពរញ៉េរញៃដល់ពន្ធនាគារ។ ប្រពន្ធរបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស្រីណែត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា មន្រ្ដីពន្ធនាគារត្រពាំងផ្លុងមិនអនុញ្ញាតឱ្យអ្នកក្រៅ ឬមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងៗ ចូលជួបសួរសុខទុក្ខស្វាមីរបស់អ្នកស្រីនោះទេ ខណៈលោក នី ណាក់ កំពុងមានបញ្ហាសុខភាពខ្លះៗ។ អ្នកស្រី...

អានបន្ត

សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

សកម្មជនព្រៃឈើប្រកាសរកយុត្តិធម៌ឱ្យអ្នកសារព័ត៌មានម្នាក់នៅខេត្តកំពង់ធំ ដែលបានជាប់ពន្ធនាគារជាច្រើនខែ ក្រោយរាយការណ៍ព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអ្នកកាសែតប្រចាំខេត្តកំពង់ធំម្នាក់គឺលោក សឿ សុជា​​ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រធានមន្ទីរ​បរិស្ថានខេត្តនេះ គឺលោក តុប កក្កដា ក្រោយពីលោក សឿ សុជា ​បាន​​ផ្សាយ​ព័ត៌មាន​​អំពី​ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់តាមបណ្តាញសង្គម។ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក...

អានបន្ត

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​ពី​បញ្ហា​ស្រូវ​ងាប់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

ប្រជាកសិករនៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជាត្រូវខាតបង់ថវិកា ជំពាក់បំណុលគេ ខាតពេលវេលាជាដើម ត្បិតស្រូវរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ ដោយសារគ្រោះរាំងស្ងួត។ កសិករនៅសង្កាត់ម្កាក់មួយរូប អ្នកស្រី ឈុំ ថង បានប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីធ្វើស្រែចំនួន២ហិកតា​ ក្នុងនោះខូចអស់ចំនួន១ហិកតាហើយដោយសារតែមិនមានទឹកស្រោចស្រពគ្រប់គ្រាន់។ ដីស្រែចំនួន២ហិកតានេះអ្នកស្រីចំណាយដើមទុនអស់ប្រហែល១លាន៣សែនរៀល​ ដោយដើមទុននេះអ្នកស្រីមានខ្លួនឯងត្រឹមតែពាក់កណ្ដាល និងពាក់កណ្ដាលទៀតត្រូវខ្ចីគេខ្លះ ដោយរង់ចាំដល់ពេលប្រមូលផលរួចទើបសងគេវិញ។ អ្នកស្រីបន្តថា...

អានបន្ត

រាជ​រដ្ឋាភិបាល​បង្កើត​​មូល​និធិ​​កសាង​​ហេដ្ឋារចនា​សម្ព័ន្ធ​​តាម​​បណ្ដោយ​​ព្រំដែន​ដើម្បី​បូរណភាព​ទឹក​ដី​

រាជរដ្ឋាភិបាលបានប្រកាស​ពីការបង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន ដោយអះអាងថា ដើម្បី​ការពារ​បូរណ​ភាព​ទឹកដី​របស់​កម្ពុជា​ និងជាការបង្ហាញពីស្មារតីសាមគ្គី​ជាតិពិតប្រាកដ ខណៈសង្គមស៊ីវិលបង្ហាញការគាំទ្រ​។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ​​នាយករដ្ឋ​មន្ត្រីលើកឡើងថា មូលនិធិ​នេះ មាន​គោលដៅ​កៀរគរ​ថវិកា និង​ផ្ដល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន។ បន្ថែមពីនេះ ជាបង្ហាញនូវការ​យកចិត្តទុកដាក់ ​លើ​ការកសាង​ផ្លូវ​នៅតាម​ព្រំដែន​របស់ពលរដ្ឋ និងរាជរដ្ឋាភិបាល។  ​លោក ហ៊ុន...

អានបន្ត

កម្មករ​រោងចក្រ​ ទីឆា ​ថេស្ថាយ​ ​នៅ​ខេត្ដ​កណ្ដាល​ថា​ពិបាក​សុំ​ច្បាប់​ឈប់​សម្រាកទៅ​ព្យាបាល​ជំងឺ​

កម្មករកម្មការិនីរោងចក្រ ទីឆាវ ថេកស្ថាយ(ខេមបូឌា)ខូអិលធីឌី TIQIAO TEXTILE(Cambodia) Co.,LTD ដែលមានទីតាំងស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ថាពិបាកសុំច្បាប់ឈប់សម្រាកពេលមានជំងឺឈឺទៅព្យាបាលនៅមន្ទីរពេទ្យ ។​ បុរសម្នាក់ដែលសុំដាក់ឈ្មោះ វណ្ណៈ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះថា​ លោកបានចូលធ្វើការនៅក្នុងរោចក្រ ទីឆាវ...

អានបន្ត
ទំព័រ 6 នៃ 22 1 5 6 7 22