ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

ក្រុមអង្គការ សមាគម សហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋានជាច្រើនបានលើកឡើងថា ការស្តារឡើងវិញនូវលំហសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋ ព្រមទាំងការបញ្ឈប់ការយាយីឬធ្វើបាបទៅលើសកម្មជនសិទ្ធិការងារ គឺជាផ្នែកមួយដើម្បីទទួលបានភាពអនុគ្រោះពន្ធEBA ពេញលេញឡើងវិញពីសំណាក់សហភាពអឺរ៉ុប។ ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការ សមាគម សហជីព  បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន ប្រមាណ៦០ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពេលពួកគេបានប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា...

អានបន្ត

ពលរដ្ឋ​នៅ​ស្វាយរៀង​ចោទ​ក្រុម​ហ៊ុន​មួយ​ថា​បាន​ជីក​ស្រះ​ទឹក​ផ្តាច់​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ឆ្លង​កាត់​

ប្រជាពលរដ្ឋមួយចំនួននៅខេត្តស្វាយរៀងចោទថា ក្រុមហ៊ុន លោក សួស សម្បត្តិ បានជីកស្រះទឹកផ្តាច់ផ្លូវមិនឱ្យពលរដ្ឋឆ្លងកាត់ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។ តំណាងប្រជាពលរដ្ឋលោក សួន វុត្ថា អាយុ ៣៥ឆ្នាំ ពលរដ្ឋនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនលោកសួសសម្បត្តិនៅតែបន្តជីក និងកាយស្រះទឹកផ្តាច់ផ្លូវសាធារណៈមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងបានបង្ហូរទឹកស្រះដែលប្រជាពលរដ្ឋប្រើប្រាស់ថែមទៀត។...

អានបន្ត

សមាគមខ្មែរកម្ពុជាក្រោម រក​កិច្ច​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​ខ្មែរ​ក្រោម​១៦​អង្គ/នាក់

សមាគម​ខ្មែរកម្ពុជា​​​​ក្រោម បាន​​​​ដាក់​​​ញត្តិ​នៅ​​ស្ថាន​ទូត​ និ​ងស្ថាប័ន​អន្ត​រ​ជាតិ​មួយចំនួន ​​​ដើម្បី​​អន្តរា​គមន៍​​​​​ឱ្យ​វៀត​​ណាម​ ​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ចំនួន​ ១៦​​អង្គ/នាក់ ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន ពាក់​​ព័ន្ធ​​នឹង​​ការ​​អនុវត្ត​​សិទ្ធិ​​ជំនឿ​សាសនា និង​ការ​អភិរក្ស​វប្បធម៌​ដោយ​សន្តិ​វិធី។

អានបន្ត

តុលាការ​សហព័ន្ធ​បង្គាប់​ឱ្យ​ផ្តល់​ជំនួយ​ដល់​វិទ្យុ​VOA​និង​​RFA​ព្រម​ទាំង​តម្រូវ​ឱ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​ឡើង​វិញ​

តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន ​ បានបង្គាប់ឱ្យ​ទទួល​យកបុគ្គលិក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)និង​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី (RFA)​ចូល​ធ្វើ​ការ​វិញ​ ​និងផ្តល់ជំនួយកញ្ចប់ថវិកាដើម្បីដាក់ឱ្យដំណើរការនូវ​ស្ថាប័នសារព័ត៌មានទាំងនេះឡើងវិញ។ ​សម្រេច​នេះ ធ្វើ​ឡើងកាលពីថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥  បន្ទាប់ពី​ចៅក្រម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​អ្នក​តំណាង​វិទ្យុទាំង​ពីរ​នេះ ​ដែលបាន​ដាក់ពាក្យប្តឹងជំទាស់​នឹង​ការ​ផ្តាច់​ជំនួយ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​(USAGM) ទៅ​តាម​បទ​បញ្ជា​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ​មីនា​។ កាលពីថ្ងៃទី២២ ខែមេសា ​ គម្រោងគណនេយ្យភាពរបស់អន្តរជាតិបាន​ចុះផ្សាយសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា...

អានបន្ត

សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សាច់ញាតិ និងអង្គការ​សង្គមស៊ីវិល ស្នើតុលាការ​កំពូល​​​ដោះលែង​​​​សកម្មជន​ចលនា​មាតាធម្មជាតិចំនួន ៥នាក់ ​ឱ្យ​​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន ​ដោយពួកគេយល់ថា សកម្មជនទាំងនោះ គ្រាន់តែធ្វើការងារដើម្បីថែរក្សា​​ធនធានធម្មជាតិ និងពុំបានប្រព្រឹត្តកំហុសដូចការ​ចោទ។​

អានបន្ត

គ្រោះ​​រញ្ជួយ​ដី​នៅ​ថៃនិងភូមា​ជា​សារ​ដាស់​តឿន​កម្ពុជា​ឱ្យ​មាន​វិធាន​ការ​ការពារ​ជា​មុន​​ និង​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ឡើង​វិញ​

ក្រុមអ្នកឃ្លាំមើលនិយាយថា ​គ្រោះ​រញ្ជួយដីនៅប្រទេសថៃ និងនៅភូមា កាលពីពេលថ្មីៗនេះ ជាសារប្រាប់មករាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធឱ្យមានវិធានការការពារគ្រោះថ្នាក់ដោយម៉ត់ចត់ និងជាសារដាស់តឿនឱ្យមានការត្រួតពិនិត្យទៅលើគុណភាពសំណង់ ភាពស្របច្បាប់នៃការសាងសង់។ ​ ការលើកឡើងនេះ ក្រោយពេលគ្រោះរញ្ជួយដីបានកើតឡើងទៅលើប្រទេសទាំងពីរនេះកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥  ពិសេសប្រទេសថៃ ដែលអាចបណ្តាលឱ្យមានពលរដ្ឋខ្មែរ​រងគ្រោះ និងបាត់បង់ជីវិតផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានរកឃើញថា អគារដែលបានបាក់រលំមានកម្ពស់៣០ជាន់នៅកណ្តាលក្រុងបាងកងនោះ...

អានបន្ត

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ក្នុងឆ្នាំ២០២៤ មានការយាយីប្រឆាំងនឹងអ្នកកាសែតចំនួន៦៤នាក់ ដែលស្មើ៤១ករណី ក្រោមរូបភាព បំភិតបំភ័យផ្នែកច្បាប់ ការប្ដឹង ការឃុំខ្លួន ការចោទប្រកាន់​ និងការដកហូតអាជ្ញាប័ណ្ណ ខណៈការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែត។

អានបន្ត

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួន​នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាល​​​​ពន្លឿន​​ការ​​ចុះ​​បញ្ជីដីធ្លី​​ពួក​គេ​ឆាប់​រហ័ស ដើម្បីធានាបាននូវសិទ្ធិលំនៅឋានរបស់ពួកគេ និងបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ ក្រោយពួកគេ​បានរង់ចាំ​អស់រយៈពេលជាងមួយទស្សវត្សរ៍។

អានបន្ត

បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

ប្រជាពលរដ្ឋ​ប្រមាណជាង ៧០នាក់ តំណាង​ឱ្យ​ប្រមាណ ១៦០គ្រួសារ នៅ​តំបន់​កោះមាស ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ និង​ស្រុក​កៀនស្វាយ និងស្រុកល្វាឯម ខេត្តកណ្តាល មាន​អ្នក​ខ្លះ​បង្ហាញទឹកមុខញញឹមញញ៉ែម ឯខ្លះទៀត​មានទឹកមុខស្មើ ក្រោយពីបានជួប ស្ដាប់ និងនិយាយជាមួយមន្ត្រី​តំណាង​រដ្ឋាភិបាល​ អំពី​បញ្ហា​ដីធ្លី និង​ការអភិវឌ្ឍ​នៅ​តំបន់​ដែលពួកគាត់រស់នៅ។

អានបន្ត

ពលរដ្ឋ​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​រដ្ឋបាល​លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ប​ញ្ចប់​ដំណើរ​ការ​វិទ្យុ​RFA​និង​VOA​ ​

ប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឱ្យ​បញ្ចប់ដំណើរការផ្សាយវិទ្យុ​អាស៊ី​សេរី (RFA) និងស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើមនោះ។ ​ កូដករណាហ្គាវើលដ៍មួយរូបអ្នកនាង ម៉ម សុវុឌ្ឍិន បានលើកឡើងលើហ្វេសប៊ុកថា អ្នកនាងមិនសប្បាយចិត្តទេ ដោយសារRFA ជាសារព័ត៌មានពិតផ្សាយពីពលរដ្ឋដែលរងគ្រោះពិតប្រាកដជាសារពត៌មានដែលឯករាជ្យ ហើយអ្នកនាងពិតជាសោកស្តាយ។ គណនីហ្វេសប៊ុកម្នាក់​ ឈ្មោះ សុផល...

អានបន្ត
ទំព័រ 3 នៃ 22 1 2 3 4 22