តុលាការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគារ​៤ឆ្នាំ និងដក​សិទ្ធិ​ពលរដ្ឋ​ជាស្ថាពរ ក្នុងសំណុំរឿង​មិន​រាង​ចាល

តុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម​ដោយសម្រេច​ផ្តន្ទា​ទោស​ លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ ដាក់ពន្ធនាគារចំនួន​៤ឆ្នាំ ពាក់ព័ន្ធ​នឹង​​​បទមិនរាងចាល (ញុះ​ញង់) ករណី​លោកអធិប្បាយ​​ពី​រឿង​ព្រំ​ដែន​​​កម្ពុជា-វៀត​ណាម នៅស្រុកពញ្ញាក្រែក ខេត្ត​ត្បូង​ឃ្មុំ​។

អានបន្ត

ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

ក្រុមអង្គការ សមាគម សហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋានជាច្រើនបានលើកឡើងថា ការស្តារឡើងវិញនូវលំហសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋ ព្រមទាំងការបញ្ឈប់ការយាយីឬធ្វើបាបទៅលើសកម្មជនសិទ្ធិការងារ គឺជាផ្នែកមួយដើម្បីទទួលបានភាពអនុគ្រោះពន្ធEBA ពេញលេញឡើងវិញពីសំណាក់សហភាពអឺរ៉ុប។ ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការ សមាគម សហជីព  បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន ប្រមាណ៦០ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពេលពួកគេបានប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា...

អានបន្ត

សមាគមខ្មែរកម្ពុជាក្រោម រក​កិច្ច​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​ខ្មែរ​ក្រោម​១៦​អង្គ/នាក់

សមាគម​ខ្មែរកម្ពុជា​​​​ក្រោម បាន​​​​ដាក់​​​ញត្តិ​នៅ​​ស្ថាន​ទូត​ និ​ងស្ថាប័ន​អន្ត​រ​ជាតិ​មួយចំនួន ​​​ដើម្បី​​អន្តរា​គមន៍​​​​​ឱ្យ​វៀត​​ណាម​ ​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ចំនួន​ ១៦​​អង្គ/នាក់ ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន ពាក់​​ព័ន្ធ​​នឹង​​ការ​​អនុវត្ត​​សិទ្ធិ​​ជំនឿ​សាសនា និង​ការ​អភិរក្ស​វប្បធម៌​ដោយ​សន្តិ​វិធី។

អានបន្ត

តុលាការ​សហព័ន្ធ​បង្គាប់​ឱ្យ​ផ្តល់​ជំនួយ​ដល់​វិទ្យុ​VOA​និង​​RFA​ព្រម​ទាំង​តម្រូវ​ឱ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​ឡើង​វិញ​

តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន ​ បានបង្គាប់ឱ្យ​ទទួល​យកបុគ្គលិក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)និង​បុគ្គលិក​របស់​វិទ្យុ​អាស៊ី​សេរី (RFA)​ចូល​ធ្វើ​ការ​វិញ​ ​និងផ្តល់ជំនួយកញ្ចប់ថវិកាដើម្បីដាក់ឱ្យដំណើរការនូវ​ស្ថាប័នសារព័ត៌មានទាំងនេះឡើងវិញ។ ​សម្រេច​នេះ ធ្វើ​ឡើងកាលពីថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥  បន្ទាប់ពី​ចៅក្រម​បើក​សវនាការ​ទៅលើ​បណ្តឹង​របស់​អ្នក​តំណាង​វិទ្យុទាំង​ពីរ​នេះ ​ដែលបាន​ដាក់ពាក្យប្តឹងជំទាស់​នឹង​ការ​ផ្តាច់​ជំនួយ​របស់​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល​(USAGM) ទៅ​តាម​បទ​បញ្ជា​របស់​ប្រធានា​ធិបតី ដូណាល់ ត្រាំ កាល​ពី​ខែ​មីនា​។ កាលពីថ្ងៃទី២២ ខែមេសា ​ គម្រោងគណនេយ្យភាពរបស់អន្តរជាតិបាន​ចុះផ្សាយសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា...

អានបន្ត

សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សាច់ញាតិ និងអង្គការ​សង្គមស៊ីវិល ស្នើតុលាការ​កំពូល​​​ដោះលែង​​​​សកម្មជន​ចលនា​មាតាធម្មជាតិចំនួន ៥នាក់ ​ឱ្យ​​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន ​ដោយពួកគេយល់ថា សកម្មជនទាំងនោះ គ្រាន់តែធ្វើការងារដើម្បីថែរក្សា​​ធនធានធម្មជាតិ និងពុំបានប្រព្រឹត្តកំហុសដូចការ​ចោទ។​

អានបន្ត

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ក្នុងឆ្នាំ២០២៤ មានការយាយីប្រឆាំងនឹងអ្នកកាសែតចំនួន៦៤នាក់ ដែលស្មើ៤១ករណី ក្រោមរូបភាព បំភិតបំភ័យផ្នែកច្បាប់ ការប្ដឹង ការឃុំខ្លួន ការចោទប្រកាន់​ និងការដកហូតអាជ្ញាប័ណ្ណ ខណៈការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែត។

អានបន្ត

ពលរដ្ឋ​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​រដ្ឋបាល​លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ប​ញ្ចប់​ដំណើរ​ការ​វិទ្យុ​RFA​និង​VOA​ ​

ប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឱ្យ​បញ្ចប់ដំណើរការផ្សាយវិទ្យុ​អាស៊ី​សេរី (RFA) និងស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើមនោះ។ ​ កូដករណាហ្គាវើលដ៍មួយរូបអ្នកនាង ម៉ម សុវុឌ្ឍិន បានលើកឡើងលើហ្វេសប៊ុកថា អ្នកនាងមិនសប្បាយចិត្តទេ ដោយសារRFA ជាសារព័ត៌មានពិតផ្សាយពីពលរដ្ឋដែលរងគ្រោះពិតប្រាកដជាសារពត៌មានដែលឯករាជ្យ ហើយអ្នកនាងពិតជាសោកស្តាយ។ គណនីហ្វេសប៊ុកម្នាក់​ ឈ្មោះ សុផល...

អានបន្ត

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។

អានបន្ត

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងធ្លាក់ចុះ ក្រោ​យ​ពេលដែ​ល​សហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) និងអង្គ​ការ​យូ​នី​ស្កូ (UNESCO) តែយ៉ាងណាពួលគេសង្ឃឹមអាមេរិកនឹងបន្តគាំទ្រការពារសិទ្ធិមនុស្សនៅកម្ពុជា។

អានបន្ត

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ លោក ផាន់ សារ៉ាត់ ដល់ក្នុង​​ផ្ទះ ក្នុង​ក្រុងដូនកែវ ខេត្តតាកែវ ដោយមិនមានដីកា និងពុំមានមូលហេតុច្បាស់លាស់។

អានបន្ត
ទំព័រ 2 នៃ 8 1 2 3 8