សមត្ថកិច្ចខេត្តកណ្ដាលលើកហេតុផល «ការពារខ្លួន» បង្ក្រាបទៅលើពលរដ្ឋមានជម្លោះដីធ្លី

អាជ្ញាធរខេត្តកណ្ដាលបានឆ្លើយបំភ្លឺចំណាត់ការរបស់ខ្លួន ដែលបានប្រើរថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាដីធ្លី ខណៈភាគីពលរដ្ឋទាមទារម្ដងហើយម្ដងទៀតឱ្យអាជ្ញាធរជួយរកដំណោះស្រាយដែលអាចទទួលបាន។

អានបន្ត

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្ដាលធ្វើពិធីសាសនាបួងសួងឱ្យមានដំណោះស្រាយ

ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនាំគ្នាធ្វើពិធីសែនព្រេនតាមបែបសាសនា ដើម្បីជំរុញឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។

អានបន្ត

ពលរដ្ឋកៀងគរសប្បុរសជនជួសជុលស្ពានចាស់ទ្រុឌទ្រោម ខណៈអាជ្ញាធរឃុំថាមិនមានថវិកាបម្រុងទុក

ពលរដ្ឋ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ កៀងគរគ្នាជួសជុលស្ពានចាស់ទ្រុឌទ្រោម សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទិន្នផលកសិកម្ម ដែលមានប្រវែងទទឹង ២ម៉ែត្រកន្លះ និងបណ្តោយ ១០០ ម៉ែត្រ កាលពីថ្ងៃទី ០៥ ខែ សីហា ដល់ថ្ងៃទី ០៧ ខែ សីហា...

អានបន្ត

សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

អង្គការសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងបោះតង់ដេកយាមលើទីតាំងដីមានជម្លោះស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។

អានបន្ត

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងឃុំឈើទាលលើ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទាមទារឱ្យអាជ្ញាធរជួយដោះស្រាយ ដោយចោទក្រុមហ៊ុនមួយថា បានជីករំលោភយកដីផ្លូវលំសាធារណៈ។

អានបន្ត

ភរិយាអ្នកតវ៉ាដីធ្លីនៅខេត្តកណ្ដាលចោទអាជ្ញាធរប្រើលេសជំងឺកូវីដ-១៩ ចាប់ខ្លួនប្ដីរបស់ពួកគេ

ភរិយាអ្នកតវ៉ាជម្លោះសិទ្ធិដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចោទប្រកាន់ថា អាជ្ញាធរបានចាប់បង្ខំប្ដីរបស់ពួកគេឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគេបានចេញតវ៉ាសុំឱ្យនាយករដ្ឋមន្ដ្រី​អន្ដរាគមន៍ករណីជម្លោះក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។

អានបន្ត

អាជ្ញាធរមិនហ៊ានអភិវឌ្ឍន៍ផ្លូវក្នុងភូមិ ក្រោមហេតុផលជាការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន

អាជ្ញាធរមូលដ្ឋាននៅឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្ហាញក្ដីកង្វល់ដូចគ្នានឹងប្រជាពលរដ្ឋទាក់ទងនឹងផ្លូវក្នុងភូមិដែលរងខូចខាតដោយសារក្រុមហ៊ុនឡានដឹកដីបើកឆ្លងកាត់ ប៉ុន្ដែ អាជ្ញាធរខ្លួនឯងក៏មានវិធានការព្រោះជាការគ្រប់គ្រងរបស់ឯកជន។

អានបន្ត

ពលរដ្ឋនៅស្រុកកៀនស្វាយសប្បាយចិត្ត ក្រោយអាជ្ញាធរប្រើប្រាស់ថវិកាឃុំជួសជុលផ្លូវក្នុងភូមិ

ពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលសាទរចំពោះអាជ្ញាធរមូលដ្ឋានដែលចំណាយថវិកាឃុំកែលម្អផ្លូវនៅក្នុងភូមិបានល្អជាងមុន ក្រោយរងការខូចខាតអស់ជាច្រើនឆ្នាំដោយសារគ្រោះធម្មជាតិ និងការបើកបរឆ្លងកាត់ដោយឡានធំៗ។

អានបន្ត

អាជ្ញាធរឃុំនៅខេត្ដកំពង់ស្ពឺបកស្រាយករណីជីកកាយប្រឡាយប៉ះពាល់ដីស្រែពលរដ្ឋ

អាជ្ញាធរឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្រាយបំភ្លឺជូនពលរដ្ឋទាក់ទងនឹងការកែលម្អប្រឡាយមួយខ្សែនៅក្នុងឃុំនេះ ក្រោយពលរដ្ឋចោទថា បានរំលោភចូលដីស្រែរបស់ពួកគាត់។

អានបន្ត

ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ

ក្រុមពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាសង់រោងនិងបោះតង់ដេកយាមនៅលើដីធ្លីមានជម្លោះ ដើម្បីហាមឃាត់មិនឱ្យក្រុមហ៊ុន​​​​​​អភិ​​វឌ្ឍ​ន៍​​​​ព្រលា​ន​​​យន្តហោះថ្មីចូលឈូសឆាយ ដរាបណាពុំមានដំណោះស្រាយសមរម្យជូនពួកគេ។

អានបន្ត
ទំព័រ 30 នៃ 39 1 29 30 31 39