CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​​ពាក់ព័ន្ធ​សំណុំ​រឿង​ដី​មាស​ស្នើ​អាជ្ញាធរ​ជួយ​អន្ដរាគមន៍​ទៅ​ភាគី​ធនាគារ​ឱ្យ​ពន្យារ​ពេល​សង​ប្រាក់

១៦ សីហា ២០២៣
ក្នុង ព័ត៌មាន, សង្គម
លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស(អាវសកណ្តាល) រួមជាមួយអង្គរក្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ (រូបភាពផ្តល់ឱ្យ)

លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស(អាវសកណ្តាល) រួមជាមួយអង្គរក្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ (រូបភាពផ្តល់ឱ្យ)

0
ចែករំលែក
202
ចំនួនមើល

ពលរដ្ឋរាប់រយនាក់ ​ជាប់ទាក់ទិនសំណុំរឿងវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស ដែលម្ចាស់ក្រុមហ៊ុននេះនិងគូកនជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីៗនេះ​ ស្នើឱ្យអាជ្ញាធរជួយអន្ដរាគមន៍ទៅភាគីធនាគារដើម្បីពន្យារពេលបង់ការប្រាក់ និងប្រាក់ដើមឱ្យពួកគាត់ ខណៈប្រាក់ដែលពួកគេបានវិនិយោគជាមួយក្រុមហ៊ុន​ភាគច្រើនខ្ចីបុលពីធនាគារ។

ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរាប់រយគ្រួសារដែលចាញ់បោកក្រុមហ៊ុនពិភពដីមាស គឺអ្នកស្រី រ័ត្ន ហ៊ាង អាយុ៣៦ឆ្នាំ រស់នៅឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត បានរៀបរាប់ថា អ្នកស្រីបានខ្ចីធនាគារចំនួន២ម៉ឺនដុល្លារ ដើម្បីយកទិញដីពីក្រុមហ៊ុនពិភពដីមាសរបស់លោក ហ៊ី គឹមហុង ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះដោយទទួលបានដីក្បាល៥ម៉ែត្រ បណ្ដោយ២០ម៉ែត្រ និងទទួលបានការប្រាក់ពីក្រុមហ៊ុន៤%ប្រចាំខែរយៈពេល២ឆ្នាំ។

អ្នកស្រីបន្ដថា ការខ្ចីធនាគារមកទិញដីគឺជាកម្ចីធនាគារសុទ្ធសាធ ដោយអ្នកស្រីរំពឹងថា ខ្លួននឹងទទួលការប្រាក់អាចចិញ្ចឹមជីវិតបាន។ យ៉ាងណាអ្នកស្រីបន្ដថា ចាប់តាំងពីខែមិនា ឆ្នាំ២០២៣មក គឺអ្នកស្រីមិនទទួលការប្រាក់ណាមួយពីក្រុមហ៊ុនឡើយ។ អ្នកស្រីអះអាងថា ម្ចាស់ក្រុមហ៊ុនគេចវេះរហូត ទោះបីមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារតវ៉ាក៏ដោយ ក៏ម្ចាស់ក្រុមហ៊ុនមិនព្រមចេញដោះស្រាយដែរ។

អ្នកស្រីថា៖«ខ្ញុំខ្ចីធនាគារ២ម៉ឺនដុល្លារយកមកទិញដី។ គេឱ្យខ្ញុំដីក្បាល៥ម៉ែត្របណ្ដាយ២០ម៉ែត្រ ហើយការ៤%ប្រចាំខែ។ វាពិបាកណាស់អូន!។ ខ្ញុំលក់ខ្ទេចលក់ខ្ទីអស់ហើយ ខ្សែក ដីស្រែអីលក់បង់ធនាគារ។ ខាងធនាគារគេអត់ខ្វល់ទេដល់ថ្ងៃដឹងតែមកទារ»។

អ្នកស្រីបន្ថែមថា បើសរុបតែពលរដ្ឋរស់នៅខេត្ដកំពត ដែលចាញ់បោកក្រុមហ៊ុនមានជាង៧០០គ្រួសារ និងតាមបណ្ដាខេត្ដផ្សេងៗទៀតរាប់ពាន់គ្រួសារ។ អ្នកស្រីបានបញ្ជាក់ថា ការទទួលបានការប្រាក់គឺផ្សេងគ្នា សម្រាប់អ្នកទិញដីមុន គឺទទួលបានការប្រាក់៤% ។ រីឯអ្នកស្រីមកក្រោយក្នុងអំឡុងឆ្នាំ២០២២គឺទទួលបានការប្រាក់៣%ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកស្រីថា ពលរដ្ឋទាំងអស់គឺសង្ឃឹមការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសស្នើសុំឱ្យអាជ្ញាធរជួយអន្ដរាគមន៍ករណីនេះ ជាមួយខាងធនាគារដើម្បីឱ្យខាងមីក្រូហិរញ្ញវត្ថុពន្យារពេលឱ្យពួកអ្នកស្រីក្នុងការបង់ការប្រាក់និងប្រាក់ដើមត្រឡប់ទៅវិញ។

អ្នកស្រីថា៖«ពួកខ្ញុំចង់ឱ្យអាជ្ញាធរអន្ដរាគមន៍ខាងធនាគារដើម្បីឱ្យគាត់ពន្យារពេលឱ្យខ្ញុំ។ បើអត់បានទេ ខ្ញុំមិនដឹងចេញផ្លូវណាទេ ព្រោះលក់អស់ហើយ។ និយាយទៅគឺពិបាកហ្មងអូន»។

លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស​ រួមជាមួយអង្គរក្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនភ្លាមៗកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់វិធានការបន្តតាមច្បាប់។

ពលរដ្ឋរងគ្រោះម្នាក់ទៀតដែលបានអះអាងថា ខ្លួនបានដាក់លុយវិនិយោគអស់១៥ ០០០ដុល្លារ ដោយលុយទាំងនោះបានមកពីកម្ចីធនាគារសុទ្ធសាធនោះគឺ អ្នកស្រី ចាន់ ថេត អាយុ៥៥ឆ្នាំ ឃុំរមាស ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកស្រីបានដាក់វិនិយោគជាមួយក្រុមហ៊ុន​រយៈពេលជាង២ឆ្នាំ។  ​ក្នុងកិច្ចសន្យាអ្នកស្រីទទួលបានដីក្បាល ៥បណ្ដោយ ២០ម៉ែត្រ និងការប្រាក់ប្រចាំខែ៣%ក្នុងរយៈពេល២ឆ្នាំ។

អ្នកស្រីបានពន្យល់បន្ថែមថា គាត់បានដាក់លុយតាំងពីខែមេសា ឆ្នាំ២០២១មកម្ល៉េះ ហើយត្រូវដល់កិច្ចសន្យាវិញនៅខែមេសាឆ្នាំ២០២៣ ប៉ុន្ដែពេលដល់ថ្ងៃកិច្ចសន្យាដែលក្រុមហ៊ុនត្រូវប្រគល់លុយដើមមកឱ្យអ្នកស្រី​ ស្រាប់តែក្រុមហ៊ុនមិនព្រមប្រគល់ដោយព្យាយាមគេចវេះ។​ អ្នកស្រីបន្ថែមថា ក្នុងអំឡុងពេលដែលក្រុមហ៊ុនមិនប្រគល់លុយដើម និងការប្រាក់​រយៈពេល៤ខែនេះ គឺអ្នកស្រី លក់របស់របរ និងដីស្រែអស់ ប៉ុន្ដែមិនគ្រប់សម្រាប់សងទៅធនាគារវិញទេ។ អ្នកស្រីស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្ដាជួយអន្ដរាគមន៍ទៅខាងធនាគារដើម្បីពន្យារពេលឱ្យអ្នកស្រីក្នុងការសងត្រឡប់ បើមិនដូច្នេះទេ គឺអ្នកស្រីប្រឈមការលំបាកខ្លាំង។

អ្នកស្រីថា៖«ខ្ញុំលក់អស់ហើយដី របស់របរក្នុងផ្ទះ។ មីងអត់មានលុយសងគេទេ មួយថ្ងៃធនាគារមកផ្ទះ៣ដង មីងរត់ចោលផ្ទះរាល់ថ្ងៃ។អ្នកភូមិមីងហាហុកសិបនាក់​ នៅខេត្ដផ្សេងទៀត រាប់ពាន់នាក់អូន។ ខ្ញុំស្នើដល់អាជ្ញាធរមេត្ដាជួយអន្ដរាគមន៍ផង ដើម្បីឱ្យធនាគារពន្យារពេលឱ្យខ្ញុំផង។ ខ្ញុំពិបាកណាស់ លុយខ្ចីគេទាំងដុល ស្រាប់តែមកអឹចឹង»។

តាមការបញ្ជាក់របស់ពលរដ្ឋថា មានពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាដាក់លុយវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស ដែលគេដឹងថាជាក្រុមហ៊ុនលោក ហ៊ី គឹមហុង មានងារជា​អ្នកឧកញ៉ាក្នុងការវិនិយោគនោះគឺពលរដ្ឋទទួលបានដីក្បាល៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ និងការប្រាក់ប្រចាំខែចន្លោះចាប់ពី៣%ទៅ៤%ទៅតាមចំនួនលុយដែលគេបានដាក់។

​

ជុំវិញរឿងនេះត្រូវស្នងការនគរបាលខេត្តកំពត  លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងនៅព្រឹកថ្ងៃពុធ​ដើមខែសីហាថា សម្រាប់អាជ្ញាធរមិនទាន់មានចំណាត់ការណាមួយនោះទេ ដោយរង់ចាំមើលការសម្រេចរបស់តុលាការសិន ទើបអាជ្ញាធរមានចំណាត់ការតាមក្រោយ។

លោកថា៖«យើងអត់ធ្វើអីបានទេអូន រង់ចាំខាងតុលាការគេសម្រេចសិន»។

លោកបានបញ្ជាក់ពីបណ្ដឹងរបស់ពលរដ្ឋ គិតត្រឹមថ្ងៃដើមខែសីហាថា មានប្រជាពលរដ្ឋរស់នៅខេត្តកំពត ដាក់ពាក្យបណ្ដឹងលើក្រុមហ៊ុនពិភពដីមាសចំនួន ៦៩៨គ្រួសារ និងទំហំទឹកប្រាក់សរុប ១២លាន៦សែនដុល្លារ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ ជុំវិញការសម្រេចរបស់តុលាការ ដោយលោកចូលមើលសារ ប៉ុន្ដែមិនមានការឆ្លើយតប។

​ក្នុងវីដេអូមួយដែលលោក ហ៊ី គឹមហុង បានថ្លែងមុន​មានការចាប់ខ្លួនលោកថា លោកនឹងបង្វិលទឹកប្រាក់ត្រឡប់ជូនពលរដ្ឋទៅតាមខែនីមួយៗឱ្យគ្រប់ចំនួន ដោយលោកអះអាងថា ក្រុមហ៊ុនលោក មិនបានបោកប្រាស់ពលរដ្ឋនោះទេ ប៉ុន្ដែដោយសារបញ្ហាជាប់គាំងមួយចំនួន ទើបធ្វើឱ្យក្រុមហ៊ុនលោក មានការយឺតយ៉ាវក្នុងការសងត្រឡប់ទៅពលរដ្ឋវិញ។

នាយក​​កិច្ចការទូទៅ​នៃ​អង្គការការពារសិទ្ធិមនុស្ស​​លីកាដូ ​លោក អំ សំអាត ​ថា សម្រាប់បញ្ហានេះគឺអាជ្ញាធរត្រូវតែអន្ដរាគមន៍ ពីព្រោះដើមហេតុគឺអាជ្ញាធរជាចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យនេះ។ លោកបន្តថា បើគ្មានការអនុញ្ញាតពីអាជ្ញាធរ ក៏ពលរដ្ឋមិនទៅចាញ់បោកបែបនេះដែរ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីកុំឱ្យសកម្មភាពចាញ់បោកបែបនេះបន្ដទៀត គឺអាជ្ញាធរ​ត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងសម្រេចចេញអាជ្ញាបណ្ណឱ្យ បើមិនដូច្នេះទេ សកម្មភាពពលរដ្ឋចាញ់ក្រុមហ៊ុននៅតែបន្ដកើតមាន។

លោកមានប្រសាសន៍ថា៖​«អាជ្ញាធរខ្លួនអន្ដរាគមន៍លើករណីនេះ។ រឿងតុលាការជារឿងមួយហើយ ប៉ុន្ដែរឿងពលរដ្ឋខ្ចីធនាគារយកទៅវិនិយោគហើយចាញ់បោកគេ អ្នកណា អ្នកទទួលខុសត្រូវ។ ខ្ញុំគិតថា អាជ្ញាធរគួរតែចេញមុនអន្ដរាគមន៍ជូនពួកគាត់ បើមិនដូច្នេះទេ គឺពួកគាត់បន្ដប្រឈមនឹងធនាគារ»។

បើតាមលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានពន្យល់​ប្រាប់ថា សម្រាប់បញ្ហានេះគឺមិនទាក់ទងនឹងវិបត្ដិសេដ្ឋកិច្ចសកលទេ គឺមកពីវិស័យអចលទ្រព្យខ្លួនឯងដែលគ្មានទុនបម្រុងសម្រាប់អភិវឌ្ឍន៍ គឺពឹងផ្អែកលើលុយអតិថិជនសុទ្ធសាធ។ លោកបន្ដថា បើសិនជាដោយសារវិបត្ដិសេដ្ឋកិច្ចសកល នោះគឺពលរដ្ឋគ្មានលុយទិញឬក៏បង់ឱ្យទៅក្រុមហ៊ុន ប៉ុន្ដែនេះគឺពលរដ្ឋមានលុយបង់ឱ្យទៅក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនគ្មានដីឱ្យពលរដ្ឋវិញ។

លោកថា៖ «វាជាវិបត្ដិវិស័យអចលនទ្រព្យខ្លួនឯងទេ មិនទាក់ទងនឹងវិបត្ដិសកលឡើយ ។មកពីធ្វើលើសតម្រូវការ ឬក៏អាចនិយាយបានថាយកលុយពីអតិថិជន ប៉ុន្ដែគ្មានដីឱ្យ មានន័យថា រកស៊ីលក់ដីខ្យល់»៕

………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង​ សុខមាន

អត្ថបទមុន

ថ្នាក់ដឹកនាំសហជីពម្នាក់ត្រូវបានថៅកែបញ្ចប់កិច្ចសន្យាការងារក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ

អត្ថបទបន្ទាប់

ដីព្រៃសហគមន៍ជាង៣០ហិកតារបស់ជនជាតិដើមភាគតិចនៅខេត្តកំពង់ស្ពឺរងការហ៊ុមព័ទ្ធយកពីអ្នកមានលុយមានអំណាច

អត្ថបទបន្ទាប់
ដីព្រៃសហគមន៍ជាង៣០ហិកតារបស់ជនជាតិដើមភាគតិចនៅខេត្តកំពង់ស្ពឺរងការហ៊ុមព័ទ្ធយកពីអ្នកមានលុយមានអំណាច

ដីព្រៃសហគមន៍ជាង៣០ហិកតារបស់ជនជាតិដើមភាគតិចនៅខេត្តកំពង់ស្ពឺរងការហ៊ុមព័ទ្ធយកពីអ្នកមានលុយមានអំណាច

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ