អាជ្ញាធរស្រុកសណ្ដាន់នឹងណែនាំអាជីវករនៅមុខផ្សារទំរីងពីរបៀបរៀបរយបន្ថែមទៀត បន្ទាប់ពីពលរដ្ឋត្អូញត្អែររឿងសណ្ដាប់ធ្នាប់
អាជ្ញាធរស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានលើកឡើងថា នឹងចុះធ្វើការណែនាំពីវិធានការសណ្តាប់ធ្នាប់ដល់អ្នកលក់ដូរនៅបរិវេណមុខផ្សារទំរីង ឱ្យរៀបចំកន្លែងលក់ដូរឱ្យបានល្អប្រសើរឡើងវិញ ដើម្បីធានាសណ្ដាប់ធ្នាប់ និងជៀសវាងការកកស្ទះចរាចរណ៍នៅតំបន់នោះ។ ការលើកឡើងនេះ ក្រោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានត្អូញត្អែរថា នាពេលថ្មីៗនេះមុខផ្សារទំរីង ស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានអ្នកលក់ដូររាយប៉ាយ លក់ផ្លែឈើ បន្លែ សម្លៀកបំពាក់ និងទំនិញផ្សេងៗ...









