ពលរដ្ឋសង្កាត់​​ព្រែកថ្មី​ជិត​​២០០​​គ្រួសារ​​ផ្ទុះ​ការ​​តវ៉ា​​ក្រោយ​​គម្រោង​​ពង្រីក​ផ្លូវ​​៦០​​ម៉ែត្រ​​ធ្វើ​ឱ្យ​​ប៉ះពាល់​​ដី​​លំ​នៅ​ដ្ឋាន

ប្រជាពលរដ្ឋ​១៧៩​ គ្រួសារ​ស្ថិត​នៅក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ​នៅ​ឯ​​សាលាសង្កាត់​ព្រែកថ្មី ដោយ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះមក​វាស់វែង​លើ​គម្រោង​ពង្រីក​ផ្លូវ​កោះក្របី​ឡើង​វិញដោយសារ​តែ​គម្រោង​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់ដី​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ។

អានបន្ត

ជនជាតិ​ដើម​ភាគតិច​ពូនង​​ខេត្តមណ្ឌលគិរី​​សុំអន្តរាគមន៍​​ពី​​អាជ្ញាធរ​​ទប់ស្កាត់​​ការ​ធ្វើប្លង់​​កម្ម​សិទ្ធិ​លើ​ដី​​របស់​​ជនជាតិ​​ដើម

ជនជាតិ​ដើមភាគតិច​ពូនង ៩៣ គ្រួសារ​នៅ​ខេត្ដមណ្ឌលគិរី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខេត្ដ និង​មន្ទីរសុរិយោដី​ខេត្ដមណ្ឌលគិរី សុំឱ្យទប់ស្កាត់​ការចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​របស់​បុគ្គល​៣​រូប ដែល​ពួកគាត់​អះអាងថា ដីនេះ​កំពុង​ជាប់បណ្ដឹង​នៅ​សាលាដំបូង​ខេត្ដមណ្ឌលគិរី​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

អានបន្ត

សាលាឧទ្ធរណ៍​ភ្នំពេញ​លើកពេល​ប្រកាស​សាលក្រម​សកម្មជន​រងគ្រោះ​ដីធ្លី​ឡពាង លោក រាជ សីមា

សាលាឧទ្ធរណ៍​បានលើកពេល​ប្រកាស​សាលក្រម​លើរឿងក្ដី​របស់​សកម្មជន​រងគ្រោះ​ដីធ្លី​នៅឡពាង លោក រាជ សីម៉ា នៅ​ថ្ងៃ​នេះទៅថ្ងៃទី១៥ ខែធ្នូ វិញ តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។

អានបន្ត

ពលរដ្ឋ​២៤​គ្រួសារ​នៅខេត្តកំពង់ស្ពឺ​ចោទ​មេភូមិ​ថា ឃុបឃិត​ជាមួយ​ឈ្មួញដី​ដើរ​ទិញដី​មិន​ឱ្យលុយ

ពលរដ្ឋ​រស់នៅ​ភូមិបឹងធ្នង់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន​២៤​គ្រួសារ បានចោទ​មេភូមិ​បឹងធ្នង់​លោក អោម ឃាង ថា បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ដី ដើរ​ទិញ​ដី​ពីប្រជាពលរដ្ឋ​មិន​ឱ្យ​លុយ​អស់រយ:ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

អានបន្ត

ពលរដ្ឋ​៩​នាក់​រួចផុត​ការ​ចោទ​ប្រកាន់ ក្រោយ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះថ្មី

នៅទីបំផុត តុលាការ​ខេត្តកណ្ដាល​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពលរដ្ឋមាន​ជម្លោះ​ដីធ្លី​នៅ​សេសសល់​៩នាក់​ឱ្យ​មាន​សេរីភាព​វិញ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ក្នុង​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលានយន្ដហោះថ្មី (OCIC) ដែលធ្វើឱ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី និង​កងកម្លាំង​ខេត្តកណ្ដាល។

អានបន្ត

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ​បារម្ភ​​ពី​​ការ​​បណ្ដេញ​​ចេញ​​ដោយ​​បង្ខំ​​ពី​លើ​ដី​​ចំណីទន្លេ

សហគមន៍​ស្រ្ដីក្លាហាន​៦០​គ្រួសារ ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុង​ដេកភ័យ​ព្រួយ​បារម្ភ​ពីការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដោយ​សារ​ដី​ដែល​ពួកគេ​កំពុង​រស់នៅ​បច្ចុប្បន្ន​ជា​ដីចំណីទន្លេ មិន​ទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​នៅ​ឡើយ។

អានបន្ត

ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ទើប​ដោះលែងលោក រាជ សីម៉ា សកម្មជន​​ដីធ្លី​ឡពាង​​​នៅ​ល្ងាច​​មិញ​​នេះ

ពន្ធនាគារ​ខេត្ដកំពង់ឆ្នាំង​បាន​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យ​មាន​សេរីភាព​វិញ​ហើយ កាលពី​វេលាម៉ោង​៥​និង​៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជិត​១​ឆ្នាំ។

អានបន្ត

ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

ជនជាតិ​ដើម​ភាគតិច​កួយ ចំនួន​ពីរ​ភូមិ​ស្ថិត​នៅក្នុង​ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ជួយ​ការពារ​និង​ទប់ស្កាត់​ការ​រំលោភ​        យក​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើមភាគ​តិច​កួយ និងខណៈ​ដែល​តំណាង​របស់​ពួកគេ​៤​នាក់ ត្រូវ​បាន​តុលាការ​ខេត្តកំពង់ស្ពឺ​កោះហៅ​ឱ្យ​ទៅឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ក្រោយការ​ចោទ​ប្រកាន់​ពី​បទ រារាំង​ការ​ឈូសឆាយ​ដីព្រៃ​របស់​ពួកគេ។

អានបន្ត

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​ឡពាង​ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្តោះ​អាសន្ន

សាលាឧទ្ធរណ៍ក្រុងភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យនៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្រោយ​លោក​ជាប់ពន្ធនាគារ​អស់រយៈពេល​១១​ខែ។

អានបន្ត

សហគមន៍ព្រៃឈើមួយកន្លែងប្រឈមនឹងការបាត់បង់ ដោយសារការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិឯកជន

សហគមន៍ព្រៃឈើមួយកន្លែងស្ថិតក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងរងការកាប់បំផ្លាញយកឈើធ្វើអាជីវកម្ម និង ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន ដោយពុំទាន់មានការចុះទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ក្រោយពីប្រធានសហគមន៍បានទទួលមរណៈភាព។

អានបន្ត
ទំព័រ 6 នៃ 10 1 5 6 7 10