អ្នកភូមិថា អាជ្ញាធរមូលដ្ឋានហាមពួកគាត់មិនឱ្យឡើងតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូប

ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន បានអះអាងថា អាជ្ញាធរមូលដ្ឋានបានចុះសួរនាំ និងហាមឃាត់ពួកគាត់មិនឱ្យឡើងមកភ្នំពេញ ដើម្បីតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូបឱ្យមានសេរីភាពវិញ។

អានបន្ត

ពលរដ្ឋ​ជាង​៣០០​នាក់​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ​ទាមទារ​ដោះ​លែង​លោក​ ​ថេង​ សាវឿន​ ​និង​មន្ត្រី​សមាគម​២​រូប​

ពលរដ្ឋជាង៣០០នាក់មកពីខេត្តចំនួន៥បានប្រមូលផ្តុំតវ៉ាមុខក្រសួងមហាផ្ទៃនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងមន្ត្រី២រូបរបស់សមាគមនេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ត។

អានបន្ត

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រី២រូបទៀត ​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តរតនគិរីនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនសាកសួរជាច្រើនម៉ោង។

អានបន្ត

សង្គមស៊ីវិលថា ស្ថានភាពនយោបាយធ្វើឱ្យយុវជនរារែកមិនហ៊ានចូលប្រឡូកបញ្ហាសង្គម

អង្គការធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិងអ្នកតាមដានបញ្ហាសង្គមលើកឡើងថា យុវជនមានការស្ទាក់ស្ទើរមិនហ៊ានចូលប្រឡូកយ៉ាងសកម្មក្នុងបញ្ហាសង្គមនោះទេ ដោយសារមូលហេតុស្ថានភាពនយោបាយមិនអំណោយផល និងកម្រិតសមត្ថភាពរបស់ពួកគេ។​

អានបន្ត

បណ្ដាស្ថានទូតបង្ហាញក្ដីកង្វល់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយរដ្ឋាភិបាលបិទវិទ្យុ VOD

បណ្ដាស្ថានទូត អង្គការអន្ដរជាតិ និងអង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្រេចបិទការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ជុំវិញអ្វីដែលលោកហៅថា បានផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។

អានបន្ត

កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅថ្ងៃទី១ ខែកុម្ភៈថា អ្នកដឹកនាំ​សហជីព​នៅ​កម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺ​ជាម្ចាស់​ពានម្នាក់​ក្នុងចំណោម ១០ រូបជុំវិញ​សាកលលោក ដែលទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ។ កញ្ញាគឺ​ជាអ្នកទីមួយ​នៃប្រទេស​កម្ពុជា ដែល​បាន​ពានរង្វាន់​នេះ។

អានបន្ត

យុវជនម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃុំរកាអារ​ឱ្យ​ធ្វើ​កិច្ចសន្យា

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម បាន​ព្រមាន​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​បាន​ចែករំលែក (Share) ព័ត៌មាន​របស់​ពលរដ្ឋ​អ្នកសារព័ត៌មាន CCIM ស្តីពី «ពលរដ្ឋខេត្ត​កំពង់ចាម ព្រួយបារម្ភ​ពីការកកើត​ល្បែងស៊ីសង​តាម​អនឡាញ​នៅតាម​មូលដ្ឋាន​ឡើង​វិញ» ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ផ្សេង។

អានបន្ត

ពលរដ្ឋ​​រងគ្រោះ​​ដីធ្លី​​នៅ​ខេត្តកំពង់ស្ពឺ​រំលឹក​ពី​​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​​សិទ្ធិមនុស្ស​​អន្តរជាតិ​​១០​​ធ្នូ

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី​នៅក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្តកំពង់ស្ពឺ គឺ​ស្រុកថ្ពង និង​ស្រុកឱរ៉ាល់ បាន​រៀបរាប់​ពីទុក្ខលំបាក និង​បញ្ហា​ប្រឈម​នានា នៅក្នុង​ពេល​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុង​ភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមាន​ពលរដ្ឋចូលរួម​ចំនួន ជាង​៨០០នាក់។

អានបន្ត

ការ​ស្ទង់មតិ​មួយ​រក​ឃើញ​ថា យុវជន​កម្ពុជា​៨២% មិន​សូវ​ចាប់​អារម្មណ៍​រឿង​នយោបាយ

នៅក្នុង​របាយការណ៍​ស្ទង់​មតិ​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ហៅកាត់ថា​ (TI) បាន​រកឃើញ​ថា យុវជន​កម្ពុជា​ដែលមាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ​មានចំ​នួន​តិចតួច​ណាស់​ដែល​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​និង​តាមដាន​នយោបាយ​នៅ​កម្ពុជា។

អានបន្ត

ជនជាតិ​​ដើម​ភាគ​តិច​​​កួយ​ថា ឈ្មួញ​យក​ដី​ពួកគេ​ហើយ ប្តឹង​ពួកគេ​ឡើង​តុលាការ​ថែម​ទៀត

ជនជាតិ​ដើម​ភាគតិច​កួយ ចំនួន​ពីរ​ភូមិ​ស្ថិត​នៅក្នុង​ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ជួយ​ការពារ​និង​ទប់ស្កាត់​ការ​រំលោភ​        យក​ដី​ព្រៃ​សហគមន៍​ជនជាតិ​ដើមភាគ​តិច​កួយ និងខណៈ​ដែល​តំណាង​របស់​ពួកគេ​៤​នាក់ ត្រូវ​បាន​តុលាការ​ខេត្តកំពង់ស្ពឺ​កោះហៅ​ឱ្យ​ទៅឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ ក្រោយការ​ចោទ​ប្រកាន់​ពី​បទ រារាំង​ការ​ឈូសឆាយ​ដីព្រៃ​របស់​ពួកគេ។

អានបន្ត
ទំព័រ 3 នៃ 5 1 2 3 4 5