ពលរដ្ឋនៅឃុំមួយក្នុងខេត្តស្វាយរៀង ត្អូញត្អែពីការលំបាកធ្វើដំណើរ និងស្នើអាជ្ញាធរជួសផ្លូវលំមួយខ្សែរឡើងវិញ

ប្រជាពលរដ្ឋមួយចំនួននៅឃុំស្វាយយា ស្រុកស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងបានត្អូញត្អែពីការលំបាកការធ្វើដំណើរលើកផ្លូវ១ខែ្សក្នុងសហគមន៍ និងស្នើដល់អាជ្ញាធរជួយជួសជុលផ្លូវនោះឡើងវិញ ក្រោយផ្លូវនេះបានរងការខូចខាត ហើយពិបាកធ្វើដំណើរទាំងនូវរដូវប្រាំង និងរដូវស្សា។

អានបន្ត

ពលរដ្ឋម្នាក់ស្លាប់អំឡុងពេលតវ៉ាបញ្ហាដីធ្លីនៅមុខសាលាខេត្តកោះកុង

ពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនិង៣នាក់ផ្សេងទៀតបានដួលសន្លប់ នៅពេលចូលរួមតវ៉ាដីធ្លីជាមួយប្រជាពលរដ្ឋផ្សេងនៅមុខសាលាខេត្តកោះកុងអស់ជាងច្រើនម៉ោង តែពុំមានដំណោះស្រាយ។

អានបន្ត

បណ្ដាស្ថានទូតបង្ហាញក្ដីកង្វល់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោយរដ្ឋាភិបាលបិទវិទ្យុ VOD

បណ្ដាស្ថានទូត អង្គការអន្ដរជាតិ និងអង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយ បន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្រេចបិទការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ជុំវិញអ្វីដែលលោកហៅថា បានផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងកូនប្រុសរបស់លោក។

អានបន្ត

Storytelling៖ វីរភាពស្ត្រីការពារសិទ្ធិដីធ្លីនិងដីសហគមន៍

ជម្លោះដីធ្លីបានធ្វើឱ្យពលរដ្ឋជាប់គាំងក្នុងបញ្ហាដ៏រ៉ាំរ៉ៃ បាត់បង់ដីស្រែចម្ការ ផ្ទះសម្បែង សមាជិកគ្រួសារ ការតតាំងក្ដីតាមផ្លូវតុលាការ​ និងប្រឈមជាប់ពន្ធនាគារទៀតផង។ បញ្ហានេះស្ទើរចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមកម្ពុជាទៅហើយ។

អានបន្ត

កសិករ​នៅស្រុកកំពង់លែង​ស្នើអាជ្ញាធរ​កាត់ឆ្វៀលដី​តំបន់៣នៃ​បឹងទន្លេសាប​ឱ្យពួកគាត់​ធ្វើស្រែចម្ការ​វិញ

កសិករ​នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ធ្វើពិធីសែនព្រែន​ជ្រូកខ្វៃ​ដល់​ម្ចាស់ទឹក​ម្ចាស់ដី ជួយ​អន្ទងចិត្ត​អាជ្ញាធរ​ឱ្យ​កាត់ឆ្វៀលដី​នៅតំបន់៣​ស្ថិតនៅក្នុង​តំបន់​បឹងទន្លេសាបដល់​ពួកគេ​វិញ ដើម្បី​ធ្វើស្រែចម្ការ។

អានបន្ត

ពលរដ្ឋ​​ដែល​មាន​ផ្ទះ​រលំបាក់​ចូល​​ក្នុង​ព្រែក​នៅ​ក្រុងតាខ្មៅ​ស្នើ​សុំ​​ជំនួយ​​ពី​​រដ្ឋាភិបាល

ពលរដ្ឋ​៧០​​គ្រួសារ​​រស់​ក្នុង​​សង្កាត់​រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្នើសុំអន្ដរាគមន៍​ពី​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ពួកគេ ក្រោយពី​លំនៅដ្ឋាន​របស់ពួកគេ​រលំបាក់​ចូល​ទៅ​ក្នុងព្រែក កាលពី​ពាក់កណ្តាល​ខែមករា។

អានបន្ត

កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅថ្ងៃទី១ ខែកុម្ភៈថា អ្នកដឹកនាំ​សហជីព​នៅ​កម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺ​ជាម្ចាស់​ពានម្នាក់​ក្នុងចំណោម ១០ រូបជុំវិញ​សាកលលោក ដែលទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ។ កញ្ញាគឺ​ជាអ្នកទីមួយ​នៃប្រទេស​កម្ពុជា ដែល​បាន​ពានរង្វាន់​នេះ។

អានបន្ត

យុវជនម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃុំរកាអារ​ឱ្យ​ធ្វើ​កិច្ចសន្យា

សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម បាន​ព្រមាន​ឃុំខ្លួន​យុវជន​ម្នាក់​ដែល​បាន​ចែករំលែក (Share) ព័ត៌មាន​របស់​ពលរដ្ឋ​អ្នកសារព័ត៌មាន CCIM ស្តីពី «ពលរដ្ឋខេត្ត​កំពង់ចាម ព្រួយបារម្ភ​ពីការកកើត​ល្បែងស៊ីសង​តាម​អនឡាញ​នៅតាម​មូលដ្ឋាន​ឡើង​វិញ» ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ផ្សេង។

អានបន្ត

អង្គការ​សង្គមស៊ីវិល​រិះគន់​ការឃាត់ខ្លួន លោក ស្ងួន ញឿន នៅមុខ​តុលាការ​ខេត្ដកំពង់ឆ្នាំង​ថា​ជា​រឿង​មិន​គួរ​កើត​មាន

អង្គការ​សង្គមស៊ីវិល​រិះគន់​ការ​ឃាត់ខ្លួន លោក ស្ងួន ញឿន សកម្មជន​ដីធ្លី​ឡពាង​និងជាពលរដ្ឋអ្នកសារព័ត៌មាន​នៅមុខ​តុលាការ​ខេត្ដកំពង់ឆ្នាំង កាលពី​ថ្ងៃទី១៨ ខែមករា ថា​ជា​រឿង​មិន​គួរកើត​មាន ដោយគ្រាន់​តែលោក​បាន​ថតរូប​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ឡើង​មក​ឃ្លាំមើល​សវនាការ​របស់​ពួកគេ។

អានបន្ត

ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​​ដីធ្លី​​នៅ​​ឡពាង​​ឱ្យ​​ជាប់ពន្ធនាគារ​​១០​​ខែ​​និង​​២៧​​ថ្ងៃ

តុលាការ​សាលាឧទ្ធរណ៍​ភ្នំពេញ​បានកាត់​តម្រឹម​ទោស​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​នៅឡពាង​ខេត្តកំពង់ឆ្នាំង​ឱ្យជាប់​ពន្ធនាគារ​១០​ ខែ​និង​២៧​ថ្ងៃ ដោយទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

អានបន្ត
ទំព័រ 14 នៃ 22 1 13 14 15 22