ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​ទាមទារ​ដោះលែង​លោក​ ​ថេង​ ​សាវឿន​ ​និង​សហការី​២​រូប​

ក្រុមអង្គការសង្គមស៊ីវិលជាង៦០ បានទាមទារដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រីសមាគមនេះ២រូបទៀតដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។

អានបន្ត

អ្នកភូមិថា អាជ្ញាធរមូលដ្ឋានហាមពួកគាត់មិនឱ្យឡើងតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូប

ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន បានអះអាងថា អាជ្ញាធរមូលដ្ឋានបានចុះសួរនាំ និងហាមឃាត់ពួកគាត់មិនឱ្យឡើងមកភ្នំពេញ ដើម្បីតវ៉ាទាមទារដោះលែង លោក ថេង សាវឿន និងមន្ត្រីសមាគម២រូបឱ្យមានសេរីភាពវិញ។

អានបន្ត

ពលរដ្ឋ​ជាង​៣០០​នាក់​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ​ទាមទារ​ដោះ​លែង​លោក​ ​ថេង​ សាវឿន​ ​និង​មន្ត្រី​សមាគម​២​រូប​

ពលរដ្ឋជាង៣០០នាក់មកពីខេត្តចំនួន៥បានប្រមូលផ្តុំតវ៉ាមុខក្រសួងមហាផ្ទៃនៅថ្ងៃសុក្រម្សិលមិញនេះ ដើម្បីទាមទារឱ្យដោះលែងប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងមន្ត្រី២រូបរបស់សមាគមនេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីសាកសួរបន្ត។

អានបន្ត

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រី២រូបទៀត ​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តរតនគិរីនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួនសាកសួរជាច្រើនម៉ោង។

អានបន្ត

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

អ្នកភូមិមួយចំនួននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្អូញត្អែពីបញ្ហាលំបាកក្នុងការទទួលបានសេវាសុខភាពសាធារណៈ ខណៈឃុំចំនួន៤ នៃស្រុកនេះមានមណ្ឌលសុខភាពតែមួយ។

អានបន្ត

ពលរដ្ឋជាង៤០០គ្រួសារនៅខេត្តកណ្តាល តវ៉ាទាមទារប័ណ្ណកម្មសិទ្ធិដីធ្លី

ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅស្រុកកណ្តាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទាមទារទៅរដ្ឋបាលខេត្តនេះដោះស្រាយ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោយអាជ្ញាធរចោទថាពួកគាត់រស់នៅលើដីរដ្ឋខុសច្បាប់ និងប៉ះពាល់ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

អានបន្ត

ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

ប្រជាពលរដ្ឋជាង១០០០គ្រួសារនៅខេត្តកោះកុង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ដោយអះអាងថា ពួកគេកំពុងខ្វះខាតដីសម្រាប់ធ្វើកសិកម្ម។ កាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ ប្រជាពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំនៅសាលាស្រុកស្រែអំបឹល ដើម្បីជួបជាមួយថ្នាក់ដឹកនាំខេត្តកោះកុង និងស្នើដល់ថ្នាក់ដឹកនាំទាំងនោះ ជួយពន្លឿនរកដំណោះស្រាយដីធ្លីជូនពួកគេ។ អ្នកស្រី ផាវ ញើង អាយុ ៤៧ឆ្នាំ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋនៅឃុំជីខក្រោម ស្រុកស្រែអំបិលប្រាប់ពលរដ្ឋសារព័ត៌មានថា ក្រុមប្រជាពលរដ្ឋ៩៥៥គ្រួសារមកពីស្រុកស្រែអំបិល...

អានបន្ត

ពលរដ្ឋ៧សហគមន៍នៅសៀមរាបបារម្ភសុវត្ថិភាពដីធ្លី ក្រោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ

ប្រជាពលរដ្ឋនៅសហគមន៍ចំនួនចំនួន៧ ស្ថិតក្នុងខេត្តសៀមរាបបានបារម្ភពីសុវត្តិភាពដីធ្លី ក្រោយពីគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយបានស្នើដល់អាជ្ញាធរពាក់ព័ន្ធពន្លឿនការចេញប័នកម្មសិទ្ធិដីធ្លីជូនពួកគេ។

អានបន្ត

សង្គមស៊ីវិលថា ស្ថានភាពនយោបាយធ្វើឱ្យយុវជនរារែកមិនហ៊ានចូលប្រឡូកបញ្ហាសង្គម

អង្គការធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិងអ្នកតាមដានបញ្ហាសង្គមលើកឡើងថា យុវជនមានការស្ទាក់ស្ទើរមិនហ៊ានចូលប្រឡូកយ៉ាងសកម្មក្នុងបញ្ហាសង្គមនោះទេ ដោយសារមូលហេតុស្ថានភាពនយោបាយមិនអំណោយផល និងកម្រិតសមត្ថភាពរបស់ពួកគេ។​

អានបន្ត

អ្នកភូមិថា ពួកគេ១៥០០នាក់ រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយបញ្ហាដីធ្លី

អ្នកភូមិ អះអាងថា ពួកគេប្រហែល១៥០០នាក់មកពីខេត្តចំនួន២ បានឡើងមករាជធានីភ្នំពេញនៅថ្ងៃពុធ ដើម្បីរកកិច្ចអន្តរាគមន៍ពីស្ថានប័នពាក់ព័ន្ធមួយចំនួនឱ្យជួយដោះស្រាយវិវាទដីធ្លីដែលបានអូសបន្លាយជាង១០ឆ្នាំ។

អានបន្ត
ទំព័រ 13 នៃ 22 1 12 13 14 22