ស្រូវជាង៤០ហិកតារបស់ពលរដ្ឋនៅឃុំមួយក្នុងខេត្តកំពតខូចដោយសារគ្រោះរាំងស្ងួត
ស្រូវជាង៤០ហិកតារបស់ប្រជាកសិករនៅឃុំស្តេចគង់ខាងលិច ក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានរងការខូតខាតដោយងាប់ទាំងស្រុងដោយសារជួបគ្រោះរាំងស្ងួត ខណៈរាប់រយហិកតាទៀតកំពុងបន្តក្រៀមស្វិត។ មេឃុំស្តេចគង់ខាងលិច លោក គឹម ផេង បានបញ្ជាក់ថា បាតុភូតរាំងស្ងួតបានបណ្តាលឱ្យពលរដ្ឋប្រមាណជាង៤០០គ្រួសារ ក្នុងឃុំស្តេចគង់ខាងលិចរងការខាតបង់ទាំងស្រុង ហើយអាចប្រឈម និងភាពខ្វះខាតនាពេលខាងមុខ ខណៈកសិកររាប់រយគ្រួសារ និងស្រែស្រូវរាប់រយហិកតាទៀតកំពុងរងការគម្រាមកំហែងពីគ្រោះរាំងស្ងួតនេះ។ លោកបន្តថា ៖ «ភាពរាំងស្ងួតបានអូសបន្លាយយូរដែលបណ្តាលស្រូវពលរដ្ឋ...









