CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ប្រធាន​ព្រឹទ្ធសភា​​​ឱ្យ​​ខ្មែរ​​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ត្រៀម​ទប់ទល់​ជា​មួយ​ថៃ​ជាប់​ជា​និច្ច​

CJ Khmer ដោយ CJ Khmer
June 30, 2025
ក្នុង ព័ត៌មាន, សង្គម
0
ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងថ្លែងក្នុងពិធីសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងថ្លែងក្នុងពិធីសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

0
ចែករំលែក
30
ចំនួនមើល

អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅពលរដ្ឋខ្មែរទាំងអស់ឱ្យធ្វើការរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដើម្បីត្រៀមទប់ទល់ទៅនឹងការចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរពីសំណាក់ភាគីអ្នកនយោបាយជ្រុលនិយមថៃជាយូរអង្វែង។  

ការលើកឡើងនេះ ក្រោយអ្នកនយោបាយជ្រុលនិយមថៃដែលគេស្គាល់ថាជាមេក្រុមអាវលឿនថៃឈ្មោះ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។

ប្រធានព្រឹទ្ធសភា បានដកស្រង់សម្តីរបស់ ស៊ិនធិ លឹមថងគុល ដែលនិយាយភាសាថៃដែលមានន័យជាភាសាខ្មែរយ៉ាងដូច្នេះថា៖ «​ អ្នកឯងសំណាងល្អដែលអញ ស៊ិនធិ លឹមថងគុល ដែលអញអត់មានអំណាច ប្រសិនបើអញមានអំណាចវិញ ថ្ងៃនេះ បាត់ដំបង សៀមរាប សិរីសោភណ្ឌ អញនឹងដណ្តើមយកមក ហើយស្អែកអញនឹងទៅយកព្រះវិហារ និងបន្តទៅយកកោះគុជទៀត ហើយអញសួរហ្អែងថា ប្រសិនបើនៅមិនពេញចិត្តទៀត អញនឹងទៅយកភ្នំពេញ»។

ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែមេសា ថា នេះជាសំដីរបស់អ្នកនយោបាយជ្រុលនិយមថៃ ដែលបង្ហាញពីចេតនាចង់បានទឹកដីកម្ពុជា ដែលពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមគ្នាជាចលនាជាតិមួយ ត្រៀមទប់ទល់កលល្បិចរបស់ថៃទៅថ្ងៃអនាគត។

លោកបានលើកឡើងថា៖«សម្តីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃ បង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីរបស់កម្ពុជា ដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច ត្រូវត្រៀមខ្លួនជាប់ជានិច្ច ដើម្បីទប់ទល់ប្រឆាំងវៃបំបាក់ឧបាយកលដ៏សែនខ្មៅកខ្វក់របស់ថៃ ដែលចិញ្ចឹមចិត្ត និងមហិច្ចតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជា»។

អតីតលោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដោយចរិតឈ្លានពានបែបនេះ ទើបយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន ត្រូវខិតខំចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់។ លោកបន្តថា យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់។ លោកថា ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសផុត។

លោកលើកឡើងបន្ថែមថា៖ «ខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេ តែនេះជាសារដាស់តឿនដល់ បងប្អូនជនរួមជាតិកម្ពុជាដើម្បីត្រៀម ខ្លួនវាយចោរឈ្លានពានទឹកដី»។

អ្នកប្រឹក្សាយោបល់និងការស្រាវជ្រាវពីការអភិវឌ្ឍផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍​គាំទ្រទៅនឹងគំនិតឱ្យមានការរួបរួមគ្នាជាថ្លុងមួយដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជាពេលនេះ ដើម្បីជាការទប់ទល់ទៅនឹងបរទេសទាំងឡាយណាដែលមានបំណងទុច្ចរឹតមកលើអធិបតេយ្យភាពកម្ពុជា។ លោកថា ការរួបរួមដ៏រឹងមាំមិនមែនធ្វើឡើងតែពលរដ្ឋទេ ប៉ុន្តែសម្រាប់អ្នកនយោបាយខ្មែរ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ផងដែរ។

លោក សេក សុជាតិ លើកឡើងថា៖ «រាជរដ្ឋាភិបាលគួរតែផ្តល់ព័ត៌មានជាក់លាក់មួយចំនួនដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាល។ រដ្ឋាភិបាលក៏ត្រូវត្រៀមខ្លួន នៅក្នុងការផ្តល់នូវព័ត៌មាន ដូចជាការគាំទ្រឬការអប់រំបណ្តុះបណ្តាលបន្ថែមទៀត ជាពិសេសទាក់ទងការចូលរួមពីសប្បុរសជន ក្រុមហ៊ុនឯកជន ក្នុងការបណ្តុះបណ្តាលដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។

លោកបន្តថា ជុំវិញបញ្ហាវិវាទជាមួយប្រទេសថៃពេលនេះ សម្រាប់ជាយុទ្ធសាស្ត្រកម្ពុជាត្រូវធ្វើយ៉ាងណាក៏ដោយ មិនត្រូវចាញ់ល្បិចបោកបញ្ជោត ឬបំប៉ោងព័ត៌មានពីសំណាក់ភាគីថៃនោះឡើយ។ កម្ពុជាត្រូវព្យាយាមលុបបំបាត់រាល់ព័ត៌មានទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្ត ហើយត្រូវឈរនៅលើគោលការណ៍ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងជាអន្តរជាតិ ពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលថៃជាហត្ថលេខី ព្រមទាំងយន្តការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិគឺជារឿងដ៏ល្អបំផុត ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃដើម្បីបញ្ចប់បញ្ហាជាយូរអង្វែង៕

………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ក្រោយ​បិទ​ព្រំដែន​ជាមួយ​ថៃ​កសិករ​ខេត្ត​បាត់ដំបង​លក់​បន្លែ​​បាន​ថ្លៃ​ ​តែ​ស្នើ​ឱ្យ​ពលរដ្ឋ​គាំទ្រ​​បន្ថែម​ទៀត​ ​​

អត្ថបទបន្ទាប់

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​កូរ៉េ​​ រក​​ឃើញ​​​ការ​ផ្តល់​កម្ចី​នាំ​ដល់​ការ​​រំលោភ​​​សិទ្ធិ​មនុស្ស​​ដែល​​ប្រព្រឹត្ត​​ដោយ​​ធនាគារ​ចំនួន​២​នៅ​កម្ពុជា​​​

អត្ថបទបន្ទាប់
រូបភាពរបាយការណ៍ដែលចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) ។ (អង្គការលីកាដូ)

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​កូរ៉េ​​ រក​​ឃើញ​​​ការ​ផ្តល់​កម្ចី​នាំ​ដល់​ការ​​រំលោភ​​​សិទ្ធិ​មនុស្ស​​ដែល​​ប្រព្រឹត្ត​​ដោយ​​ធនាគារ​ចំនួន​២​នៅ​កម្ពុជា​​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង