ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ក្នុងឆ្នាំ២០២៤ មានការយាយីប្រឆាំងនឹងអ្នកកាសែតចំនួន៦៤នាក់ ដែលស្មើ៤១ករណី ក្រោមរូបភាព បំភិតបំភ័យផ្នែកច្បាប់ ការប្ដឹង ការឃុំខ្លួន ការចោទប្រកាន់​ និងការដកហូតអាជ្ញាប័ណ្ណ ខណៈការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែត។

អានបន្ត

កម្ពុជា​​បន្តសហការ​ជាមួយ​​​ថៃ​ស្វែង​រកអ្នកបាត់ខ្លួន ក្រោយ​រក​ឃើញ​ពលករខ្មែរ​ម្នាក់​ស្លាប់​ និងម្នាក់ទៀត​​របួស​​​​ក្នុង​​​គ្រោះរញ្ជួយដី​នៅថៃ​

មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា​ ក្រសួង​ការងារ បាននិងកំពុង​បន្តសហការជាមួយអាជ្ញាធរ​ថៃ ក្នុងការ​ស្វែងរក​​ពលករ​ខ្មែរ​ចំនួន ២នាក់ទៀត ដែលបាត់ខ្លួន​ក្នុងគ្រោះ​រញ្ជួយដីនៅ​ទីក្រុងបាងកក ក្រោយ​អាជ្ញាធរ​ថៃ បាន​រកឃើញពលករខ្មែរ​ម្នាក់បាន​ស្លាប់ និងម្នាក់​ទៀត​រងរបួសក្នុងគំនរអគារ​ដែលរលំ​បាក់ គិត​ត្រឹម​ថ្ងៃទី០១ ខែមេសានេះ។​ 

អានបន្ត

ពលករ​កម្ពុជា​នៅ​ថៃដែល​មក​លេង​ចូលឆ្នាំ​នៅ​ខ្មែរ​បាន​ការលើក​លែង​បង់​ថ្លៃ​សេវា​ចេញ-ចូល​

ពលករកម្ពុជាបម្រើការងារនៅប្រទេសថៃ ដែលចង់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃខាងមុខនេះ ត្រូវបានលើកលែងលើការបង់ថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសមួយនេះ ចំពោះអ្នកកាន់ លិខិតឆ្លងដែន និងមានទិដ្ឋាការការងារ។ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការងារនៅប្រទេសថៃ ដែលចង់មកលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺមិនយកថ្លៃសេវាអនុញ្ញាតចេញ-ចូលប្រទេសថៃ ដោយចាប់ពីថ្ងៃទី១ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា...

អានបន្ត

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់​លាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ​​ដោយ​សារ​រញ្ជួយ​ដី​

ក្រុមប្រឹក្សាជាតិតស៊ូ ដែលជាក្រុមទើបបង្កើតឡើង និងមានមូលដ្ឋាននៅក្រៅប្រទេស បានទទូចឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ទៅដល់​គ្រួសារពលករខ្មែររងគ្រោះនៅប្រទេសថៃ និងនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។ ការលើកឡើងនេះ ក្រោយពេលគ្រោះរញ្ជួយដីបានកើតឡើងទៅលើប្រទេសទាំងពីរនេះកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥  ពិសេសប្រទេសថៃ ដែលអាចបណ្តាលឱ្យមានពលរដ្ឋខ្មែរជាច្រើនរងគ្រោះ និងបាត់បង់ជីវិតផងដែរ។   អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានមានប្រសាសន៍​ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ពីប្រទេសហ្វាំងឡង់...

អានបន្ត

ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចម្រើនរាប់រយគ្រួសារត្អូញត្អែរពីរឿងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅ​​ក្នុងរដូចប្រាំង ខណៈអាជ្ញាធរមូលដ្ឋានអះអាងថាធ្លាប់បានស្នើសុំគោលការណ៍ ពីភាពប្រឈម​នៃ​កា​​​​​​​រ​ខ្វះខា​តទឹកប្រើប្រាស់នេះ ទៅមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តដែរ ប៉ុន្តែនៅពុំ​ទទួលបាន​ការឆ្លើ​យ​​តប​ជា​​វិ​ជ្ជ​​មា​​​នណាមួយ​នៅឡើយ មកដល់ពេលនេះ។ 

អានបន្ត

មានការយល់ឃើញផ្សេងគ្នា ជុំវិញ​​ការ​​រៀប​ចំ​​ឡើង​​វិញ​នូ​វ​​ក្រុម​​ជំនុំ​​ព្រះ​​ត្រៃបិដក

ក្រុម​ជំនុំ​​​ព្រះ​ត្រៃ​បិដក​ថ្មី ដែល​​មាន​​តួនាទី​​​​ផ្ទៀង​​ផ្ទាត់​​​គម្ពីរ​​ព្រះត្រៃបិ​ដក​ខ្មែរ និង​ប្រែ​អដ្ឋកថា​ដីកា និង​​យោជនា បាន​​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​យ៉ាងផុល​ផុស​ នាពេល​ថ្មីៗនេះដែល​​មាន​​ទាំង​អ្នក​គាំទ្រ​ និង​មិន​គាំទ្រ​​​​ បន្ទាប់ពី​រដ្ឋាភិបាល​​​​អនុញ្ញាត​​ឱ្យ​រៀប​ចំក្រុម​ជំនុំ​ព្រះត្រៃបិដក​ឡើង​វិញ​។ មជ្ឈដ្ឋាន​ខ្លះ ជឿ​ថា​ ការរៀប​ចំ​ឡើងវិញ​​នូវ​ក្រុមជំនុំព្រះត្រៃបិដក​​ ​​គឺជា​ការ​​ចាំ​បាច់ ​ដើម្បី​​បំពេញ​នូវ​​ចំណុច​ខ្វះ​ខាត ប៉ុន្តែ​មជ្ឈដ្ឋាន​ខ្លះទៀត​​ បានសម្តែង​ការ​ព្រួយ​​​បារម្ភ​ថា ការ​ធ្វើ​បែបនេះ អាច​ធ្វើ​​​ឱ្យ​ប៉ះពាល់​ដល់កេរ្តិ៍​​​ឈ្មោះ ​និង​​តម្លៃ​នៃ​ស្នាដៃ​របស់​​បុព្វបុរស​​ជំនាន់​មុន​ ​ដោយ​ពួកគាត់​​លើកជា​​សំណួរ​ថា តើ​ខ្លឹមសារ​ដើម​នៃឯកសារជា​ប្រវត្តិ​សាស្ត្រនេះ​...

អានបន្ត

ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

ប្រជាពលរដ្ឋ​​​ជនជាតិដើមភាគតិច​​កួយ រស់នៅក្បែរតំបន់ព្រៃឡង់ ក្នុង​​ស្រុក​សៀម​​​បូក ​​ខេត្ត​ស្ទឹង​ត្រែង ត្អូញត្អែរពីការ​ធ្លាក់ចុះ​នៃ​តម្លៃ​ជ័រ​ទឹក ដែលធ្វើឱ្យ​ពួកគាត់ជួប​ការលំបាក​​​​​ក្នុងជីវភាព ខណៈពលរដ្ឋ​ខ្លះ​បាន​សម្រេច​បោះបង់​មុខរបរ​ដែលធ្លាប់ធ្វើតាំងពីដូនតា​​​​នេះ ហើយទៅចំណាក​ស្រុក​ទាំង​ប្រថុយ​​ប្រថាន​។ ​

អានបន្ត

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួន​នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាល​​​​ពន្លឿន​​ការ​​ចុះ​​បញ្ជីដីធ្លី​​ពួក​គេ​ឆាប់​រហ័ស ដើម្បីធានាបាននូវសិទ្ធិលំនៅឋានរបស់ពួកគេ និងបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ ក្រោយពួកគេ​បានរង់ចាំ​អស់រយៈពេលជាងមួយទស្សវត្សរ៍។

អានបន្ត

ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

ប្រជាពលរដ្ឋមួយចំនួន បង្ហាញការ​​សាទរដែល​​ក្រសួងសុខាភិបាល គ្រោងនឹងបង្កើតច្បាប់ស្តីពីផលិតផលឱសថថ្មី​មួយ ដើម្បីទប់ស្កាត់​ការនាំ​ចូល​ឱសថក្លែងក្លាយ និង​ឱសថអន់គុណភាព ខណៈកា​រប្រើប្រាស់ឱសថក្លែងក្លាយ​ និង​ឱសថអន់គុណភាព បង្ក​ហានិភ័យ​ដល់សុខមាល​ភាព​របស់​អ្នកប្រើ​ប្រាស់។​

អានបន្ត

ក្រសួង​ការងារ​រំលឹក​ម្ចាស់​រោងចក្រ​ពង្រឹង​សុវត្ថិភាព​និង​ការពារ​សុខ​ភាព​កម្មករ​អំឡុង​ប្រែប្រួល​អាកាសធាតុ​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ឱ្យពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងការពារសុខភាពរបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះហត្ថលេខាលើសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។ ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោ ជិតពេលស្ថានភាពអាកាសធាតុមានការប្រែប្រួលក្នុងរដូវប្រាំង គឺម្ចាស់រោងចក្រ...

អានបន្ត
ទំព័រ 5 នៃ 23 1 4 5 6 23