CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រសួង​ការងារ​រំលឹក​ម្ចាស់​រោងចក្រ​ពង្រឹង​សុវត្ថិភាព​និង​ការពារ​សុខ​ភាព​កម្មករ​អំឡុង​ប្រែប្រួល​អាកាសធាតុ​

១៩ មីនា ២០២៥
ក្នុង ព័ត៌មាន, សង្គម
រោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិតក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (រូបពីសារព័ត៌មានក្រៅស្រុក)

រោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិតក្នុងឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (រូបពីសារព័ត៌មានក្រៅស្រុក)

0
ចែករំលែក
97
ចំនួនមើល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ឱ្យពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងការពារសុខភាពរបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះហត្ថលេខាលើសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។

ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោ ជិតពេលស្ថានភាពអាកាសធាតុមានការប្រែប្រួលក្នុងរដូវប្រាំង គឺម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការងារ ដោយបើកដំណើរការ ឱ្យបានយ៉ាងហោចណាស់១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។

ក្រសួងការងារ ក៏តម្រូវឱ្យម្ចាស់រោងចក្រសហគ្រាស ត្រូវចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យវាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការងារ ហើយត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះ តាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាសគ្រឹះស្ថានផងដែរ។

សេចក្ដីណែនាំ បន្តថា ពេលកម្មករនិយោជិតចូលធ្វើការត្រូវបើកបង្អួច ទ្វារទាំងអស់ បន្ថែមកង្ហារ ឬកង្ហារបឺតខ្យល់ចេញពីអាគាររោងចក្រ រៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់កុំឱ្យបាំងប្រភពខ្យល់ចេញចូល។ ត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ ណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ បាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង១ថ្ងៃ ។

សេចក្ដីណែនាំដដែលបន្តទៀតថា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬអាចដាក់ពាក្យបណ្តឹងតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រសួងចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។

សេចក្ដីណែនាំបញ្ជាក់ថា៖  «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់»។

អ្នកស្រី ជៀម សុជាតា អាយុ៣៥ឆ្នាំ ជាកម្មការិនីបម្រើការងារនៅក្នុងរោងចក្រមួយស្ថិតនៅភូមិក្បាលដំរីពីរ ខណ្ឌពោធិ៍សែនជ៍យ រាជធានីភ្នំពេញ បានសាទរចំពោះវិធានការរបស់ក្រសួងការងារនេះ។ អ្នកស្រីថា ការណែនាំរបស់ក្រសួងការងារនេះគឺជាវិធានការល្អ ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់កម្មករ ប៉ុន្តែក្រុមហ៊ុនដែលអ្នកស្រីកំពុងបម្រើការងារ គឺមិនទាន់បានអនុវត្តទេរាល់ថ្ងៃនេះ។

កម្មការិនីដែលមានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំងរូបនេះ អះអាងថា នៅធាតុអាកាសក្ដៅខ្លាំងម្តងៗគឺកម្មករមានការលំបាកណាស់ ដោយពេលខ្លះចង់សន្លប់។ កម្មការិនីរូបនេះបន្តថា រាល់ថ្ងៃនៅក្នុងអាគាររោងចក្រក្ដៅខ្លាំង កង្ហារមានមិនគ្រប់គ្រន់ ទ្វាបង្អួចមិនបានបើកតាមការណែនាំរបស់ក្រសួងឡើយ។ អ្នកស្រីបានសំណូមពរឱ្យមន្រ្ដីក្រសួងការងារចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តាអាគាររោងចក្រនានា ។

អ្នកស្រីលើកឡើងថា៖  «ពេលឡើងកម្ដៅខ្លាំងទ្រាំអត់បានគឺទៅបន្ទប់ទឹកចាក់ទឹកលើក្បាលពីរបីផ្តិលហើយដើរចូលកន្លែងធ្វើការវិញ បន្ទាប់មកបើក្ដៅទៀតដើរទៅទៀតគឺក្ដៅខ្លាំងមែនទែន»។

ប្រធានសហជិពស្មារតីកម្មករខ្មែរ ប្រចាំរោងចក្រសិនតៃហ្គាមេនលោក កឹម សុភេន ក៏បានសារទរចំពោះការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងការងារនេះដែរ ប៉ុន្តែលោកថា កន្លងមក គឺម្ចាស់រោងចក្រសហគ្រាសមួយចំនួនមិនបានអនុវត្តគ្រប់គ្រាន់តាមការណែននាំរបស់ក្រសួងនោះទេ។

លោក កឹម សុភេន មានប្រសាសន៍ថា ដើម្បីឱ្យការណែនាំរបស់រដ្ឋមន្រ្ដីមានប្រសិទ្ធភាព គឺមន្រ្ដីអធិការកិច្ចត្រូវចុះតាមដានស៊ើបអង្កេតផ្ទាល់តាមបណ្តារោងចក្រឬក្រុមហ៊ុននានា ហើយត្រូវចាត់វិធានការច្បាប់តឹងរឹងក្នុងករណីរកឃើញថា រោងចក្រ ឬក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការងារ។

ប្រធានសហជីពរូបនេះ អះអាងថា នៅក្នុងរោងចក្រ សិនតៃហ្គាមេន ដែលលោកកំពុងបម្រើការងារ រាល់ថ្ងៃគឺក្តៅខ្លាំង ប៉ុន្តែថៅកែរោងចក្រកំពុងរៀបចំផ្លិតទឹកបន្ថែមដាក់តាមអាគារ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពរបស់កម្មករ ដូចជាធ្វើឱ្យកម្មករអស់កម្លាំង ប្រឈមនឹងការដួលសន្លប់ និងថប់ដង្ហើមជាដើម។

លោកលើកឡើងថា៖«បើសិនថៅកែអត់យកចិត្តទុកដាក់នៅបញ្ហានេះទេថៅកែគាត់ខាតបង់ការផាកពិន័យពីក្រុមអ្នកបញ្ជាទិញឧទាហរណ៍ថាមួយខែទៀតត្រូវចេញមួយម៉ីនខោឬមួយម៉ីនអាវ ពេលដែលកម្មករដែលកម្មករគាត់មានបញ្ហាសុខភាពគាត់ឈឺគាត់គ្រោះថ្នាក់ដួលសន្លប់ គាត់ធ្វើការអត់បានលឿនគ្រប់គោលដៅទេគាត់[ថៅកែ]ប្រឈមមុខផាកពិន័យពីខាងភ្ញៀវ គាត់ប្រឈមមុខភ្ញៀវអត់កម្មង់[ទិញ]ឥវ៉ាន់បន្ដបើគាត់អត់ធ្វើឱ្យគ្រប់ចំនួនឱ្យគេក៏គេអត់បញ្ជាទិញទៀតដែរ» ។

នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយ ស្ដីអំពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ដោយក្រសួងឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ដល់ទី២០ខែមីនា គឺរបបខ្យល់  មូសុងឦសានជាមួយសម្ពាធខ្ពស់គ្របដណ្ដប់លើសមុទ្រចិនខាងត្បួង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះ ធ្វើឱ្យអាកាសធាតុក្ដៅចាប់ពី៣៥ ទៅ៣៦ អង្សាសេ៕

…………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន សួន វុត្ថា

អត្ថបទមុន

សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

អត្ថបទបន្ទាប់

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

អត្ថបទបន្ទាប់
ទិដ្ឋភាពបង្ហូរកាកសំណល់រាវចេញពីក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចូលទៅតំបន់ទឹកសាធារណៈនៅខែមីនា ឆ្នាំ២០២៥។ (ទំព័រហ្វេសប៊ុក Ministry of Environment)

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ