សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិល និង​យុវជន​ បន្ត​ថ្កោលទោស​ចំពោះអំពើនិទណ្ឌ​ភាពដែលបន្តមាននៅក្នុងករណីឧក្រិដ្ឋកម្មប្រឆាំងសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី និង​សកម្មជន​ផ្សេងទៀត ដោយ​ពួកគេអំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ ធ្វើការ​ស៊ើប​អង្កេត​ដោយឯករាជ្យ និងតម្លាភាព ដើម្បីផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

អានបន្ត

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ហៅ​​ការ​បង្ខំ​លក់​ទ្រព្យ​លោក​ ​រ៉ុង​ ​ឈុន​ ​​សង​​ដើម​បណ្តឹង​ជា​រឿង​អយុត្តិធម៌​ហួស​ហេតុ​ ​ 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានហៅការអនុវត្តនីតិវិធីរបស់តុលាការលើសំណុំរឿងដាក់លក់ផ្ទះរបស់លោក រ៉ុង ឈុន ដើម្បីសងដើមបណ្តឹងដោយបង្ខំនោះថា ជា​រឿងអយុត្តិធម៌ហួសហេតុ​​។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រកាសថ្កោលទោសចំពោះការសម្រចរបស់តុលាការទីក្រុងភ្នំពេញ បញ្ជាឱ្យដកហូតទ្រព្យសម្បត្តិ លោក រ៉ុង ឈុន និងប្រើល្បិចកលទុច្ចរិត មិនបើកឱកាសឱ្យគាត់ ​អាចធ្វើនយោបាយបាន​ពេញលេញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយលោកថា...

អានបន្ត

លោក រ៉ុង ឈុន ថាការសម្រេចរឹបអូសផ្ទះ​លោក​លក់​ដោយ​បង្ខំ​​​ពី​សំណាក់​តុលាការជា​រឿង​ធ្ងន់​ធ្ងរ

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ការសម្រេចរឹបអូសផ្ទះរបស់លោក លក់ដោយបង្ខំ​ ដើម្បីសងសំណងទៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជារឿងធ្ងន់ធ្ងរសម្រាប់លោក ព្រោះលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ តែលោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ។ ការលើកឡើងនេះ គឺធ្វើឡើងក្រោយលោកទទួលបានដីការសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។ តាមរយៈដីកាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ចៅក្រម...

អានបន្ត

សមាជិក​គណបក្ស​កម្លាំង​ជាតិ​ខេត្ដ​កំពង់ធំ​ម្នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​

អនុប្រធានគណ:កម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ លោក យ៉ាង សុខឃាង ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា...

អានបន្ត

លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងទម្លាក់​ចោល​បទចោទ​នាពេល​ប្រកាស​សាល​ក្រម​ នៅដើមខែឧសភា ក្រោយតុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង ​«ញុះ​​ញង់​​បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម(ការមិនរាង​ចាល​ក្នុង​បទមជ្ឈឹមបន្ទាប់ពីការ​ផ្តន្ទា​ទោស​បទ​មជ្ឈឹម)​​​» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

អានបន្ត

មន្រ្ដី​បរិស្ថាន​ខេត្ដ​កោះកុង​រង​ការ​ចោទ​ថា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចាប់​យក​ផ្លែ​សំរ៉ង​ពី​ពលរដ្ឋ​

មន្រ្ដីបរិស្ថានខេត្ដកោះកុងត្រូវបានពលរដ្ឋចោទថា អនុវត្តច្បាប់មិនស្មើភាពគ្នា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ក្រោយមន្រ្ដីបរិស្ថានចំនួន៤នាក់ចុះទៅចាប់យកផ្លែសំរ៉ងពីប្រជាពលរដ្ឋ។ ក្នុងវីដេអូឃ្លិបមួយប្រវែងជិត២នាទីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងវីដេអូនោះគេឃើញមន្រ្ដីបរិស្ថានចំនួន៤នាក់បានឃាត់បុរសម្នាក់ដែលបានដើរទិញផ្លែសំរ៉ងពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្ដកោះកុង។ ក្នុងវីដេអូដដែលនោះគេឃើញមានមន្រ្ដីបរិស្ថានម្នាក់ឈ្មោះ ភាព បានប្រើកាយវិការមិនសមរម្យទៅលើពលរដ្ឋដែលយកទូរសព្ទថតវីដេអូអំពីសកម្មភាពរបស់មន្រ្ដីទាំងនោះធ្វើការចាប់យកផ្លែសំរ៉ង និងបោកជញ្ជីញរបស់គាត់ចោល។ ពលរដ្ឋដែលនិយាយនៅក្នុងវីដេអូនោះបានលើកឡើងថា ពលរដ្ឋទិញផ្លែសំរ៉ង១០គីឡូក្រាមត្រូវបានមន្រ្ដីបរិស្ថានចាប់ និងចោទមន្រ្ដីបរិស្ថានថា ចាប់តែរូបខ្លួន...

អានបន្ត

លោក ស៊ី ជីនពីង៖ ប្រទេសចិន​​​នឹងបើកទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មកម្ពុជា

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ​បាន​លើកឡើងថា ប្រទេសចិន នឹង​បើក​ទីផ្សារដ៏ធំ​សម្រាប់ទំនិញកម្ពុជា ហើយ​គ្រោងនឹងនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ពី​កម្ពុជាផងដែរ ខណៈអ្នក​វិភាគសេដ្ឋកិច្ច អំពាវនាវឱ្យមានការសិក្សា និង​វិនិយោគរួមគ្នា រវាងកម្ពុជា-ចិន ដើម្បីធានាថា កសិផលកម្ពុជាផលិតឡើងស្របតាមស្ដង់ដារបស់ចិន។ នេះបើតាម​ការចុះផ្សាយ​លើ​គេហទំព័រក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបាន​ស្រង់ប្រសាសន៍របស់​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង...

អានបន្ត

រដ្ឋាភិបាល​ដាក់ចេញកម្មវិធីជំរុញការ​វិនិយោគនៅខេត្ត​ភាគឦសាន

រដ្ឋាភិបាល បានដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគនៅខេត្ត​​​ភាគឦសាន ដែល​​មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពីឆ្នាំ២០២៥ ដល់​២០២៨ ដើម្បីបង្កើនការវិនិយោគឯកជន និងជំរុញសេដ្ឋកិច្ចជាតិ។ ក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅ​ភាគ​ឦសាន» នៅ​ព្រឹក​ថ្ងៃ​​ទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា...

អានបន្ត

អ្នកជំនាញនិងសង្គមស៊ីវិល ស្នើអាជ្ញាធរមានយន្តការសមស្រប​​ដោះស្រាយ​ការ​​រំលោភចំណីផ្លូវយក​ធ្វើអាជីវកម្ម​

អ្នកជំនាញ និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលបង្កើតយន្តការសមស្រប​​មួយ ក្នុង​ការ​រៀប​ចំសណ្ដាប់​​​ធ្នាប់​សាធារណៈ និង​​ដោះ​ស្រាយ​ករណី​អាជីវក​រ​លក់​ដូរ​រំលោភ​ចំណី​ផ្លូវ ដោយឈរ​លើ​​ផលប្រយោជន៍​រួម ទាំង​អាជីវករ និងសាធារណជន។

អានបន្ត

រដ្ឋាភិបាលកម្ពុជា​​ កំពុង​ដាក់ចេញ​​វិធានការដោះស្រាយ​​​ ក្រោយអាមេរិក​ដំឡើងពន្ធ

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជកម្មកម្ពុជា​ អះអាងថា រដ្ឋាភិបាល​​ កំពុងចាត់វិធានការ​រក​ដំណោះស្រាយ​ និង​ស្វែង​រក​ការចរចា​ ក្រោយសហរដ្ឋអាមេរិក​ប្រកាសជាផ្លូវការពីការ​ដំឡើង​ពន្ធ​​​គយ​លើ​ទំនិញ​នាំចូល​ពីកម្ពុជា ៤៩ភាគរយ។

អានបន្ត
ទំព័រ 4 នៃ 23 1 3 4 5 23