CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ហៅ​​ការ​បង្ខំ​លក់​ទ្រព្យ​លោក​ ​រ៉ុង​ ​ឈុន​ ​​សង​​ដើម​បណ្តឹង​ជា​រឿង​អយុត្តិធម៌​ហួស​ហេតុ​ ​ 

២៥ មេសា ២០២៥
ក្នុង ព័ត៌មាន, សង្គម
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីសមាជវិសាមញ្ញគណបក្សកម្លាំងជាតិ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ (ហ្វេសប៊ុក លោក រ៉ុង ឈុន)

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុងពិធីសមាជវិសាមញ្ញគណបក្សកម្លាំងជាតិ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ (ហ្វេសប៊ុក លោក រ៉ុង ឈុន)

0
ចែករំលែក
95
ចំនួនមើល

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានហៅការអនុវត្តនីតិវិធីរបស់តុលាការលើសំណុំរឿងដាក់លក់ផ្ទះរបស់លោក រ៉ុង ឈុន ដើម្បីសងដើមបណ្តឹងដោយបង្ខំនោះថា ជា​រឿងអយុត្តិធម៌ហួសហេតុ​​។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រកាសថ្កោលទោសចំពោះការសម្រចរបស់តុលាការទីក្រុងភ្នំពេញ បញ្ជាឱ្យដកហូតទ្រព្យសម្បត្តិ លោក រ៉ុង ឈុន និងប្រើល្បិចកលទុច្ចរិត មិនបើកឱកាសឱ្យគាត់ ​អាចធ្វើនយោបាយបាន​ពេញលេញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយលោកថា តុលាការនេះ ស្ថិតក្រោមការបញ្ជាគ្រួសារអ្នកមានអំណាច។

​លោកលើកឡើងថា ៖«ជា​រឿងអយុត្តិធម៌ពេកហើយ​ទៅលើ​រូប​​លោក រ៉ុង ឈុន»។

ការថ្កោលទោសនេះ ​ក្រោយពេលសាលា​ដំបូង​រាជធានី​ភ្នំពេញកាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ បានចេញដីកាសម្រេច​ចាប់ផ្ដើម​ការលក់​ដោយ​បង្ខំ នូវ​លំនៅដ្ឋាន របស់​លោក រ៉ុង ឈុន ដើម្បី​ទូទាត់​ ៤០០​​លានរៀង ឬ ប្រមាណ ១០​ម៉ឺន​ដុល្លារ សង​ទៅ​រដ្ឋលេខាធិការដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន របស់​រដ្ឋាភិបាល​កម្ពុជា ដែលក្នុងនោះមានសកម្មជន ២​នាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា នៅកម្ពុជា បើធ្វើជាសកម្មជនសកម្មរឿងរិះគន់ត្រូវត្រៀមលះបង់ទ្រព្យសម្បត្តិ និងលះបង់សេចក្តីសុខខ្លួនឯង រួមទាំងជីវិតផងដែរ។

លោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ភ្លាមៗ ក្រោយការសម្រេចរបស់តុលាការនេះ គណបក្សកម្លាំងជាតិនៅថ្ងៃទី២៤ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានប្រាប់ទៅសហគមន៍ជាតិនិងអន្តរជាតិជុំវិញការអនុវត្តនីវិធីលក់ទ្រព្យសម្បត្តិរបស់លោក រ៉ុង ឈុន ដោយបង្ខំ បើទោះពីជាមេធាវីលោកបានស្នើឱ្យមានការសងសំណងជាដំណាក់កាលៗក្តី។

សេចក្តីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិលើកឡើងថា៖ «ទោះបីជាមេធាវីការពារសិទ្ធិរបស់លោកគ្រូ រ៉ុង ឈុន បានដាក់ពាក្យស្នើសុំបង់ប្រាក់អនុវត្តដោយបង្ខំជាដំណាក់កាល(ជាបណ្តើរៗ) ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបង្ហាញពីឆន្ទៈក្នុងការសងយ៉ាងណាក៏ដោយ»។  

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងប្រាប់សិក្ខាកាមញូរ៉ូមខេមបូឌា​​​​ថា វាជារឿងធ្ងន់ធ្ងរដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសផ្ទះលោកកំពុងរស់នៅទៅលក់ដោយបង្ខំ ទាំងដែលលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ ហើយសំណើ​សុំបង់សំណងតាមលទ្ធភាពរបស់លោក ក៏តុលាការមិនបានឆ្លើយតបដែរ។

ប្រភពដដែលបន្តថា តែយ៉ាងណា លោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ ដោយ​សារ​លោក​មិន​មាន​ទំនុក​ចិ​ត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។

លោក ម៉ែន ណាត បានលើកឡើងពីប្រវត្តិសំណុំរឿង​នេះ ថា  លោក រ៉ុង ឈុន ក្នុងនាម​តំណាង​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ ពេល​ចុះ​ទៅ​ជួប​ពលរដ្ឋ និង ដើរពិនិត្យមើលតាម​ព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់​បណ្តាញ​សារព័ត៌មាន​នានាជុំវិញភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ​ ពីលេខ ១១៤ ដល់លេខ ១១៩ ដែលធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ដីអាស្រ័យផលជាច្រើនរយម៉ែត្រ។

ទាក់ទងរឿងនេះ គណៈកម្មាធិការចម្រុះ​កិច្ចការព្រំដែន បច្ចុប្បន្ន​ប្តូរ​មក រដ្ឋលេខាធិការដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ច្រានចោល​សេចក្តីថ្លែង​ការណ៍​របស់​លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ហើយថា «ផ្សាយព័ត៌មានមិនពិត និង​បំផ្លើសអំពីបញ្ហាព្រំដែន ជាមួយប្រទេសក្បែរខាង ក្នុងគោលបំណងឲ្យមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ»។ លុះនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវចាប់​ឃុំ​ខ្លួនពាក់ព័ន្ធការថ្លែងរឿងព្រំដែននេះ។  ​

លោក រ៉ុង ឈុន ​ត្រូវបានដោះលែងឲ្យនៅ​ក្រៅឃុំ នាថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែតុលាការ​នៅតែ​បន្ត​នីតិវិធី​លើសំណុំរឿង​នេះ​ដដែល រហូត​មក​ទល់​សព្វថ្ងៃ។ លោក ម៉ែន ណាត យល់ថា ការបន្តនីតិវិធីរបស់តុលាការនេះ គឺនៅ​ក្នុង​បំណង បិទឱកាសលោក រ៉ុង ឈុន មិនឱ្យ​ធ្វើន​យោបាយ​​ប្រកួត​ប្រជែង ជាមួយ​បក្សកាន់​អំណាច​​​៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

លោក រ៉ុង ឈុន ថាការសម្រេចរឹបអូសផ្ទះ​លោក​លក់​ដោយ​បង្ខំ​​​ពី​សំណាក់​តុលាការជា​រឿង​ធ្ងន់​ធ្ងរ

អត្ថបទបន្ទាប់

សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

អត្ថបទបន្ទាប់
សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ