កម្ពុជា​​​បិទ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​គ្រប់​ច្រក​ព្រំដែន​ទាំង​អស់​ ក្រោយ​​ឱសាន​វាទ​២៤​ម៉ោង​ផុត​កំណត់​

កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមគ្រប់ច្រកព្រំដែនទាំងអស់ ក្រោយប្រធានព្រឹទ្ធសភាកម្ពុជាបានដាក់ឱសានវាទ២៤ម៉ោងឱ្យភាគីថៃបើកច្រកព្រំដែនឡើងវិញ តែ​ភាគីថៃនៅតែបន្តបិទព្រំដែនដោយឯកតោភាគីដដែល។ តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានដាក់ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា ​ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង...

អានបន្ត

អតីត​នាយក​រដ្ឋ​មន្ត្រី​៖​ប្រសិន​បើ​នៅ​តែ​ប្រមាថ​កម្ពុជា​ ​យើង​នឹង​​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទំនិញ​ថៃ​ទាំង​ស្រុង​ ​

អតីតលោកនាយករដ្ឋមន្ត្រី បានលើកឡើងប្រសិនបើភាគីថៃនៅតែបន្តប្រមាថកម្ពុជាទៀត កម្ពុជានឹងឈានទៅបញ្ឈប់ការប្រើប្រាស់ទំនិញថៃទាំងស្រុងតែម្តង ដោយជំនួសផលិតផលក្នុងស្រុក និងបណ្តាប្រទេសផ្សេងក្រៅពីថៃវិញ។ ឆ្លើយតបទៅនឹងខមិនទៅកាន់ហ្វេសប៊ុកមួយដែលគេដឹងថារបស់ឧកញ៉ា ឌួង ឆាយ លើទំព័រហ្វេសប៊ុកក្រោយលោកបង្ហោះសារមួយ ដោយបញ្ជាក់ថា ដល់ពេលដែលត្រូវពហិការមិនប្រើប្រាស់ទំនិញថៃហើយ។  ​លោកថា អ៊ីនធើណែតថៃនឹងបាត់ចំណូលក្នុងមួយឆ្នាំ​ជាង១០០លានដុល្លារ ហើយខ្សែភាពយន្តលែងបានបញ្ចាំងដែលខាតលុយផង និងមិនបានផ្សព្វផ្សាយវប្បធម៌របស់ខ្លួនផង។ លោកបន្ថែមថា៖«ប្រសិនបើនៅតែប្រមាថកម្ពុជាយើងនិងឈានទៅឈប់ប្រើទំនិញថៃទាំងស្រុងជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញពីប្រទេសផ្សេងវិញដែលធ្វើឲ្យអ្នកផលិតរបស់ថៃបាត់បង់ទីផ្សាដែលមួយឆ្នាំប្រមាណជាង៤ពាន់លានដុល្លារ»។ លោកបន្ថែមថា កម្ពុជាចង់ទំនាក់ទំនងល្អតែបើគេមិនចង់ធ្វើមិត្តជាមួយយើងគឺយើងត្រូវតែឆ្លើយតបដោយហ្មឺងម៉ាត់ក្នុងឋាន:ជាជាតិសាសន៍មួយថ្លៃថ្នូរ។ លោកថា គេគំរាមយើងបែបអ្នកលេងតែយើងគឺអ្នកមែនគឺធ្វើតែម្តង។...

អានបន្ត

ក្រសួង​មហា​ផ្ទៃ​​ឱ្យ​​​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​ត្រៀម​​ជម្លៀស​​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​មក​វិញ​ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​

ក្រសួងមហាផ្ទៃ បានណែនាំទៅអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​ត្រូវត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសថៃឱ្យវិលត្រឡប់មកប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធកើតឡើង​។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ​បានចេញលិខិតមួយណែនាំទៅអាជ្ញាធរជាប់ព្រំដែកម្ពុជា-ថៃទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបនិងគ្រប់គ្រងសភាពការណ៍តានតឹងក្នុងពេលបច្ចុប្បន្ន ក្នុងស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយសំដៅដល់ការថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ...

អានបន្ត

ប្រធាន​ព្រឹទ្ធសភា​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​កុំ​ឱ្យ​ពង្រីក​ទំនាស់​រឿង​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដល់​វិស័យ​ផ្សេង​

ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់សូមកុំពង្រីកទំនាស់រឿងព្រំដែនកម្ពុជា-ថៃ ពេលនេះទៅដល់វិស័យផ្សេងៗ បង្កជាការស្អប់ខ្ពើមជាតិសាសន៍។ ការអំពាវនាវនេះ ក្រោយពេលមានពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះសារពីការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃតទៅទៀត។ ប្រធានព្រឹទ្ធសភានៅយប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។បញ្ហានេះ លោកថា មិនគួររាលដាលដល់វិស័យផ្សេងៗទៀតឡើយ ដ្បិតនាំឱ្យមានការរើសអើងជាតិសាសន៍។...

អានបន្ត

នាយករដ្ឋ​មន្ត្រី​ថា​បញ្ហា​ផលិត​ផល​កសិកម្ម​​គីមី​ មាន​គ្រោះ​ថ្នាក់​​ជាង​បញ្ហា​គ្រឿង​ញៀន​​

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមនៃវិបត្តិផលិតផលកសិកម្ម ដែលមានសារធាតុគីមី ដោយថាបញ្ហានេះបានបង្កគ្រោះថ្នាក់ជាងបញ្ហាគ្រឿងញៀនទៅទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ«សមាជ»រដ្ឋសភា និង ព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី ៣ មិថុនា ថា បច្ចុប្បន្នកម្ពុជាមានស្ថាប័នត្រួតពិនិត្យលើរឿងសុវត្ថិភាពចំណីអាហារច្រើនពេក ដូចជាស្ថាប័នគយ ក្រសួងពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍...

អានបន្ត

កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមខ្លួនដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលកំពុងមានភាពចម្រូងចម្រាស់នាពេលថ្មីៗនេះតាមយន្តការបច្ចេកទេស និងតុលាការអន្តរជាតិតែម្តង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១ ខែមិថុនាថា ប្រទេសកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះលោកបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា។  ទីមួយលោក បញ្ជាឱ្យរៀបចំការប្រជុំ...

អានបន្ត

ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតន​គិរី បារម្ភ​បាត់បង់​តន្ត្រី​បុរាណ​ដោយ​សារ​គ្មាន​អ្នក​បន្ត​វេន​និង​ខ្វះ​ឧបករណ៍​ភ្លេង​

ជនជាតិដើមភាគតិចទំពួនមួយចំនួននៅឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី បារម្ភពីការបាត់បង់ភ្លេងតន្ត្រីបុរាណរបស់ខ្លួនឆាប់រហ័យ ដោយសារក្មេងៗជំនាន់ក្រោយមិនបានបន្តវេន និងខ្វះឧបករណ៍ភ្លេង។ ជាជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជង ឃុំអូរជុំ លោក ប្រិម ខាម បានរៀបរាប់ថា ជនដើមភាគតិចទំពូនមានភ្លេងតន្ត្រី និងសិល្បៈបុរាណរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ ប្រធានក្រុមសិល្បៈជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជងរូបនេះ បានបញ្ជាក់ថា វង់ភ្លេងតន្ត្រីបុរាណមួយនេះ គឺជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី និងជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចទំពូន។...

អានបន្ត

រដ្ឋាភិបាល​កម្ពុជា​​ត្រៀម​វាយបក​ដើម្បី​ការពារ​ខ្លួន​​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​ភាគី​ថៃ​​

ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងពីការត្រៀមខ្លួនក្នុងការវាយបកទៅភាគីថៃវិញដើម្បីការពារបូរណភាពដែនដី ក្នុងករណីណាដែលពួកគេ​ឈ្លានពានកម្ពុជា។ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារពិសេសមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។ លោកបន្តថា អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែនវិលត្រឡប់ទៅសភាពដើមវិញដោយមិនចង់ឱ្យសង្គ្រាមកើតឡើងនោះទេ ប៉ុន្តែកម្ពុជាក៏បានត្រៀមការពារខ្លួនផងដែរ។  ​...

អានបន្ត

កម្ពុជាអះអាងពីករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃ

កម្ពុជា តាមរយៈក្រសួងការពារជាតិ​ បានអះអាងពីករណី ទាហានខ្មែរម្នាក់ដែលជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃពុធនេះ បានអះអាងថា ពិតជាមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាកម្ពុជា និងយោធាថៃ នៅចំណុចភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ ដោយសារយោធាថៃបានបាញ់រើមកលើទីលេរណដ្ឋានយោធាខ្មែរដែលបានបោះទីតាំងតាំងពីយូរមកហើយ។ ក្រសួងបន្តថា ហេតុការណ៍នេះបណ្តាលឱ្យទាហានខ្មែរម្នាក់ ឈ្មោះ សួន...

អានបន្ត

សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់​សាលក្រម​​ដែល​​កាត់​​ទោស​​លោក នី ណាក់ ឱ្យ​​ជាប់​​ពន្ធនា​​គារ២ឆ្នាំ

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេច​តម្កល់​សាលក្រ​ម​របស់​តុលាការ​ជាន់​ទាប ដែល​ផ្តន្ទាទោស​អ្នក​អត្ថា​ធិប្បាយ​សង្គម លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគា​រ​រយៈ​ពេល​ ២ឆ្នាំ និ​ង​សង​ជំងឺចិត្ត​ដល់​ដើម​បណ្ដឹង​​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ចំនួន ២០០​លានរៀល។ កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​​ផ្តន្ទាទោស លោក​ នី ណាក់ ដាក់ពន្ធនាគារ​ពីរឆ្នាំ និងពិន័យ​ជា​ប្រាក់​...

អានបន្ត
ទំព័រ 2 នៃ 23 1 2 3 23