CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

នាយករដ្ឋ​មន្ត្រី​ថា​បញ្ហា​ផលិត​ផល​កសិកម្ម​​គីមី​ មាន​គ្រោះ​ថ្នាក់​​ជាង​បញ្ហា​គ្រឿង​ញៀន​​

៤ មិថុនា ២០២៥
ក្នុង ព័ត៌មាន, សង្គម
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទីពីរ នារាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៣ មិថុនា ២០២៥។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទីពីរ នារាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៣ មិថុនា ២០២៥។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

0
ចែករំលែក
49
ចំនួនមើល

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមនៃវិបត្តិផលិតផលកសិកម្ម ដែលមានសារធាតុគីមី ដោយថាបញ្ហានេះបានបង្កគ្រោះថ្នាក់ជាងបញ្ហាគ្រឿងញៀនទៅទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ«សមាជ»រដ្ឋសភា និង ព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី ៣ មិថុនា ថា បច្ចុប្បន្នកម្ពុជាមានស្ថាប័នត្រួតពិនិត្យលើរឿងសុវត្ថិភាពចំណីអាហារច្រើនពេក ដូចជាស្ថាប័នគយ ក្រសួងពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ ប៉ុន្តែ​លោក​ប្រៀបប្រដូចពាក្យចាស់ថា គ្នាច្រើនអន្សមខ្លោច។ លោកថា មិនត្រឹមតែអន្សមខ្លោចទេ ប៉ុន្តែក៏អាចជាបន្ទុករបស់វិស័យឯកជនទៅទៀត។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាផលិតផលកសិកម្មមានសារធាតុគីមីនេះ គឺវាជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប និងគ្រប់ឋានៈ ដោយបញ្ហានេះជាបញ្ហាធំ​។

លោកមានប្រសាសន៍ថា៖ «រឿងនេះ(ផលិតផលកសិកម្មមានសារធាតុគីមី)ជារឿងធំណាស់សម្រាប់យើងទាំងអស់គ្នា។ នរណាក៏ហូបដែរ។ ឯកឧត្តម លោកជំទាវ សម្តេច ​ពិសារអាហារនៅទីនេះ មានសួរទេថា ចំណីអាហារមកហ្នឹងវាយ៉ាងម៉េច? មានអត់? ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ឬក៏បងប្អូនមួយចំនួន គាត់ដាំបន្លែនៅផ្ទះរបស់គាត់ គាត់ដាំ ប៉ុន្តែពេលចេញទៅពិធីការ ពិធីផ្សេងៗ គាត់ហូបកន្លែងផ្សេង។ អីចឹងបានខ្ញុំថា អានេះ គ្រោះថ្នាក់ជាងគ្រឿងញៀនទៀត។ ​គ្រឿងញៀន វាប៉ះពាល់តែអ្នកប្រើ ហើយអសន្តិសុខ ដែលវាបង្កើត។ ប៉ុន្តែអានេះ(ផលិតផលកសិកម្មមាន​គីមី)​ វាប៉ះពាល់គ្រប់គ្នា។ យើងការពារមានអង្គរក្សរាប់រយនាក់ ការពារនៅវិមាន នៅទីនេះមិនតិចជាងរាប់រយនាក់ ប៉ុន្តែតើមាននរណាការពារអ្វីដែលយើងដាក់ក្នុងពោះទេ?»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​លើកឡើងថា បញ្ហាផលិតផលកសិកម្មមានជាតិគីមីនេះជាបញ្ហាប្រឈមនាំដល់សុខមាភាពប្រជាពលរដ្ឋទ្រុឌទ្រោម និងជាបន្ទុករយៈពេលវែងរបស់រដ្ឋថែមទៀតផង។ លោកថា ក្រសួងស្ថាប័នជាច្រើនបានខិតខំធ្វើការងារនេះ ប៉ុន្តែលោកថានៅមានភាពឆល្វែងមិនបានគ្រប់គ្រាន់ ដែលទាមទារឱ្យមានយន្តការត្រួតពិនិត្យលើបញ្ហានេះឡើងវិញ ដោយធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារ។

នៅក្នុងអង្គសមាជព្រឹទ្ធសភា-រដ្ឋសភា ក៏មានការផ្តល់ឱ្យអ្នកសមាជិករដ្ឋសភា ព្រឹទ្ធសភា ធ្វើបទអន្តរាគមន៍ឬបង្ហាញពីបញ្ហាដែលខ្លួនបានរកឃើញ និងសំណូមទៅកាន់រដ្ឋាភិបាល​ ដោយប្រធានបទកសិកម្មនេះ ក៏មានការលើកឡើងច្រើនពីការស្នើឱ្យទប់ស្កាត់ការនាំចូលផលិតផលកសិកម្មគីមីឬខូចគុណភាពពីប្រទេសជិតខាងផងដែរ។

អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអតីតអភិបាលខេត្តកណ្តាលលោកបណ្ឌិត ​ ម៉ៅ ភិរុណ បានស្នើឱ្យមាន​ការត្រួតពិនិត្យសុវត្ថិភាពបន្លែផ្លែឈើនាំចូល និង​បង្កើន​ការពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាពនៅក្នុងស្រុក។

​លោក ម៉ៅ ភិរុណ ​អះអាងថា បន្លែពីខេត្តកណ្តាល មួយថ្ងៃផលិតបានជា៥០០តោន ដើម្បីលក់ចេញលើទីផ្សារក្នុងស្រុក ជាពិសេសភ្នំពេញ។ បើប្រៀបធៀបនឹងតម្រូវការទូទាំងប្រទេស បន្លែខេត្តកណ្តាលរួមចំណែកបាន១៤ភាគរយដែរ។

ចំពោះបន្លែសុវត្ថិភាព ខេត្តកណ្តាលផលិតបាន៦៨តោនក្នុង១ថ្ងៃ ដោយស្មើ​១៣,៦ភាគរយនៃបន្លែសរុប៥០០តោនរបស់ខេត្តកណ្តាល។ ដូច្នេះលោកថា ខេត្តត្រូវការពង្រីក​បន្ថែមទៀតព្រោះមានតម្លៃខ្ពស់ ហើយចំណាយតិចតួច ធនធានតិច បានផលច្រើន ហើយមានទីផ្សារ។ យ៉ាងណា លោកថា ក៏មានបន្លែផ្លែឈើនាំចូលពីប្រទេសជិតខាងផងដែរ។

លោកលើកឡើងថា៖ «ការផ្តល់ព័ត៌មានពីស្ថាប័នគយការនាំ​នៅច្រកទ្វារ(ព្រំដែន)ខេត្តកណ្តាលក្នុងមួយថ្ងៃ មានការនាំចូលបន្លែចន្លោះពី២៨ទៅ៣០តោន។ នេះជាចំណុចមួយ។ ចំណុចនេះ ទាក់ទងទៅនឹងចំណុចនេះការត្រួតពិនិត្យសុខភាព សុវត្ថិភាព បន្លែ ផ្លែឈើ ។ ក្នុងខេត្តមានមណ្ឌលត្រួតពិនិត្យមួយ ប៉ុន្តែបន្លែនាំចូលពីក្រៅអត់មានការត្រួតពិនិត្យទេ។ នេះជាចំណុចមួយសំណូមពរសុំទៅរដ្ឋាភិបាលយកចិត្តទុកដាក់ចាប់អារម្មណ៍ទៅលើបញ្ហា ការពិនិត្យ ធ្វើតេស្ត សុវត្ថិភាព បន្លែ ផ្លែឈើ ដែលនាំចូលពីបរទេស»។  

​ដោយឡែក សមាជិកព្រឹទ្ធសភាលោក ម៉ុង ឬទ្ធី ក៏បានស្នើឱ្យរដ្ឋាភិបាលពិនិត្យគុណភាពលើការនាំចូលពូជសត្វ និងពូជបន្លែ-ផ្លែឈើ ដែលយកមកដាំដុះនៅលើដីកម្ពុជា។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់លើផលិតពូជឈើហូបផ្លែ​។ បន្ថែមពីនេះ រដ្ឋាភិបាលក៏ត្រូវត្រួតពិនិត្យលើការនាំចូលជីកសិកម្ម ជៀសវាងការនាំចូលជីខូចគុណភាព ឬនាំឱ្យខូចដីកសិករ។

សមាជិកព្រឹទ្ធសភារូបនេះលើកឡើងថា ៖ «ប្រទេសជិតខាងដែលលក់ពូជឱ្យយើង គឺឈើហូបផ្លែដែលគេឈប់ប្រើហើយបានគេលក់ឱ្យយើង។ គេអត់ចង់ឱ្យយើងទទួលបានផលច្រើនទេ។​ គេធ្វើម៉េចឱ្យយើងទទួលបានផលតិច ដើម្បីយើងនាំបន្លែ ផ្លែឈើពីគេមក ហើយជួនកាលប៉ះចំមានគីមីអ៊ីចឹងទៀត។ យើងក៏ទៅដេកពេទ្យនៅស្រុកគេ​ក៏ថាបានដែរ។ អ៊ីចឹង! យើងត្រូវតែខិតខំប្រឹងប្រែងផលិត»។

ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភារូបនេះ បន្តប្រាប់រដ្ឋាភិបាលឱ្យប្រុងប្រយ័ត្នលើការនាំចូលទំនិញពីប្រទេសជិតខាង។ លោក ម៉ុង ឫទ្ធី ​បានស្នើសុំយ៉ាងទទូចឱ្យរដ្ឋាភិបាល​ពិនិត្យគុណភាពលើការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់​ ​ ឱ្យបានតឹងរ៉ឹង។ លោកក៏ចង់ឱ្យមានការកែច្នៃផលិតផលក្នុងស្រុក ពិសេសត្រី សាច់ ឱ្យទៅជាផលិតផលសម្រេច ដែលអាចលក់បានក្នុងតម្លៃខ្ពស់ទៀតផង។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានលើកឡើងដោយគាំទ្រការ​ការស្នើសុំរបស់លោក ម៉ុង ឬទ្ធី។

លោក ប៉ា ច័ន្ទរឿន បន្តថា បច្ចុប្បន្ន​កម្ពុជាលែងបារម្ភរឿងសន្តិសុខស្បៀង ឬខ្វះស្បៀងហើយ ប៉ុន្តែរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពស្បៀង គុណភាពជី និងថ្នាំពុលកសិកម្ម ដែល​កត្តាទាំងនេះប៉ះពាល់ទាំងគុណភាពដី ប្រព័ន្ធអេកូឡូហ្ស៊ី និងសុខភាព​របស់ពលរដ្ឋ។ ជាឧទាហរណ៍លោកថា ជីកសិកម្ម​និងបន្លែផ្លែឈើដែល​មាន​សារធាតុពុលខ្ពស់ ​អាច​ប៉ះពាល់សុខភាពរហូតបង្កឱ្យ​មាន​ជំងឺមហារីក។

លោកបានលើកឡើងថា៖ «ខ្មែរកណ្តាលត្រូវរៀននិងជៀសវាងកុំឱ្យ​ដូចតំបន់ដីសណ្តរនៅខ្មែរក្រោម/កម្ពុជាក្រោមដែល​បានក្លាយទៅជាជង្ហុកនៃថ្នាំពុលកសិកម្ម​បន្ទាប់ពីកសិករនៅតំបន់នោះប្រើប្រាស់វា​មិនបានត្រឹមត្រូវរាប់ទសវត្សរ៍កន្លងមក»។

លោកថា ការពារប្រសើរជាងព្យាបាល។ ហេតុនេះ ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់ធានាសុវត្ថិភាពម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ​ជី និងថ្នាំពុលកសិកម្មបានល្អប្រសើរ​ នឹងធ្វើឱ្យគោលនយោបាយគាំពារសង្គមនិងលើកកម្ពស់សុខមាលភាពពលរដ្ឋមានប្រសិទ្ធភាព៕

………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ចោទ​ឈ្មួញ​ដី​ថា​បំផ្លាញ​តំបន់​អបិយ​ជំនឿ​របស់​ពួក​គេ​

អត្ថបទបន្ទាប់

អ្នក​តម្បាញ​នៅ​ខេត្ដ​ស្វាយ​រៀង​ត្អូញត្អែរ​ពី​តម្លៃ​ក្រមា​ធ្លាក់​ចុះ​

អត្ថបទបន្ទាប់
អ្នកស្រី ជុំ ហិត ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

អ្នក​តម្បាញ​នៅ​ខេត្ដ​ស្វាយ​រៀង​ត្អូញត្អែរ​ពី​តម្លៃ​ក្រមា​ធ្លាក់​ចុះ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ