កម្ពុជា​-​ថៃ​ យល់​ព្រម​ឱ្យ​មាន​បទ​ឈប់​បាញ់​ឥត​លក្ខខណ្ឌ​ចាប់​ពី​ម៉ោង​១២យប់​ថ្ងៃ​ទី​២៨​ខែ​កក្កដា​  

ក្នុងកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ភាគីទាំងពីរបានកំណត់យកជាផ្លូវការនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌជាបន្ទាន់មួយចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា  ដោយមានវត្តមានភាគីប្រធានប្តូរវេនអាស៊ាន ព្រមទាំងភាគីសង្កេតការណ៍ពីរទៀតគឺសហរដ្ឋអាមេរិក និងចិន។ ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅល្ងាចថ្ងៃទី២៨ ខែកក្កដា នេះថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងលោក និងនាកយរដ្ឋមន្ត្រីស្តីទីថៃ លោក​Phumtham Wechayachai ​ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នានូវចំណុច៣សំខាន់ៗ...

អានបន្ត

បណ្តា​ប្រទេស​ធំៗ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ជម្លោះ​​កម្ពុជា​-ថៃ​ ​និង​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​កិច្ច​ចរចា​ដោយ​សន្តិវិធី​ ​

បណ្តាប្រទេសធំៗតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅតាមព្រំដែន និងទទូចឱ្យប្រទេសទាំងពីរបានវិលត្រឡប់ទៅរកកិច្ចចរចាដោយសន្តិវិធី។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនកម្ពុជា-ថៃ។ ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថា៖ «យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស»។ ជាមួយនឹងការសម្តែងក្តីបារម្ភ និងសមានទុក្ខហើយនោះ សហរដ្ឋអាមេរិក ក៏បានសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី។...

អានបន្ត

កម្ពុជា​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​UN​កោះ​ប្រជុំ​បន្ទាន់​​ដើម្បី​​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​​ថៃ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយទៅប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ស្នើសុំកោះប្រជុំស្ថាប័ននេះជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ...

អានបន្ត

ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កាន់​តែ​សកម្ម​ ​ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​មិន​អនុវត្ត​បទ​បញ្ជា​

ចូលដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចទាំងរាជធានី និងបណ្តាខេត្តមួយចំនួនបានបង្ហាញភាពសកម្មរបស់ខ្លួនក្នុងការបង្ក្រាបទីតាំងមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោយនាយករដ្ឋមន្ត្រីចេញសារព្រមានដកមន្ត្រីទាំងឡាយណាដែលមិនព្រមអនុវត្តក្នុងការបង្ក្រាបបទល្មើសមួយនេះឱ្យមានប្រសិទ្ធភាព​។ ទីភ្នាក់ការសារព័ត៌មានកម្ពុជា(AKP)បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដាថា កម្លាំងចម្រុះ​រដ្ឋបាលរាជធានីភ្នំពេញបានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង នៅខណ្ឌទួលគោកកាលពីថ្ងៃទី១៤ ខែកក្កដា។ ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះ​ ​ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់និងជនជាតិខ្មែរសរុបចំនួន៨៥...

អានបន្ត

ACUបើក​ការ​​ស៊ើប​អង្កេត​លោក​ ​ស៊ាន​ ​បូរ៉ាត​ ​និង​​លោក​​ ​ស​ ​ថាវី​ ពាក់​ព័ន្ធ​​សំណុំ​រឿង​អតីត​ឧកញ៉ា​ ​ឡេង​ ​ចាន់​ណា​​

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសពីការបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក ស ថាវី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធ​សំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់រយលានដុល្លារ។ ទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី៣...

អានបន្ត

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​៖ ​វិសោធនកម្ម​ដក​សញ្ជាតិ​ខ្មែរ​អាច​ធ្វើ​​​បាន​ ​តែ​អ្នក​តាម​ដាន​ថា​ជា​រឿង​មិន​គួរ​ធ្វើ​

ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយទៅកាន់ព្រះមហាក្សត្រខ្មែរថា ការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ គឺអាចធ្វើទៅបាន ខណៈមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថា ជារឿងដែលមិនគួរធ្វើឡើយ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ​នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ លោក ហ៊ី សោភា ដែលជាប្រធានថ្មីរបស់ស្ថាប័ននេះ បានពិភាក្សានិងទូលថ្វាយមតិចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរចុះថ្ងៃទី៣០ ខែមិថុនា ២០២៥ ដោយទ្រង់ពិគ្រោះមតិជុំវិញសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣...

អានបន្ត

ប្រធាន​ព្រឹទ្ធសភា​​​ឱ្យ​​ខ្មែរ​​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ត្រៀម​ទប់ទល់​ជា​មួយ​ថៃ​ជាប់​ជា​និច្ច​

អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ទៅពលរដ្ឋខ្មែរទាំងអស់ឱ្យធ្វើការរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដើម្បីត្រៀមទប់ទល់ទៅនឹងការចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរពីសំណាក់ភាគីអ្នកនយោបាយជ្រុលនិយមថៃជាយូរអង្វែង។   ការលើកឡើងនេះ ក្រោយអ្នកនយោបាយជ្រុលនិយមថៃដែលគេស្គាល់ថាជាមេក្រុមអាវលឿនថៃឈ្មោះ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ ប្រធានព្រឹទ្ធសភា...

អានបន្ត

យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ប្តេជ្ញា​​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ក្នុង​សហគមន៍​ដោយ​មិន​គិត​កម្រៃ​

ជាយុវជនស្ម័គ្រចិត្ដម្នាក់ដែលបានបង្រៀនភាសាអង់គ្លេសដល់ក្មេងៗភាគច្រើនជាជនជាតិដើមភាគតិចនៅក្នុងសហគមន៍ដោយមិនគិតពីប្រាក់កម្រៃ ដោយសារតែយុវជនរូបនេះយល់ថា ការសិក្សាភាសារអង់គ្លេសគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតក្មេងៗនៅក្នុងសហគមន៍។ ក្រៅពីប្រកបរបរធ្វើស្រែចម្ការ យុវជន វ៉ន សុផៃ មានអាយុ ២១ឆ្នាំ ជាជនជាតិដើមភាគតិចពូនងសព្វថ្ងៃរស់នៅក្នុងភូមិ អន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ សព្វថ្ងៃមានតួនាទីជា គ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្ដមួយរូបនៅក្នុងសហគមន៍ពូនងភូមិអន្រ្តេះ។ យុវជនរូបនេះបានឲ្យដឹងថា សាលាបង្រៀនភាសាអង់គ្លេសដល់ក្មេងៗជនជាតិដើមភាគតិចនៅក្នុងសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ខែ សីហា...

អានបន្ត

កម្ពុជាផ្អាក​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​គ្រប់​ប្រភេទពី​ប្រទេស​ថៃទាំងស្រុង​

លោកនាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹថាចាប់អនុវត្តចាប់ពីម៉ោង ១២យប់ថ្ងៃទី២២ចូលថ្ងៃទី២៣ ខែមិថុនានេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី២២មិថុនាថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។ ការលើកឡើងនេះ ក្រោយពីកម្ពុជាបានទទួលបានព័ត៌មាននៃសមាជិកបក្សប្រឆាំងថៃមួយរូបបានលើកដាក់សំណើរស្នើទៅរដ្ឋាភិបាលថៃឱ្យមានការផ្អាកការនាំប្រេងឥន្ធនៈចូលប្រទេសកម្ពុជា ដើម្បីជាថ្នូរឱ្យកម្ពុជាចុះចាញ់ថៃ ក្នុងគ្រាលដែលមានភាពតាមដានរឿងព្រំដែនជាមួយកម្ពុជាពេលនេះ។...

អានបន្ត

ប្រមុខ​រដ្ឋាភិបាល​ស្វាគមន៍​លោក​ឪ​ស៊ុច​​គ្រប់​ពេល​ក្នុង​ករណី​ព្រះ​អង្គ​ចង់​មក​គង់​​នៅ​ប្រទេស​កម្ពុជា​

នាយករដ្ឋមន្ត្រីមន្ត្រី​បានបញ្ជាក់ថា កម្ពុជាទទួលស្វាគមន៍ព្រះតេជព្រះគុណជនជាតិថៃ​មួយអង្គ ក្នុងករណីព្រះអង្គចង់និមន្តមករស់នៅប្រទេសកម្ពុជា ក្រោយ​មានព័ត៌មានថាព្រះអង្គនឹងត្រូវចាប់ព្រះកាយប្រសិនបើចូលទឹកដីថៃ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៩ ខែមិថុនាដោយឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ ដែលមានព្រះនាមហៅក្រៅថា លោកឪស៊ុច។ លោកបានបន្តថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ ​សូមស្វាគមន៍ព្រះតេជគុណ លោកឪស៊ុច គ្រប់ពេលវេលា ព្រមទាំងពលរដ្ឋផ្សេងទៀតដែលរងការរើសអើងឬប្រមាថដោយប្រការណាមួយពីភាគីថៃ។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «មិនត្រឹមតែចំពោះលោកឪស៊ុចទេ...

អានបន្ត
ទំព័រ 1 នៃ 23 1 2 23