បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ពេញ​​លេញ​ដល់​លោក​​ រ៉ុង​ ​ឈុន​ ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​

គណបក្សកម្លាំងជាតិ បានស្នើឱ្យរាជរដ្ឋាភិបាលសម្របសម្រួលផ្តល់សិទ្ធិពេញលេញ និងយុត្តិធម៌ ដល់លោក រ៉ុង ឈុន ឡើងវិញ ដើម្បីបង្ហាញពីការផ្សះផ្សាបង្រួបបង្រួមជាតិពិតប្រាកដ ក្នុងគោលដៅឈានទៅរក្សាឱ្យបាននូវផលប្រយោជន៍ជាតិ។ អង្គការលីកាដូបានលើកឡើងថា នៅព្រឹកថ្ងៃចន្ទទី៥ ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនសិទិ្ធការងារ និងនយោបាយ លោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម...

អានបន្ត

រដ្ឋាភិបាលប្ដេជ្ញាការ​ពារ​សេរីភាព​សារព័ត៌​មាន ខណៈ​​សង្គម​ស៊ីវិល​បន្ត​លើក​ឡើង​ពី​ការ​រឹត​ត្បិត​អ្នក​កាសែត

រដ្ឋាភិបាល​បានប្ដេជ្ញាការពារសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការ​រក្សាបរិយាកាស​​សុវត្ថិភាពសម្រាប់​​​វិស័យ​សារ​ព័ត៌មាន និង​ការបើកទូលាយ​ឱ្យរាយការណ៍ពីភាពអសកម្មរបស់រដ្ឋាភិបាល​ជាដើម ខណៈ​សង្គមស៊ីវិល​​បន្តលើកឡើងពី​ការរឹតត្បិតការ​​​បំពេញការងាររបស់អ្នកសារព័ត៌មាន​​ តាមរូបភាពមួយចំនួន។

អានបន្ត

តុលាការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគារ​៤ឆ្នាំ និងដក​សិទ្ធិ​ពលរដ្ឋ​ជាស្ថាពរ ក្នុងសំណុំរឿង​មិន​រាង​ចាល

តុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម​ដោយសម្រេច​ផ្តន្ទា​ទោស​ លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ ដាក់ពន្ធនាគារចំនួន​៤ឆ្នាំ ពាក់ព័ន្ធ​នឹង​​​បទមិនរាងចាល (ញុះ​ញង់) ករណី​លោកអធិប្បាយ​​ពី​រឿង​ព្រំ​ដែន​​​កម្ពុជា-វៀត​ណាម នៅស្រុកពញ្ញាក្រែក ខេត្ត​ត្បូង​ឃ្មុំ​។

អានបន្ត

ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

ក្រុមអង្គការ សមាគម សហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋានជាច្រើនបានលើកឡើងថា ការស្តារឡើងវិញនូវលំហសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋ ព្រមទាំងការបញ្ឈប់ការយាយីឬធ្វើបាបទៅលើសកម្មជនសិទ្ធិការងារ គឺជាផ្នែកមួយដើម្បីទទួលបានភាពអនុគ្រោះពន្ធEBA ពេញលេញឡើងវិញពីសំណាក់សហភាពអឺរ៉ុប។ ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការ សមាគម សហជីព  បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន ប្រមាណ៦០ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពេលពួកគេបានប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា...

អានបន្ត

តុលាការ​​កំពូល​​​បដិសេធ​​​​សំណើ​​​សុំ​​នៅ​ក្រៅ​ឃុំ​​​​​របស់​ក្រុម​​ចលនា​​​មាតា​​​ធម្មជាតិ​

តុលាការកំពូល បានបដិសេធសំណើសុំនៅក្រៅឃុំជា​​បណ្តោះអាសន្ន​របស់​​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​​ចំនួន ៥​នាក់ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ ទុកជាបានការ ក្រោយពី​​បានបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ​​កាលពីសប្ដាហ៍មុន។ សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំ​នោះ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវ​រស្មី លោក ថុន រដ្ឋា...

អានបន្ត

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​

តុលាការកំពូល បានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពពីសំណាក់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្រោយពេលដែលមានសវនាការ​សុំនៅក្រៅឃុំរបស់ពួកគេកាលពីដើមខែមេសា។  អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបដិសេធសំណើរនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិហើយនៅថ្ងៃទី៣០ មេសា ដោយ​តម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល។ អង្គការលីកាដូលើកឡើងថា៖ «សកម្មជនបរិស្ថានបីរូបដែលមានវត្តមាននៅតុលាការកំពូលព្រឹកនេះ ត្រូវបាននាំទៅកាន់ពន្ធនាគារផ្សេងៗវិញ បន្ទាប់ពី តុលាការកំពូលបានប្រកាសសាលដីកា»។ ទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិបានលើកឡើងបន្ថែមថា សំណើសុំនៅក្រៅឃុំរបស់អ្នកទាំង៥ ត្រូវបានបដិសេធដោយតុលាការកំពូលនាព្រឹកនេះ...

អានបន្ត

ពលរដ្ឋ​នៅ​ស្វាយរៀង​ចោទ​ក្រុម​ហ៊ុន​មួយ​ថា​បាន​ជីក​ស្រះ​ទឹក​ផ្តាច់​ផ្លូវ​មិន​ឱ្យ​ពលរដ្ឋ​ឆ្លង​កាត់​

ប្រជាពលរដ្ឋមួយចំនួននៅខេត្តស្វាយរៀងចោទថា ក្រុមហ៊ុន លោក សួស សម្បត្តិ បានជីកស្រះទឹកផ្តាច់ផ្លូវមិនឱ្យពលរដ្ឋឆ្លងកាត់ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប។ តំណាងប្រជាពលរដ្ឋលោក សួន វុត្ថា អាយុ ៣៥ឆ្នាំ ពលរដ្ឋនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនលោកសួសសម្បត្តិនៅតែបន្តជីក និងកាយស្រះទឹកផ្តាច់ផ្លូវសាធារណៈមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងបានបង្ហូរទឹកស្រះដែលប្រជាពលរដ្ឋប្រើប្រាស់ថែមទៀត។...

អានបន្ត

សមាគមខ្មែរកម្ពុជាក្រោម រក​កិច្ច​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​ខ្មែរ​ក្រោម​១៦​អង្គ/នាក់

សមាគម​ខ្មែរកម្ពុជា​​​​ក្រោម បាន​​​​ដាក់​​​ញត្តិ​នៅ​​ស្ថាន​ទូត​ និ​ងស្ថាប័ន​អន្ត​រ​ជាតិ​មួយចំនួន ​​​ដើម្បី​​អន្តរា​គមន៍​​​​​ឱ្យ​វៀត​​ណាម​ ​ដោះ​លែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ចំនួន​ ១៦​​អង្គ/នាក់ ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន ពាក់​​ព័ន្ធ​​នឹង​​ការ​​អនុវត្ត​​សិទ្ធិ​​ជំនឿ​សាសនា និង​ការ​អភិរក្ស​វប្បធម៌​ដោយ​សន្តិ​វិធី។

អានបន្ត

សង្គមស៊ីវិល​និងយុវជន​បន្ត​ជំរុញឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិល និង​យុវជន​ បន្ត​ថ្កោលទោស​ចំពោះអំពើនិទណ្ឌ​ភាពដែលបន្តមាននៅក្នុងករណីឧក្រិដ្ឋកម្មប្រឆាំងសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី និង​សកម្មជន​ផ្សេងទៀត ដោយ​ពួកគេអំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ ធ្វើការ​ស៊ើប​អង្កេត​ដោយឯករាជ្យ និងតម្លាភាព ដើម្បីផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

អានបន្ត

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ហៅ​​ការ​បង្ខំ​លក់​ទ្រព្យ​លោក​ ​រ៉ុង​ ​ឈុន​ ​​សង​​ដើម​បណ្តឹង​ជា​រឿង​អយុត្តិធម៌​ហួស​ហេតុ​ ​ 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានហៅការអនុវត្តនីតិវិធីរបស់តុលាការលើសំណុំរឿងដាក់លក់ផ្ទះរបស់លោក រ៉ុង ឈុន ដើម្បីសងដើមបណ្តឹងដោយបង្ខំនោះថា ជា​រឿងអយុត្តិធម៌ហួសហេតុ​​។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រកាសថ្កោលទោសចំពោះការសម្រចរបស់តុលាការទីក្រុងភ្នំពេញ បញ្ជាឱ្យដកហូតទ្រព្យសម្បត្តិ លោក រ៉ុង ឈុន និងប្រើល្បិចកលទុច្ចរិត មិនបើកឱកាសឱ្យគាត់ ​អាចធ្វើនយោបាយបាន​ពេញលេញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយលោកថា...

អានបន្ត
ទំព័រ 7 នៃ 56 1 6 7 8 56