ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

ពលរដ្ឋ និងព្រះសង្ឃបានរៃអង្គាសបច្ច័យដើម្បីបានថវិកាយកទៅជួសជុលផ្លូវភូមិមួយខ្សែរងការខូចខាតដោយសារឡានធំៗបើកបរឆ្លងកាត់ ខណៈអាជ្ញាធរឃុំក៏មិនមានលទ្ធភាពជួសជុលផងនោះ។

អានបន្ត

ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានសាទរចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលដកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងខេត្តនេះ ដោយសង្ឃឹមថា វិធានការនេះនឹងអាចកាត់បន្ថយចំនួនអ្នកញៀននឹងគ្រឿងស្រវឹង។ អាជីវករបោះដុំលក់ដូរទំនិញគ្រប់ប្រភេទនៅឃុំពេជ្រមុនី ស្រុកគងពិសី អ្នកស្រី សៀង វណ្ណី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវសាធារណៈកន្លងមកបានធ្វើឱ្យប៉ះពាល់សោភណ្ឌភាពខេត្តនេះ។

អានបន្ត

អ្នក​តាម​ដាន​យល់ថា​​ កម្ពុជាចូលសមាជិកអាស៊ាន២០ឆ្នាំបានប្រយោជន៍តិចតួច

អ្នក​តាម​ដាន​លើក​ឡើង​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​កម្ពុជា​ចូលជា​សមាជិក​អាស៊ាន ប្រទេស​នេះ​អាច​ទាញ​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​បាន​តិចតួច​ប៉ុណ្ណោះ ។ ប្រធាន​សមាគម​អនាគត​យុវជន​កម្ពុជា​អាស៊ាន លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ថា ​ក្នុង​រយៈពេល​២០​ឆ្នាំ​មក​នេះ ​កម្ពុជា​មិន​អាច​ទាញ​ប្រយោជន៍​ដល់​ប្រជាជន​​​ពី​អាស៊ាន​បាន​ជា​ដុំ​កំភួន​នោះ​ទេ ខណៈ​មាន​ប្រជាជន​កម្ពុជា​តិច​ណាស់​ដែល​ស្គាល់​ពី​អាស៊ាន​នេះ។

អានបន្ត

ការហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់ជាផ្នែកមួយជំរុញឲ្យព្រៃឈើបន្តបាត់បង់

បណ្ដាញសហគមន៍ព្រៃឡង់អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បានបន្ដកើតមានឥតឈប់ឈរ ដោយមួយផ្នែកមកពីវិធានការរឹតត្បិតសិទ្ធិសេរីភាពរបស់អាជ្ញាធរទៅលើបណ្ដាញសហគមន៍ព្រៃឡង់ និងមួយផ្នែកទៀតមកពីការបើកដៃឲ្យជនខិលខូចអាចលួចកាប់ដឹកឈើប្រណិតទៅប្រទេសជិតខាង។

អានបន្ត

សហគមន៍ជនជាតិដើមភាគតិចអភិវឌ្ឍជំនាញពលរដ្ឋសារព័ត៌មាន

សហគមន៍ជនជាតិដើមភាគតិចមកពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជា បានចូលរួមវគ្គបណ្ដុះបណ្ដាលមួយស្ដីពីជំនាញពលរដ្ឋសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវ ដែលកើតឡើងពីសហគមន៍របស់ពួកគេ។យុវជន និងយវនារី ១២នាក់ ដែលជាសហគមន៍ជនជាតិដើមភាគតិចពីខេត្ដចំនួន៤ ក្នុងប្រទេសកម្ពុជាបានចូលរួមវគ្គបណ្ដុះបណ្ដាលមានរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយសិក្សាទៅជំនាញមូលដ្ឋានគ្រឹះសារព័ត៌មាន ជំនាញថតរូប ក្រមសីលធម៌អ្នកសារព័ត៌មាន សុវត្ថិភាពតាមប្រព័ន្ធឌីចីថល និងកម្មវិធីរាយការណ៍ព័ត៌មាន...

អានបន្ត

មតិជុំវិញបញ្ហាគ្រឿងស្រវឹងនាំឲ្យកើតមានអំពើហិង្សាពីបុរសលើស្ដ្រី

ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានប្រជុំពិភាក្សាគ្នាលើប្រធានដើមចមនៃអំពើហិង្សាកើតឡើងដោយសារគ្រឿងស្រវឹងពីសំណាក់បុរសទៅលើស្រ្ដីជាភរិយា។កាលថ្ងៃទី ៤ ខែកញ្ញា ២០២០ មានកិច្ចប្រជុំដេញដោលមួយលើប្រធានបទ «គ្រឿងស្រវឹងមិនមែនជាមូលហេតុនាំកើតអំពើហិង្សា» នៅភូមិស្វាយសរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីក្រុមយុវជន ស្ដ្រី ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ក្នុងកិច្ចប្រជុំពិភាក្សាដេញដោលគ្នានេះបានតម្រូវឲ្យបែងចែកជា២ក្រុម គឺក្រុមស្រប និងបដិសេធ។អ្នកស្រី ភួយ សោភា...

អានបន្ត

ក្រុមសង្គមស៊ីវិលស្នើរដ្ឋាភិបាលទម្លាក់ចោលការធ្វើច្បាប់កម្រិតការស្លៀកពាក់របស់ស្ដ្រី

បណ្ដុំអង្គការសង្គមស៊ីវិល និងសមគមចំនួន៣៦ស្ថាប័នដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិស្ត្រីនិងយែនឌ័រនៅកម្ពុជាទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈដែលរំលោភបំពានដល់សិទ្ធិស្ត្រី និងបន្ទោសទៅលើជនរងគ្រោះនៃអំពើហិង្សា។ក្នុងសេចក្តីថ្លែងការណ៍ អង្គការសង្គមស៊ីវិល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងសមគមចំនួន៣៦ស្ថាប័នយល់ថាសេចក្តីព្រាងច្បាប់នេះគឺជាការដាក់ទណ្ឌកម្មដល់ស្ត្រីចំពោះការស្លៀកពាក់ និងអាកប្បកិរិយា ដែលថា ខុនឹងក្រឹត្យក្រមសង្គម ប្រពៃណីខ្មែរ ដែលមានលក្ខណៈរើសអើងលើការស្លៀកពាក់ និងការប្រព្រឹត្តរបស់ស្ត្រី ។ក្នុងសេចក្តីថ្លែងការណ៍ដដែលលើកឡើងដែរថា សេចក្តីព្រាងច្បាប់នេះអាចធ្វើឲ្យស្ត្រីបាត់បង់លទ្ធភាពទទួលបានសិទ្ធិរបស់ខ្លួនដូចជា សិទ្ធិសេរីភាពក្នុងការសម្តែងមតិ សិទ្ធិក្នុងការជ្រើសរើសសម្លៀកបំពាក់ផ្ទាល់ខ្លួន (ដែលចោទប្រកាន់ថា ការស្លៀកពាក់បញ្ចេញសាច់...

អានបន្ត

មហន្តរាយគ្រោះធម្មជាតិ

ខេត្តព្រះសីហនុ_ផ្ទះពលរដ្ឋមួយខ្នង នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ។រងការខូចខាតផ្នែកដំបូលទាំងស្រុង ដោយខ្យល់បន្ត្រាក់ កាលពីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២០។ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ក្រោយហេតុការណ៍នេះ មន្ត្រី ឃុំ ស្រុក បានចុះអន្តរាគមន៍ជួយដល់គ្រួសារពលរដ្ឋរងគ្រោះនោះ តាមរយះការផ្តល់ជំនួយផ្សេងៗ ។

អានបន្ត

ស្ដ្រីម្នាក់ដាំម្អមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ

អ្នកស្រី ងិន ហ៊ាង វ័យ៥៨ឆ្នាំរស់នៅភូមិស្ពាន ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានប្រាប់ថា អ្នកស្រីអាចរកប្រាក់ចំណូលបានពី ៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ពីការដាំម្អម។អ្នកស្រី ងិន ហ៊ាង អះអាងថា គាត់បានប្រកបរបរដាំម្អមអស់រយៈពេល៥ឆ្នាំមកហើយ លើផ្ទៃទំហំ ២៥×៥០ម៉ែត្រ ដោយដាំខួបប្រាំងខួបវស្សា ដោយសារសម្បូរទីផ្សារក្នុងការលក់ ហើយងាយស្រួលក្នុងការដាំនឹងថែទាំ។...

អានបន្ត
ទំព័រ 32 នៃ 39 1 31 32 33 39