កម្ពុជា​រក​ឃើញ​ប្រភេទ​ខ្យង​គោក​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភព​លោក​

កម្ពុជាបានប្រកាសពីការរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោកម្យ៉ាង ដោយក្រុមអ្នកស្រាវជ្រាវដែលជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត និងបានដាក់ឈ្មោះថា ខ្យងឧទយាទិត្យ(Clostophis udayaditinus) ត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៥ ខែមីនាថា ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថា «ខ្យងឧទយាទិត្យ» គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់នៃខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា។ ក្រសួងបន្តទៀតថា...

អានបន្ត

លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ និងជាទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រលូកក្នុងការ​ងារ​សង្គម​ប្រមាណជា ២៥ឆ្នាំមកហើយ។ កត្តាដែលបានជំរុញឱ្យលោកចូលរួមកិច្ចការសង្គម គឺដោយសារលោក​សង្កេតឃើញមានបញ្ហាលក្ខខណ្ឌការងារមិនល្អ នៅប្រទេសកម្ពុជា កាលពីជាង២០ឆ្នាំមុន តួយ៉ាងដូចជាបញ្ហាប្រាក់ឈ្នួលកម្មករកម្មារិនីរោងចក្រ និងប្រាក់បៀវត្សន៍គ្រូ​បង្រៀន​​​ទាបជាដើម ដែលធ្វើឱ្យពួកគេមានបញ្ហាជីវភាព។ ក្នុងរយៈពេលជាង២០ឆ្នាំ​ក្នុងការងារសង្គម លោក រ៉ុង ឈុន ដែល​បច្ចុប្បន្នមានតួនាទី​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា​ផង​នោះ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន...

អានបន្ត

ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

ប្រជាពលរដ្ឋ​​​ជនជាតិដើមភាគតិច​​កួយ រស់នៅក្បែរតំបន់ព្រៃឡង់ ក្នុង​​ស្រុក​សៀម​​​បូក ​​ខេត្ត​ស្ទឹង​ត្រែង ត្អូញត្អែរពីការ​ធ្លាក់ចុះ​នៃ​តម្លៃ​ជ័រ​ទឹក ដែលធ្វើឱ្យ​ពួកគាត់ជួប​ការលំបាក​​​​​ក្នុងជីវភាព ខណៈពលរដ្ឋ​ខ្លះ​បាន​សម្រេច​បោះបង់​មុខរបរ​ដែលធ្លាប់ធ្វើតាំងពីដូនតា​​​​នេះ ហើយទៅចំណាក​ស្រុក​ទាំង​ប្រថុយ​​ប្រថាន​។ ​

អានបន្ត

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួន​នៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាល​​​​ពន្លឿន​​ការ​​ចុះ​​បញ្ជីដីធ្លី​​ពួក​គេ​ឆាប់​រហ័ស ដើម្បីធានាបាននូវសិទ្ធិលំនៅឋានរបស់ពួកគេ និងបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ ក្រោយពួកគេ​បានរង់ចាំ​អស់រយៈពេលជាងមួយទស្សវត្សរ៍។

អានបន្ត

បទយកការណ៍៖ ពលរដ្ឋនៅ​កោះមាស​បារម្ភពីសុវត្ថិភាពដីធ្លី​ ក្រោយរដ្ឋ​ជួលដីតំបន់​នោះ​​ឱ្យក្រុមហ៊ុន​​អភិវឌ្ឍន៍

ប្រជាពលរដ្ឋ​ប្រមាណជាង ៧០នាក់ តំណាង​ឱ្យ​ប្រមាណ ១៦០គ្រួសារ នៅ​តំបន់​កោះមាស ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ និង​ស្រុក​កៀនស្វាយ និងស្រុកល្វាឯម ខេត្តកណ្តាល មាន​អ្នក​ខ្លះ​បង្ហាញទឹកមុខញញឹមញញ៉ែម ឯខ្លះទៀត​មានទឹកមុខស្មើ ក្រោយពីបានជួប ស្ដាប់ និងនិយាយជាមួយមន្ត្រី​តំណាង​រដ្ឋាភិបាល​ អំពី​បញ្ហា​ដីធ្លី និង​ការអភិវឌ្ឍ​នៅ​តំបន់​ដែលពួកគាត់រស់នៅ។

អានបន្ត

ពលរដ្ឋមួយចំនួនគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើតច្បាប់ស្តីពីផលិតផលឱសថ

ប្រជាពលរដ្ឋមួយចំនួន បង្ហាញការ​​សាទរដែល​​ក្រសួងសុខាភិបាល គ្រោងនឹងបង្កើតច្បាប់ស្តីពីផលិតផលឱសថថ្មី​មួយ ដើម្បីទប់ស្កាត់​ការនាំ​ចូល​ឱសថក្លែងក្លាយ និង​ឱសថអន់គុណភាព ខណៈកា​រប្រើប្រាស់ឱសថក្លែងក្លាយ​ និង​ឱសថអន់គុណភាព បង្ក​ហានិភ័យ​ដល់សុខមាល​ភាព​របស់​អ្នកប្រើ​ប្រាស់។​

អានបន្ត

សកម្មជន​បរិស្ថាន​ថា​មាន​តែ​ការ​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ទេ​ ទើប​អាច​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​មាន​ប្រសិទ្ធភាព​

សកម្មជនបរិស្ថាន ដែលតែងតាមដានបញ្ហាបំពុលទឹកទីសាធារណៈបណ្តាលមកពីកាកសំណល់រឹង រាវ  ​ជាតិពុលគិមីជាដើមលើកឡើងថា មានតែការចាត់វិធានការច្បាប់ដោយគ្មានការលើកលែងទេ ទើបអាចដោះស្រាយបញ្ហាទាំងនេះមានប្រសិទ្ធភាព។ ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បាននិយាយថា កន្លងមកចំណាត់ការច្បាប់ទៅលើអ្នកពាក់ព័ន្ធ បញ្ហាបង្ហូរកាកសំណល់ផ្សេងៗ ចេញពីកន្លែងរបស់ខ្លួនចូលទៅប្រភពទឹកសាធារណៈនៅមានភាពធូររលុងច្រើន ដោយមិនសូវមានអ្នកប្រព្រឹត្តល្មើសទាំងនោះជាប់ទោសទណ្ឌឡើយ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែវិធានការច្បាប់ដោយមិនមានការយោគយល់...

អានបន្ត

ក្រសួង​ការងារ​រំលឹក​ម្ចាស់​រោងចក្រ​ពង្រឹង​សុវត្ថិភាព​និង​ការពារ​សុខ​ភាព​កម្មករ​អំឡុង​ប្រែប្រួល​អាកាសធាតុ​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ឱ្យពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងការពារសុខភាពរបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះហត្ថលេខាលើសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។ ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោ ជិតពេលស្ថានភាពអាកាសធាតុមានការប្រែប្រួលក្នុងរដូវប្រាំង គឺម្ចាស់រោងចក្រ...

អានបន្ត

សហគមន៍​ស្នើ​រដ្ឋ​​ជួយ​បង្រៀន​​ផ្នែក​​សេវា​កម្ម​​​ទេស​ចរណ៍​ ក្រោយ​ដក​ហូត​ដី​៤០ហិកតានៅភ្នំ​ខ្យងផ្សារ​​​

ប្រជាសហគមន៍នៅតំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្នើរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់​ព័ន្ធជួយ​បណ្តុះបណ្តាល​ផ្នែកសេវាកម្មទេស​ចរណ៍ និ​ងភាសាអង់គ្លេស​ដល់ពួកគាត់ ដើម្បីពង្រឹង​សមត្ថភាព​បន្ថែម​ក្នុងការ​ទទួលអ្នកទេសចរជាតិ និងអន្តរជាតិ ក្រោយ​រដ្ឋាភិបាល​ដកហូត​ដី ៤០ហិកតា ទុកអភិរក្ស និងផ្ដល់ប្រយោជន៍ដល់ប្រជាសហគមន៍។

អានបន្ត

ពលរដ្ឋ​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​រដ្ឋបាល​លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ប​ញ្ចប់​ដំណើរ​ការ​វិទ្យុ​RFA​និង​VOA​ ​

ប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឱ្យ​បញ្ចប់ដំណើរការផ្សាយវិទ្យុ​អាស៊ី​សេរី (RFA) និងស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើមនោះ។ ​ កូដករណាហ្គាវើលដ៍មួយរូបអ្នកនាង ម៉ម សុវុឌ្ឍិន បានលើកឡើងលើហ្វេសប៊ុកថា អ្នកនាងមិនសប្បាយចិត្តទេ ដោយសារRFA ជាសារព័ត៌មានពិតផ្សាយពីពលរដ្ឋដែលរងគ្រោះពិតប្រាកដជាសារពត៌មានដែលឯករាជ្យ ហើយអ្នកនាងពិតជាសោកស្តាយ។ គណនីហ្វេសប៊ុកម្នាក់​ ឈ្មោះ សុផល...

អានបន្ត
ទំព័រ 11 នៃ 56 1 10 11 12 56