សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន KDC ពាក់ព័ន្ធជម្លោះដីធ្លី

តំណាងសហគមន៍ឡពាងឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញសម្រេចឱ្យអ្នកភូមិឡពាង៣នាក់ចាញ់ក្តីម្ចាស់ក្រុមហ៊ុន ខេឌីស៊ី (KDC) យ៉ាងអយុត្តិធម៌ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីជា១០ឆ្នាំមុន។ លោក ញឹម ញឿន ហៅ ស្ងួន ញឿន ដែលកំពុងជាប់បណ្តឹងនៅតុលាការប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីឆ្នាំ២០២១ សាលាដំបូងខេត្តកំពង់ឆ្នាំបានសម្រេចឱ្យអ្នកភូមិឡពាង៣នាក់មានរូបលោក លោក រាជ សីម៉ា និង លោក...

អានបន្ត

ជន​ជាតិ​ដើម​ភាគតិច​៤​នាក់​នៅ​ព្រះ​វិហារ​ត្រូវ​បាន​តុលាការ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​​តវ៉ា​រឿង​ក្រុម​ហ៊ុន​ចិន​ឈូស​ឆាយ​ដីធ្លី​

ជនជាតិដើមភាគតិចកួយចំនួន៤នាក់នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺ ក្រោយពួកគេខ្លះបានចូលរួមជាមួយអ្នកភូមិរាប់សិបនាក់ទៀតតវ៉ាប្រឆាំងក្រុមហ៊ុនចិន«រូយហ្វេង»មិនឱ្យឈូសឆាយប៉ះពាល់លើដីស្រែចម្ការរបស់ពួកគាត់។

អានបន្ត

អ្នកមានជម្លោះដីធ្លី៤នាក់ខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់បទចោទលើពួកគេ

ពលរដ្ឋ៤នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់ចោលបទចោទលើពួកគាត់។

អានបន្ត

ជនជាតិ​ដើម​ភាគ​តិច​នៅ​ព្រះវិហារ​ប្តឹង​តំណាង​ក្រុម​ហ៊ុន​ចិន​មួយ​ក្រោយ​ពួក​គាត់​រង​អំពើ​ហិង្សា​

ជនជាតិដើមភាគតិចកួយនៅស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងតំណាងក្រុមហ៊ុនចិន«រូយហ្វេង» ទៅសមត្ថកិច្ចមូលដ្ឋាន ក្រោយពួកគាត់រងអំពើហិង្សាក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ។

អានបន្ត

សហព័ន្ធ​សហជីព​កម្ពុជា​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​លើ​បុគ្គល​ប្រើ​ហិង្សា​មក​លើ​ថ្នាក់​ដឹកនាំ​សហជីព​មូលដ្ឋាន​

សហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា(CATU)បានធ្វើការថ្កោលទោសចំពោះលោក ព្រំ កុសល(ហៅតយ)ដែលជាប្រធានសហជីពមួយផ្សេងទៀត​ និងបក្ខពួក ដែលបានប្រើអំពើហិង្សាមកលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា(CATU )និងអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការទៅតាមផ្លូវច្បាប់។

អានបន្ត

សង្គម​ស៊ីវិល​សោក​ស្តាយ​ជុំវិញ​ការ​​ប្តឹង​អនុ​ប្រធាន​សមាគម​អាដហុក​ពី​សំណាក់​​បក្ស​កាន់​អំណាច​

សង្គមស៊ីវិលបានបង្ហាញការសោកស្តាយចំពោះការដាក់ពាក្យប្តឹង​លោក ស៊ឹង សែនករុណា  ដែលជាអនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)ពីសំណាក់គណបក្សកាន់អំណាច​​។

អានបន្ត

កម្មករ​រោងចក្រ​មួយ​នៅ​កំពង់​ស្ពឺ​ចោទ​​ថៅកែថា​​​រើស​អើង​សហជីព​

កម្មករបម្រើការងារនៅរោងចក្រ សេងបូហ្កាមិន(SHENGBO GAMENT (CAMBODIA) CO.,LTD) ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧត្ដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ ចោទថា ថៅកែរោងចក្រនេះ កំពុងរំលោភសិទ្ធិ និងរើសអើងសហជីព។

អានបន្ត

សហជីព​មួយ​ស្នើ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​និង​អ្នក​បញ្ជា​ទិញ​ជួយ​ករណី​រោងចក្រ​ហួយស៊ីន​ទូ​រើស​អើង​សហជីព​

សហជីពមួយបានស្នើដល់នាយករដ្ឋមន្ត្រីថ្មី និងអ្នកបញ្ជាទិញជួយអន្តរាគមន៍ទៅក្រុមហ៊ុន ហួយ ស៊ីនទូ (ខេមបូឌា) ហ្វេសិន ឯ.ក  ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការរើសអើងសហជីពនិងទទួលយកកម្មករដែលបញ្ឈប់ឱ្យចូលធ្វើការវិញ។

អានបន្ត

ពលរដ្ឋ​នៅ​ស្រុក​មេមត់​ខេត្ដត្បូងឃ្មុំ​បារម្ភ​ពី​បញ្ហា​សុខភាព​ ខណៈ​ផ្លូវ​មួយ​ខ្សែ​ក្នុង​សហគមន៍​មាន​សភាព​ហុយ​ខ្លាំង​

ពលរដ្ឋមួយចំនួនរស់នៅស្រុកមេមត់ ខេត្ដត្បូងឃ្មុំ បារម្ភពីបញ្ហាសុខភាព ពិសេសផ្លូវដង្ហើម ខណៈផ្លូវមួយខ្សែឆ្លងកាត់សហគមន៍មានសភាពហុយខ្លាំងប៉ះពាល់ដល់ការរស់ និងការធ្វើដំណើរ។ លោក ផុន ធី អាយុ៣៤ឆ្នាំ នៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមករានេះថា ផ្លូវមួយខ្សែមានប្រវែងជាង៣០គីឡូម៉ែត្រដែលចេញពីភូមិក្រវៀនជើងទៅភូមិសាទុំ ច្រករបៀងកម្ពុជា-វៀតណាម នៃឃុំជាំក្រវៀនកំពុងតែមានបញ្ហាដីហុយជាខ្លាំង។ ពលរដ្ឋរូបនេះ និយាយថា ពេលរថយន្តបើកឆ្លងកាត់...

អានបន្ត

មន្ត្រី​ក្រុង​កែប​២​រូប​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ACU​ឃាត់​ខ្លួន​សាក​សួរ​ពាក់ព័ន្ធ​រឿង​ពុក​រលួយ

អភិបាលខេត្ដកែបអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឃាត់ខ្លួនមន្រ្ដី២រូប និងយកទៅសួរនាំកាលពីម្សិលមិញ ប៉ុន្តែបានដោះលែងពួកគេឱ្យធ្វើការធម្មតាវិញ ខណៈសង្គមស៊ីវិល គាំទ្ររាល់សកម្មភាពប្រឆាំងអំពើពុករលួយដើម្បីធានាសង្គមស្អាតស្អំ និងការអភិវឌ្ឍ។

អានបន្ត
ទំព័រ 9 នៃ 22 1 8 9 10 22