សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សាច់ញាតិ និងអង្គការ​សង្គមស៊ីវិល ស្នើតុលាការ​កំពូល​​​ដោះលែង​​​​សកម្មជន​ចលនា​មាតាធម្មជាតិចំនួន ៥នាក់ ​ឱ្យ​​នៅ​ក្រៅ​ឃុំបណ្ដោះ​អាសន្ន ​ដោយពួកគេយល់ថា សកម្មជនទាំងនោះ គ្រាន់តែធ្វើការងារដើម្បីថែរក្សា​​ធនធានធម្មជាតិ និងពុំបានប្រព្រឹត្តកំហុសដូចការ​ចោទ។​

អានបន្ត

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា រកឃើញថា ក្នុងឆ្នាំ២០២៤ មានការយាយីប្រឆាំងនឹងអ្នកកាសែតចំនួន៦៤នាក់ ដែលស្មើ៤១ករណី ក្រោមរូបភាព បំភិតបំភ័យផ្នែកច្បាប់ ការប្ដឹង ការឃុំខ្លួន ការចោទប្រកាន់​ និងការដកហូតអាជ្ញាប័ណ្ណ ខណៈការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែត។

អានបន្ត

ពលរដ្ឋ​បង្ហាញ​ការ​សោក​ស្តាយ​ក្រោយ​រដ្ឋបាល​លោក​ត្រាំ​ ​បញ្ជា​ឱ្យ​ប​ញ្ចប់​ដំណើរ​ការ​វិទ្យុ​RFA​និង​VOA​ ​

ប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឱ្យ​បញ្ចប់ដំណើរការផ្សាយវិទ្យុ​អាស៊ី​សេរី (RFA) និងស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ជាដើមនោះ។ ​ កូដករណាហ្គាវើលដ៍មួយរូបអ្នកនាង ម៉ម សុវុឌ្ឍិន បានលើកឡើងលើហ្វេសប៊ុកថា អ្នកនាងមិនសប្បាយចិត្តទេ ដោយសារRFA ជាសារព័ត៌មានពិតផ្សាយពីពលរដ្ឋដែលរងគ្រោះពិតប្រាកដជាសារពត៌មានដែលឯករាជ្យ ហើយអ្នកនាងពិតជាសោកស្តាយ។ គណនីហ្វេសប៊ុកម្នាក់​ ឈ្មោះ សុផល...

អានបន្ត

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។

អានបន្ត

សង្គមស៊ីវិលបារម្ភថាស្ថានសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្សUN

សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងធ្លាក់ចុះ ក្រោ​យ​ពេលដែ​ល​សហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ(UNHRC) និងអង្គ​ការ​យូ​នី​ស្កូ (UNESCO) តែយ៉ាងណាពួលគេសង្ឃឹមអាមេរិកនឹងបន្តគាំទ្រការពារសិទ្ធិមនុស្សនៅកម្ពុជា។

អានបន្ត

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ លោក ផាន់ សារ៉ាត់ ដល់ក្នុង​​ផ្ទះ ក្នុង​ក្រុងដូនកែវ ខេត្តតាកែវ ដោយមិនមានដីកា និងពុំមានមូលហេតុច្បាស់លាស់។

អានបន្ត

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

សង្គមស៊ីវិល ​ខក​​ចិត្ត​ចំពោះ​ស្ថាប័ន​ទទួលពាក្យបណ្តឹង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ហូឡង់ ដែល​បញ្ចប់ការ​សម្របសម្រួល​ ដោយ​​​​មិន​មាន​ការព្រមព្រៀងគ្នារវាង​ភាគីនៃអង្គការចំនួនបី និង​ភាគី​ក្រុម​ហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើ​ការ​រំលោភ​បំពាន​​សិទិ្ធ​​មនុស្ស​​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ស្នើ​រក​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​កូន​បំណុល​​ជា​បន្ទាន់ ព្រោះ​ពួក​គេ​កំពុង​រង​គ្រោះពី​ការ​រំលោភ​សិទិ្ធ​មនុស្ស​ ដោយ​សារ​ប្រាក់​កម្ចី​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារនៅកម្ពុជា​។

អានបន្ត

តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍បាត់ដំបង ដែល​ផ្ដន្ទាទោស លោក ចៅ វាសនា មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ដាក់ពន្ធនាគារ ៣ឆ្នាំ ​និងពិន័យជាប្រាក់ជាច្រើនលានរៀល​ ទុក​ជាបានការ។

អានបន្ត

បក្ស​ប្រឆាំង​ខ្លះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ករណី​លោក​ ​ជា​ វិជ្ជា​

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានបន្តជំរុញទៅរាជរដ្ឋាភិបាលត្រូវពន្លឿន ក្នុងការស្វែងរកយុត្តិធម៌​ពិតសម្រាប់ករណី ​លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី២១ឆ្នាំមុន។ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃខួប២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ថា មកទល់ពេលនេះ គ្មានឡើយយុត្តិធម៌ពិតប្រាកដសម្រាប់អតីតប្រធានសហជីពសេរីកម្មករនៃ​ព្រះរាជាណាចក្រកម្ពុជារូបនេះ។...

អានបន្ត

លីកាដូ​និង​អ្នក​ឃ្លាំ​មើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ប្តឹង​ទៅ​UN​ជុំវិញ​​ការ​រំលោភ​​សិទិ្ធ​​មនុស្ស​​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​​នៅ​​កម្ពុជា​

អង្គការការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​និង​អ្នកឃ្លាំមើល​សាជីវកម្ម​កូរ៉េ​អន្តរជាតិ​ (K​T​NC ​Watch​) ​បាន​ដាក់ពាក្យបណ្តឹង​ទៅកាន់​ក្រុម​ការងារ​នៃ​អង្គការសហប្រជាជាតិ​ ​ផ្នែក​ធុរកិច្ច​ ​និង​សិទ្ធិមនុស្ស​ ​និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​ចំនួន​ ​៤​​រូប​ ​ផ្សេងទៀត​ ​ដោយ​លើកឡើង​អំពី​ការ​អនុវត្ត​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ។ ការដាក់ពាក្យបណ្តឹងនេះ បាន​ឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយដែលលីកាដូបានផ្សព្វផ្សាយគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ ​...

អានបន្ត
ទំព័រ 2 នៃ 7 1 2 3 7