អភិបាល​ខេត្ដកំពង់ស្ពឺ​សន្យា​នៅ​មុខ​ព្រះ​ថា នឹង​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​សហគមន៍​ឧត្តម​ស្រែពស់​ទៀត​ឡើយ

អភិបាល​ខេត្តកំពង់ស្ពឺ​លោក​ វ៉ី សំណាង បាន​អះអាង​ថា នឹង​មិន​ឲ្យ​មាន​សកម្មភាព​កាប់​បំផ្លាញព្រៃឈើ​នៅ​សហគមន៍​ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ បន្ដទៀត​ឡើយ ហើយ​សន្យា​ថា និង​វាស់វែង​ព្រំដី​សហគមន៍​ឲ្យ​បាន​ច្បាស់លាស់។

អានបន្ត

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​អង្គរ​ស៊ូហ្គ័រ​ជិត​២០០​នាក់​ឡើង​តវ៉ានៅ​ខេត្តឧត្តរមានជ័យ

ប្រជាពលរដ្ឋ​ប្រមាណ​ជាជិត​២០០​នាក់ មក​ពី​ភូមិ​ចំនួន ៥ ស្ថិត​នៅ​សង្កាត់​កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បាន​ឡើង​មក​ជួបជុំ​គ្នា​នៅ​សួនច្បារ​ខេត្តឧត្តរមានជ័យ​កាលពីព្រឹក​ថ្ងៃទី៨ ខែសីហា ដើម្បី​ស្នើសុំ​ឱ្យ​អភិបាល​ខេត្តឧត្តរមានជ័យ​ជួយ​ពន្លឿន​ការ​ដោះស្រាយ។

អានបន្ត

បុគ្គលិក​ណាហ្គាវើលដ៍​អះអាង​ថា នឹង​បន្តការ​ធ្វើ​កូដកម្ម​បើ​ទោះ​បី​ជា​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្តី

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​តែ​បន្ដ​ទាមទារ​ស្វែងរក​យុត្តិធម៌​ពី​ថៅកែ​ក្រុមហ៊ុន​ដដែល បើ​ទោះបី​ជា​មាន​ការ​គំរាមកំហែង​និង​ការ​ចាប់​ខ្លួន​ជា​ថ្មី​ក៏​ដោយ​ហើយ​ការ​ធ្វើកូដកម្ម​បាន​អូសបន្លាយ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​ក្តី។

អានបន្ត

ប្រជាពលរដ្ឋ​ស្រុក​គងពិសី​ធុញ​ទ្រាំ​នឹង​ផ្លូវ​មួយ​ខ្សែ​រង​ការ​ខូចខាត​មក​ជា​ច្រើន​ឆ្នាំ

ប្រជាពលរដ្ឋ​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រអ៊ូរទាំ​និង​ធុញទ្រាំ​នឹង​កំណាត់​ផ្លូវ​មួយ​ខ្សែ ស្ថិត​នៅចំណុច​ផ្លូវ​៤១ ត្រង់​ទៅ​ទិសខាងលិច​ផ្សារ​ស្រង់ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ២៣​តភ្ជាប់​ទៅ ខេត្តកំពង់ស្ពឺ ថា​បាន​រងការខូចខាត​អស់រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​មាន​ការ​ជុសជុល​នោះ​ទេ។

អានបន្ត

ប្រជាកសិករខេត្តកំពង់ស្ពឺត្អូញត្អែរថា ថ្នាំជីកសិកម្មឡើងថ្លៃ ខណៈស្រូវកសិករចុះថោក

ប្រជាកសិករមួយចំនួននៅខេត្តកំពង់ស្ពឺ ត្អូញត្អែរពីតម្លៃថ្នាំជីកសិកម្មរបស់ក្រុមហ៊ុនឡើងថ្លៃ ចំណែកឯស្រូវរបស់កសិករដែលខិតខំធ្វើបានចុះថោកលក់មិនចេញ។

អានបន្ត

សកម្មជន​បឹងតាមោង​៧​រូប​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​ក្រោយ​រង​ពាក្យ​បណ្តឹង​​៧​ផ្សេង​គ្នា

សកម្មជនតវ៉ាដីធ្លីបឹងតាមោក៧រូប ត្រូវបានសាលាដំបូងក្រុងភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺជាបន្តបន្ទាប់ ក្រោយការចោទប្រកាន់ពីបទ រារាំង និងញុះញង់បង្កើតសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ខណៈពួកគាត់បានចាត់ទុកថា ការចេញដីកាបែបនេះវាជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់។

អានបន្ត

តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លើ​សកម្មជន​ឡពាង​នៅ​ថ្ងៃទី៥ ខែសីហា

តុលាការកំពូល កាលពី​ព្រឹកថ្ងៃទី២៩ ខែកក្កដា បាន​បើក​សវនាការ​លើ​សកម្មជន​ដីធ្លី​ឡពាង៣​នាក់ គឺ​អ្នកស្រី ទួន សេង អ្នកស្រី អ៊ុំ សុភី និង​លោក ស្ងួន ញឿន ពីបទ «ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា»។

អានបន្ត

សកម្មជន​តវ៉ាដីធ្លី​ឡពាង​៣​រូប​បារម្ភ​ថា តុលាការ​កំពូល​សម្រេច​ឃុំ​ខ្លួន​ពួកគេ​ជាថ្មី

សកម្មជន​ឡពាង​៣​រូប​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា តុលាការ​កំពូល​អាច​នឹង​សម្រេច​ឃុំ​ខ្លួន​ពួកគាត់​សារជាថ្មី ខណៈដែល​ពួកគាត់​ស្នើ​សុំ​ឲ្យ​តុលាការ​បញ្ចប់​សំណុំរឿង​និង​ផ្ដល់​សេរីភាពពេញ​លេញ​ដល់​ពួកគេ។

អានបន្ត

ពលរដ្ឋ​១៣៥​គ្រួសារ​ក្នុង​ស្រុក​បាទី​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង

ពលរដ្ឋ​១៣៥​គ្រួសារ​នៅ​ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា បាន​មក​អភិវឌ្ឍន៍​និង​ពង្រីក​ផ្លូវ​ចូល​ទៅ​ដី​របស់​ក្រុមហ៊ុន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដីស្រែ​និង​របងផ្ទះ​របស់​ពួក​គាត់ ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ណាមួយ​ឱ្យ​ពួកគាត់​ឡើយ។

អានបន្ត

សកម្មជន​ឡពាង​៤៥​គ្រួសារ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​និង​សហគមន៍​អឺរ៉ុប​ដើម្បី​សុំ​កិច្ចអន្ដរាគមន៍​

សកម្មជន​តវ៉ា​ដីធ្លី​ឡពាង​ចំនួន​៤៥​គ្រួសារ បាន​នាំគ្នាឡើង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​សហគមន៍អឺរ៉ុប​ដើម្បី​សុំ​អន្តរាគមន៍​ឱ្យ​ជួយ​ដោះលែង​តំណាង​សហគមន៍​លោក រាជ សីម៉ា និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​ពួកគាត់ ដែល​បាន​អូសបន្លាយ​អស់រយៈពេល​២០ឆ្នាំ​មក​ហើយ។

អានបន្ត
ទំព័រ 18 នៃ 22 1 17 18 19 22