អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

អ្នកសារព័ត៌មានម្នាក់ បានប្តឹងមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងអធិការនគរបាលក្រុងប៉ោយប៉ែតម្នាក់ទៅក្រសួងមហាផ្ទៃ ដោយចោទថា បង្ខាំងខ្លួនក្នុងទ្រុងដែក ដោយខុសច្បាប់។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមួយទៅក្រសួងមហាផ្ទៃ ដោយប្តឹង លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ប្តឹង...

អានបន្ត

ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់ថា​ ​​នឹង​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​កាន់​តែ​ប្រឈម​ទ្វេដង​ ​

ក្រុមគ្រួសាររបស់តំណាង​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងបាវិត ខេត្តស្វាយរៀង បានត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាព ដោយសារបង្គោលរឹងមាំក្នុងគ្រួសារកំពុងស្ថិតនៅក្នុងពន្ធនាគារដោយក្រុមសង្គមស៊ីវិលថា ជាការឃុំខ្លួនទាំងអយុត្តិធម៌។ ​ អ្នកស្រី ឡេង ចន្ធី ភរិយារបស់លោក ជា ចាន់ថា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះថា ចាប់តាំងពីប្ដីអ្នកស្រីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមកគ្រួសារអ្នកស្រីមានជីវភាពលំបាកខ្លាំង។ អ្នកស្រីបន្ដថា រាល់ថ្ងៃអ្នកស្រីត្រូវចិញ្ចឹមកូនតូច និងឪពុកម្ដាយចាស់ជរាផងដែរ។...

អានបន្ត

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​កូរ៉េ​​ រក​​ឃើញ​​​ការ​ផ្តល់​កម្ចី​នាំ​ដល់​ការ​​រំលោភ​​​សិទ្ធិ​មនុស្ស​​ដែល​​ប្រព្រឹត្ត​​ដោយ​​ធនាគារ​ចំនួន​២​នៅ​កម្ពុជា​​​

អង្គការក្រៅរដ្ឋាភិបាលបរទេសមួយបានរកឃើញថា ធនាគារចំនួន២ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន២ បានផ្តល់ប្រាក់កម្ចីដោយមានការកេងប្រវ័ញ្ចនាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។ អង្គការសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយនូវការ​ស្រាវ​ជា្រ​វ​មួយ​របស់​អង្គការ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​កាលពីថ្ងៃទី៣០ ខែមិថុនា ដោយបាន​រក​ឃើញ​ថា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចំនួន​ ​២​ ​ស្ថាប័ន​ ​ដែល​គ្រប់គ្រង​ដោយ​វិនិ​យោគិន​ជនជាតិ​កូរ៉េ​ ​បាន​ផ្តល់​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​នេះ​បណ្តាល​ឱ្យ​កើតមាន​នូវ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ ​និង​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​។​ ​ប្រភពដដែលបន្តថា...

អានបន្ត

ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ចោទ​ឈ្មួញ​ដី​ថា​បំផ្លាញ​តំបន់​អបិយ​ជំនឿ​របស់​ពួក​គេ​

​ជនជាតិដើមភាគតិចពូនងនៅភូមិ​ឡៅកា​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ចោទឈ្មួញដីថា បានដាក់គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់អបិយជំនឿរបស់ពួកគេ។ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា ដីព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿរបស់ជនជាតិដើមភាគនិងបេតិកភណ្ឌរបស់ជាតិត្រូវបានឈ្មួញដីដាក់គ្រឿងចក្រឈូសឆាយបំផ្លិតបំផ្លាញចោលអស់។ ជនជាតិដើមភាគតិចបានទាមទារឱ្យបញ្ឈប់ការឈូសឆាយ ដោយចាត់ទុកសកម្មភាពនេះថា ជាការប្រមាថ និងរំលោភបំពានសិទ្ធ ហើយធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ អ្នកស្រី ផ្លឹក ភីរុំ ប្រធានសហគមន៍ជនជាតិភាគតិចពូនងនៅភូមិឡៅកា បានបញ្ជាក់បន្ថែមថា...

អានបន្ត

មន្រ្ដី​អាដ​ហុក​ប្រចាំ​​ខេត្ដ​រតន​គិរី​លោក​ ឌិន​ ខន្នី​ គិត​ពី​សិទ្ធិ​មនុស្ស​ធំ​ជាង​ប្រាក់​ខែ​

អ្នកសម្របសម្រួល​សមាគមអាដហុកម្នាក់ប្រចាំខេត្ដរតនគិរី លោក ឌិន ខន្នី នៅតែបន្ដធ្វើការងារជាអ្នកការពារសិទ្ធិមនុស្ស និងជួយដល់ជនរងគ្រោះពីការរំលោភបំពានផ្សេងៗ ​ដោយសារជាក្តីស្រលាញ់ ​ បើទោះបីលោកទទួលបានប្រាក់ខែតែពាក់កណ្ដាលនៃប្រាក់ខែដើមក៏ដោយ។ ស្ថានភាពគ្រួសារ លោក ឌិន ខន្នី មានវ័យ៤៣ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម។ បច្ចុប្បន្នលោកនិងគ្រួសារ បានផ្លាស់មករស់នៅភូមិភ្នំស្វាយ...

អានបន្ត

កម្មករ​ជាង​១០០០​នាក់​នៅ​ស្វាយរៀង​តវ៉ា​ឱ្យ​ថៅកែ​យក​ពួកគេ​ជាង​៤០​នាក់​ចូល​ធ្វើ​ការងារ​វិញ​

កម្មករជាង ១ ០០០នាក់បម្រើការងារនៅរោងចក្រ ដាប់ប៊ែយូភីស្ព័ត ខេមបូឌា (WP SPORTS Cambodia) នៅខេត្ដស្វាយរៀង បាននាំគ្នាតវ៉ានៅថ្ងៃទី២៦ ខែឧសភានេះ ដើម្បីទាមទារឱ្យថៅទទួលយកកម្មករជាង៤០នាក់ចូលធ្វើការងារវិញ ក្រោយបញ្ឈប់ពួកគេពីការងារដោយខុសច្បាប់។ កម្មការិនីម្នាក់ អ្នកស្រី ខេន ស៊ីនួន បម្រើការងារនៅរោងចក្រដាប់ប៊ែយូភីស្ព័ត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថៅកែបានបញ្ឈប់កម្មករជាង៤០នាក់...

អានបន្ត

អ្នក​កាសែត​​ម្នាក់​សង្ឃឹម​ថា​ ​តុលាការ​ខេត្ដ​កំពង់ធំ​នឹង​ផ្តល់​យុត្តិធម៌​ករណី​មន្រ្ដី​បរិស្ថាន​ប្រើ​ហិង្សា​លើ​ខ្លួន​

អ្នកសារព័ត៌មានអនឡាញម្នាក់ បង្ហាញក្តី​សង្ឃឹមថា តុលាការខេត្តកំពង់ធំ នឹងផ្តល់យុត្តិធម៌ដល់រូបគេក្នុងសំណុំរឿងមន្ត្រីបរិស្ថានខេត្តនេះបានប្រើប្រាស់អំហិង្សាកាលពីចុងឆ្នាំ២០២៤។   ក្តីសង្ឃឹមនេះ ក្រោយពេលរូបគេបានចូលឆ្លើយបំភ្លឺនៅតុលាការកាលពីថ្ងៃទី៦ ខែឧសភា តាម​ដីកាកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ធំ ក្នុងនាម​ជាដើមបណ្ដឹងឱ្យផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងប្រើប្រាស់អំពើហិង្សាលើអ្នកសារព័ត៌មានរូបនោះបង្កឡើងដោយមន្រ្ដីបរិស្ថាន ។ លោក សឿ សុជា អ្នកកាសែតអនឡាញ HPN News បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥...

អានបន្ត

បក្ស​កម្លាំង​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ពេញ​​លេញ​ដល់​លោក​​ រ៉ុង​ ​ឈុន​ ​វិញ​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ​

គណបក្សកម្លាំងជាតិ បានស្នើឱ្យរាជរដ្ឋាភិបាលសម្របសម្រួលផ្តល់សិទ្ធិពេញលេញ និងយុត្តិធម៌ ដល់លោក រ៉ុង ឈុន ឡើងវិញ ដើម្បីបង្ហាញពីការផ្សះផ្សាបង្រួបបង្រួមជាតិពិតប្រាកដ ក្នុងគោលដៅឈានទៅរក្សាឱ្យបាននូវផលប្រយោជន៍ជាតិ។ អង្គការលីកាដូបានលើកឡើងថា នៅព្រឹកថ្ងៃចន្ទទី៥ ខែឧសភានេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនសិទិ្ធការងារ និងនយោបាយ លោក រ៉ុង ឈុន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម...

អានបន្ត

តុលាការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ដាក់ពន្ធនាគារ​៤ឆ្នាំ និងដក​សិទ្ធិ​ពលរដ្ឋ​ជាស្ថាពរ ក្នុងសំណុំរឿង​មិន​រាង​ចាល

តុលាការ​នៃ​សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រម​ដោយសម្រេច​ផ្តន្ទា​ទោស​ លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ ដាក់ពន្ធនាគារចំនួន​៤ឆ្នាំ ពាក់ព័ន្ធ​នឹង​​​បទមិនរាងចាល (ញុះ​ញង់) ករណី​លោកអធិប្បាយ​​ពី​រឿង​ព្រំ​ដែន​​​កម្ពុជា-វៀត​ណាម នៅស្រុកពញ្ញាក្រែក ខេត្ត​ត្បូង​ឃ្មុំ​។

អានបន្ត

ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

ក្រុមអង្គការ សមាគម សហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋានជាច្រើនបានលើកឡើងថា ការស្តារឡើងវិញនូវលំហសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋ ព្រមទាំងការបញ្ឈប់ការយាយីឬធ្វើបាបទៅលើសកម្មជនសិទ្ធិការងារ គឺជាផ្នែកមួយដើម្បីទទួលបានភាពអនុគ្រោះពន្ធEBA ពេញលេញឡើងវិញពីសំណាក់សហភាពអឺរ៉ុប។ ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការ សមាគម សហជីព  បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន ប្រមាណ៦០ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពេលពួកគេបានប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា...

អានបន្ត
ទំព័រ 1 នៃ 7 1 2 7