កម្ពុជាបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃគ្រប់ច្រកព្រំដែនទាំងអស់ ក្រោយឱសានវាទ២៤ម៉ោងផុតកំណត់
កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមគ្រប់ច្រកព្រំដែនទាំងអស់ ក្រោយប្រធានព្រឹទ្ធសភាកម្ពុជាបានដាក់ឱសានវាទ២៤ម៉ោងឱ្យភាគីថៃបើកច្រកព្រំដែនឡើងវិញ តែភាគីថៃនៅតែបន្តបិទព្រំដែនដោយឯកតោភាគីដដែល។ តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានដាក់ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង...









