ACUបើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត និងលោក ស ថាវី ពាក់ព័ន្ធសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសពីការបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក ស ថាវី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់រយលានដុល្លារ។ ទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី៣...









