CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

គរុសិស្ស​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ផ្សព្វផ្សាយ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ដើម្បី​បរិស្ថាន​ស្អាត​

៥ មិថុនា ២០២៥
ក្នុង បរិស្ថាន, ព័ត៌មាន
សកម្មភាពក្រុមគរុនិស្សិត នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យបាននាំគ្នាដើររើសសម្រាម និងផ្សព្វផ្សាយឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកុំឱ្យប៉ះពាល់ពីការបំពុលដោយប្លាស្ទិកនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ (កញ្ញា ចាន់រ៉ាត់ សៀវមិញ)

សកម្មភាពក្រុមគរុនិស្សិត នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យបាននាំគ្នាដើររើសសម្រាម និងផ្សព្វផ្សាយឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកុំឱ្យប៉ះពាល់ពីការបំពុលដោយប្លាស្ទិកនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ (កញ្ញា ចាន់រ៉ាត់ សៀវមិញ)

0
ចែករំលែក
68
ចំនួនមើល

គរុសិស្ស នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យបាននាំគ្នាផ្សព្វផ្សាយឱ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកុំឱ្យប៉ះពាល់ពីការបំពុលដោយប្លាស្ទិក។

ក្នុងឱកាសទិវាបរិស្ថានពិភពលោក៥មិថុនាលើកទី២៩ឆ្នាំ២០២៥នេះ គរុសិស្ស នៃសាលាគរុកោលស្យនិងវិក្រឹតការ្យខេត្តបន្ទាយមានជ័យ បានចូលរួមអប់អរសាទរ និងបានផ្សព្វផ្សាយបង្កើតទម្លាប់ជាប្រចាំក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមសម្អាតបរិស្ថានតាមរយៈឱ្យសិស្សចុះប្រមូល ឬរើសសំរាមតាមនៅតាមទីសាធារណៈក្នុងខេត្តបន្ទាយមានជ័យ។ 

គរុសិស្សឆ្នាំទី១ កញ្ញា ទូច សុខណា យល់ឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋហាកមានការយល់ដឹងច្រើនពីផលប៉ះពាល់ នៃប្លាស្ទិក ហើយក៏កាត់បន្ថយការប្រើប្រាស់ច្រើនផងដែរ ក្រោយពីមានការផ្សព្វផ្សាយអប់រំច្រើន។

កញ្ញា ទូច សុខណា លើកឡើងថា ការបង្កើតទម្លាប់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺជាកត្តាចម្បងមួយ នៃការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិច។ កញ្ញាបានសាទរចំពោះសាលាគរុកោលស្យ ឬលោកគ្រូអ្នកគ្រូដែលចូលរួមអប់អរទិវាបរិស្ថានពិភពលោកនៅពេលនេះ។ កញ្ញាថា នេះក៏ជាសកម្មភាពមួយជួយផ្សព្វផ្សាយពីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសការដាក់បញ្ញត្តិហាមមិនឱ្យយកកែវប្លាស្ទិចចូលសាលាជាដើម។

កញ្ញា ទូច សុខណា និយាយថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិកនេះ គឺកញ្ញាមិនប្រើប្រាស់ប្លាស្ទិកនោះទេ។ កញ្ញាថា ពេលទិញរបស់របរ ម្ហូបអាហារ និងផ្លែឈើផ្សេងៗនោះ គឺកញ្ញាប្រើរបស់ដែលមិនធ្វើឱ្យប៉ះពាល់ដល់បិរស្ថាន ដើម្បីទុកដាក់ ឬវេចខ្ចប់វា។

កញ្ញាបន្ថែមថា « ចំពោះសាលាគរុកោលស្យផ្ទាល់ចំណែកមួយដែលជួយកាត់បន្ថយការប្រើផ្លាស្ទិច គឺលោកគ្រូនាយកសាលា លោកគ្រូ អ្នកគ្រូ បានដាក់បញញ្ញិតឱ្យពួកខ្ញុំដបទឹកមិនឱ្យប្រើដបជ័រទេ គឺដបអ៊ីណុកទាំងអស់គ្នា» ។

គរុសិស្សឆ្នាំម្នាក់ទៀត លោក គោម ឈិត លើកឡើងថា គរុសិស្ស នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យ មិនមែនចូលរួមលើកកម្ពស់បរិស្ថាន តែនៅក្នុងឱកាសអបអរទិវាបរិស្ថាននេះទេ គឺពួកគាត់បានចូលសកម្មភាព ដើម្បីបរិស្ថានស្អាតជារៀងរាល់ថ្ងៃ។

លោកថា នៅរៀងរាល់ថ្ងៃព្រហស្បត្តិ៍ក្រុមគរុសិស្សតែងតែដើររើសសំរាមនៅទីតាមទីសាធារណៈ ដូចជានៅតាមមាត់ស្ទឹងព្រះពន្លា និងចូលរួមសម្អាតបរិស្ថានជុំវិញសាលាជាដើម។

លោកបន្ថែមថា «គរុសិស្សធ្វើរាល់ថ្ងៃ ជាពិសេសរៀងរាល់ថ្អៃព្រហស្បត្តិ៍គរុសិស្សបានទៅរើសំរាមនៅទីសាធារណៈមាត់ស្ទឹងព្រះពន្លាដែលចូលរួមក្នុងកិច្ចការសង្គម ដើម្បីសម្អាតបរិស្ថាន។ ខ្ញុំសប្បាយចិត្តមែនទែន មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏បានសម្អាតជុំវិញបរិស្ថានសាលាផងដែរ»។

ចំណែកគរុសិស្សម្នាក់ទៀតលោក ហយ គឹមហុង បានលើកឡើងថា ប្លាស្ទិកបានបង្កផលប៉ះពាល់ច្រើនដូចជាធ្វើបរិស្ថានមិនល្អ បំពុលបរិយាកាស ប៉ះពាល់ដល់សុខភាពពេលដុត និងខូចគុណភាពទឹក និងដីជាដើម ខណៈប្លាស្ទិកកម្រិតរលាយមានរយៈពេលរាប់រយឆ្នាំ។

លោកបន្ថែមថា« តាមពិតទៅផលប៉ះពាល់ នៃការប្រើប្រាស់ប្លាស្ទិចយើងសុតតែបានដឹងគ្រប់គ្នាហើយ។វាមានផលប៉ះពាល់ច្រើនជាពិសេសបរិស្ថានតែម្ដង។ ប្រើប្រាស់ប្លាស្ទិចច្រើនពេកយើងធ្វើការដុតវាបានបំពុលបរិយាកាស តែបើមិនដុតវានឹងកកកុញនៅតាមផ្ទៃបឹង ឬផ្ទៃដី ហើយផលិតផលប្លាស្ទិចកម្រនឹងរលាយ យ៉ាងហោចក៏១០០ឆ្នាំដើម្បីរលាយ»។

ក្រុមអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលនៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៥នេះ បាននាំគ្នាប្រារពទិវាបរិស្ថានពិភព ក្រោមប្រធានបទផ្សេងៗគ្នា ដោយក្រុមខ្លះជំរុញឱ្យមានការដាំកូនឈើឡើងវិញ ការពង្រឹងពីការការពារព្រៃឈើ និងប្រឆាំងការប្រើប្រាស់ប្លាស្ទិកជាដើម។

ចំណែកក្រសួងបរិស្ថានបានចូលរួមអបអរខួបលើកទី២៩ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»។

ថ្លែងក្នុងព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី៥ ខែមិថុនានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងបរិស្ថាន កំពុងផ្ដោតសំខាន់ទៅលើការទប់ស្កាត់សំណល់រឹង ជាពិសេសសំណល់ប្លាស្ទិក។

រដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះ អះអាងថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្ពុជាកាត់បន្ថយការនាំចូលថង់ប្លាស្ទិកបាន ៨៨ភាគរយ ធៀបនឹងឆ្នាំ២០២៣។ លោកបញ្ជាក់ថា ការថយចុះនេះ គឺផ្ដើមពីការផ្លាស់ប្ដូរឥរិយាបថប្រើប្រាស់របស់ពលរដ្ឋ តាមរយៈការចូលរួមយុទ្ធនាការចំនួន៣ របស់ក្រសួងបរិស្ថាន គឺ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ», «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំណល់ប្លាស្ទិក»៕

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ចាន់រ៉ាត់ សៀវមិញ

អត្ថបទមុន

អ្នក​តម្បាញ​នៅ​ខេត្ដ​ស្វាយ​រៀង​ត្អូញត្អែរ​ពី​តម្លៃ​ក្រមា​ធ្លាក់​ចុះ​

អត្ថបទបន្ទាប់

ប្រធាន​ព្រឹទ្ធសភា​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​កុំ​ឱ្យ​ពង្រីក​ទំនាស់​រឿង​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដល់​វិស័យ​ផ្សេង​

អត្ថបទបន្ទាប់
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអនុញ្ញតឱ្យ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

ប្រធាន​ព្រឹទ្ធសភា​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​កុំ​ឱ្យ​ពង្រីក​ទំនាស់​រឿង​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដល់​វិស័យ​ផ្សេង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ