ព័ត៌មានស៊ីជម្រៅ៖ វត្តមានក្រុមហ៊ុនចិនមួយនៅត្បូងឃ្មុំ ធ្វើឱ្យពលរដ្ឋបាត់បង់ដីធ្លី ខ្លះប្រឈមផ្លូវច្បាប់ និងចំណាកស្រុក
ក្រុមហ៊ុនចិនមួយដែលបានបោះទុនវិនិយោគដំណាំកសិកម្មនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានធ្វើឱ្យពលរដ្ឋម្ចាស់ស្រុកជាច្រើនគ្រួសារបាត់បង់ដីធ្លី បាត់បង់ទាំងដីព្រៃសហគមន៍ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចំណាកស្រុក និងពលរដ្ឋមួយចំនួនទៀតទៀតត្រូវប្រឈមផ្លូវច្បាប់ និងជាប់ពន្ធនាគារជាដើម។ អ្នកភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ភាគច្រើនរស់ពឹងអាស្រ័យលើដីធ្លីរបស់ខ្លួន ដើម្បីបង្កបង្កើនផលកសិកម្មចិញ្ចឹមគ្រួសារ។ ប៉ុន្តែដីធ្លីរបស់ពួកគេមួយចំនួនក៏ត្រូវបានបាត់បង់ ក្រោយមានវត្តមានក្រុមហ៊ុនមួយឈ្មោះ ហាមីនិវិនអ៊ិនវេសមិន ដែលមានថៅកែជាជនជាតិចិន មកវិនិយោគវិស័យកសិកម្មនៅតំបន់នេះ។...









