សាលាដំបូងខេត្តស្ទឹងត្រែងចោទ​ប្រកាន់​អ្នក​កាសែត​បរិស្ថាន​ម្នាក់​ពី​បទ​ញុះ​ញង់​និង​បរិហា​កេរ្តិ៍

លោកអ៊ុកម៉ៅត្រូវមន្ត្រីប្តឹងទារប្រាក់ជាង៥ម៉ឺនដុល្លារខណៈជីវភាពគ្រួសារកំពុងខ្វះខាត 

អ្នកសារព័ត៌មានបរិស្ថានលោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិចកួយត្រូវបានមន្ត្រី ប្តឹងទាមទារប្រាក់ជាង៥ម៉ឺនដុល្លារ ខណៈគ្រួសារលោកកំពុងខ្វះខាតខ្លាំងក្នុងជីវភាព។ 

បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

បទយកការណ៍៖ ការវិវឌ្ឍ​នៃពិធីរៀបការជនជាតិដើមភាគតិចព្នងនៅខេត្តក្រចេះ

ទំនៀមទម្លាប់​ប្រពៃណី​នៃកា​រ​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ជាតិ​ដើម​ភាគ​តិចព្នង (ពូនង) នៅក្នុង​​​ភូមិ​ប្អៀរ ឃុំថ្មី​ ស្រុកចិត្របុរី ​​ខេត្តក្រចេះ ដែលជាខេត្តមួយ​នៅ​ភូមិភាគ​ឦសានប្រទេស​កម្ពុជា កាន់​តែមាន​​ការ​វិវត្តន៍​​ពី​មួយ​​សម័យ​​កាល​ ទៅ​មួយ​​សម័យកាល ស្របពេល​ដែល​វប្បធម៌ប្រពៃណីបែប​​​សម័យ​​​ទំនើប ​​បាន​ជ្រាប​ចូលកាន់តែខ្លាំង​​​​ដល់​​សហគមន៍ នាពេល​បច្ចុប្បន្ន​នេះ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខពលរដ្ឋដែលបានជម្លៀសទៅកាន់ទីមានសុវត្ថិភាពនៅស្រុកគូលែន ខេត្តព្រះវិហារ ក្រោយមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ នៅក្បែរតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា។ (រដ្ឋបាលខេត្តព្រះវិហា)

ក្រសួង​មហា​ផ្ទៃ​​ឱ្យ​​​ខេត្ត​ជាប់​ព្រំដែន​ថៃ​​​ត្រៀម​​ជម្លៀស​​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​មក​វិញ​ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​

ក្រសួងមហាផ្ទៃ បានណែនាំទៅអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​ត្រូវត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងរស់នៅប្រទេសថៃឱ្យវិលត្រឡប់មកប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធកើតឡើង​។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ​បានចេញលិខិតមួយណែនាំទៅអាជ្ញាធរជាប់ព្រំដែកម្ពុជា-ថៃទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបនិងគ្រប់គ្រងសភាពការណ៍តានតឹងក្នុងពេលបច្ចុប្បន្ន ក្នុងស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយសំដៅដល់ការថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ...

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអនុញ្ញតឱ្យ ប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

ប្រធាន​ព្រឹទ្ធសភា​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​កុំ​ឱ្យ​ពង្រីក​ទំនាស់​រឿង​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដល់​វិស័យ​ផ្សេង​

ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់សូមកុំពង្រីកទំនាស់រឿងព្រំដែនកម្ពុជា-ថៃ ពេលនេះទៅដល់វិស័យផ្សេងៗ បង្កជាការស្អប់ខ្ពើមជាតិសាសន៍។ ការអំពាវនាវនេះ ក្រោយពេលមានពលរដ្ឋខ្មែរមួយចំនួន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហោះសារពីការធ្វើពហិការឈប់ប្រើប្រាស់ផលិតផលថៃតទៅទៀត។ ប្រធានព្រឹទ្ធសភានៅយប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកបានឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។បញ្ហានេះ លោកថា មិនគួររាលដាលដល់វិស័យផ្សេងៗទៀតឡើយ ដ្បិតនាំឱ្យមានការរើសអើងជាតិសាសន៍។...

សកម្មភាពក្រុមគរុនិស្សិត នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យបាននាំគ្នាដើររើសសម្រាម និងផ្សព្វផ្សាយឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកុំឱ្យប៉ះពាល់ពីការបំពុលដោយប្លាស្ទិកនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ (កញ្ញា ចាន់រ៉ាត់ សៀវមិញ)

គរុសិស្ស​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ផ្សព្វផ្សាយ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ដើម្បី​បរិស្ថាន​ស្អាត​

គរុសិស្ស នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យបាននាំគ្នាផ្សព្វផ្សាយឱ្យកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកុំឱ្យប៉ះពាល់ពីការបំពុលដោយប្លាស្ទិក។ ក្នុងឱកាសទិវាបរិស្ថានពិភពលោក៥មិថុនាលើកទី២៩ឆ្នាំ២០២៥នេះ គរុសិស្ស នៃសាលាគរុកោលស្យនិងវិក្រឹតការ្យខេត្តបន្ទាយមានជ័យ បានចូលរួមអប់អរសាទរ និងបានផ្សព្វផ្សាយបង្កើតទម្លាប់ជាប្រចាំក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងចូលរួមសម្អាតបរិស្ថានតាមរយៈឱ្យសិស្សចុះប្រមូល ឬរើសសំរាមតាមនៅតាមទីសាធារណៈក្នុងខេត្តបន្ទាយមានជ័យ។  គរុសិស្សឆ្នាំទី១ កញ្ញា ទូច សុខណា យល់ឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋហាកមានការយល់ដឹងច្រើនពីផលប៉ះពាល់ នៃប្លាស្ទិក ហើយក៏កាត់បន្ថយការប្រើប្រាស់ច្រើនផងដែរ...

អ្នកស្រី ជុំ ហិត ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

អ្នក​តម្បាញ​នៅ​ខេត្ដ​ស្វាយ​រៀង​ត្អូញត្អែរ​ពី​តម្លៃ​ក្រមា​ធ្លាក់​ចុះ​

អ្នកតម្បាញមួយចំនួននៅខេត្ដស្វាយរៀង បានត្អូញត្អែរអំពីតម្លៃក្រមាចុះថោក និងគ្មានទីផ្សារសម្រាប់លក់ដូរ។ មានវ័យ៣៧ឆ្នាំរស់នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អ្នកស្រី ហោ មិច បានរៀបរាប់ថា អ្នកស្រីបានប្រកបរបរត្បាញក្រមាខ្នាតតូចឬក្រមាសម្រាប់ជាវត្ថុអនុស្សាវរីយ៍តាំងពីឆ្នាំ២០១៩។ អ្នកស្រីបញ្ជាក់ថា ប្រភេទក្រមាដែលអ្នកស្រីផលិតនោះ គឺគេប្រើសម្រាប់ធ្វើជាការដូ ឬចែកជូនភ្ញៀវក្នុងកម្មវិធីពិធីជប់លាង អាពាហ៍ពិពាណ៍ និងកម្មវិធីផ្សេងៗទៀត។ អ្នកស្រី ហោ...

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទីពីរ នារាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៣ មិថុនា ២០២៥។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

នាយករដ្ឋ​មន្ត្រី​ថា​បញ្ហា​ផលិត​ផល​កសិកម្ម​​គីមី​ មាន​គ្រោះ​ថ្នាក់​​ជាង​បញ្ហា​គ្រឿង​ញៀន​​

ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមនៃវិបត្តិផលិតផលកសិកម្ម ដែលមានសារធាតុគីមី ដោយថាបញ្ហានេះបានបង្កគ្រោះថ្នាក់ជាងបញ្ហាគ្រឿងញៀនទៅទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ«សមាជ»រដ្ឋសភា និង ព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី ៣ មិថុនា ថា បច្ចុប្បន្នកម្ពុជាមានស្ថាប័នត្រួតពិនិត្យលើរឿងសុវត្ថិភាពចំណីអាហារច្រើនពេក ដូចជាស្ថាប័នគយ ក្រសួងពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍...

ព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿ

ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ចោទ​ឈ្មួញ​ដី​ថា​បំផ្លាញ​តំបន់​អបិយ​ជំនឿ​របស់​ពួក​គេ​

​ជនជាតិដើមភាគតិចពូនងនៅភូមិ​ឡៅកា​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ចោទឈ្មួញដីថា បានដាក់គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់អបិយជំនឿរបស់ពួកគេ។ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា ដីព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿរបស់ជនជាតិដើមភាគនិងបេតិកភណ្ឌរបស់ជាតិត្រូវបានឈ្មួញដីដាក់គ្រឿងចក្រឈូសឆាយបំផ្លិតបំផ្លាញចោលអស់។ ជនជាតិដើមភាគតិចបានទាមទារឱ្យបញ្ឈប់ការឈូសឆាយ ដោយចាត់ទុកសកម្មភាពនេះថា ជាការប្រមាថ និងរំលោភបំពានសិទ្ធ ហើយធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ អ្នកស្រី ផ្លឹក ភីរុំ ប្រធានសហគមន៍ជនជាតិភាគតិចពូនងនៅភូមិឡៅកា បានបញ្ជាក់បន្ថែមថា...

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព នារាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមខ្លួនដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលកំពុងមានភាពចម្រូងចម្រាស់នាពេលថ្មីៗនេះតាមយន្តការបច្ចេកទេស និងតុលាការអន្តរជាតិតែម្តង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១ ខែមិថុនាថា ប្រទេសកម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះលោកបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា។  ទីមួយលោក បញ្ជាឱ្យរៀបចំការប្រជុំ...

លោក ឌិន ខន្នី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្ដខេត្ដរតនគិរី ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

មន្រ្ដី​អាដ​ហុក​ប្រចាំ​​ខេត្ដ​រតន​គិរី​លោក​ ឌិន​ ខន្នី​ គិត​ពី​សិទ្ធិ​មនុស្ស​ធំ​ជាង​ប្រាក់​ខែ​

អ្នកសម្របសម្រួល​សមាគមអាដហុកម្នាក់ប្រចាំខេត្ដរតនគិរី លោក ឌិន ខន្នី នៅតែបន្ដធ្វើការងារជាអ្នកការពារសិទ្ធិមនុស្ស និងជួយដល់ជនរងគ្រោះពីការរំលោភបំពានផ្សេងៗ ​ដោយសារជាក្តីស្រលាញ់ ​ បើទោះបីលោកទទួលបានប្រាក់ខែតែពាក់កណ្ដាលនៃប្រាក់ខែដើមក៏ដោយ។ ស្ថានភាពគ្រួសារ លោក ឌិន ខន្នី មានវ័យ៤៣ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម។ បច្ចុប្បន្នលោកនិងគ្រួសារ បានផ្លាស់មករស់នៅភូមិភ្នំស្វាយ...

ទំព័រ 1 នៃ 14 1 2 14