ការប្រើឈ្មោះថ្នាក់ដឹកនាំទៅរត់ការតំណែងឬរកស៊ីជាសកម្មភាពបំផ្លាញនីតិរដ្ឋ
អ្នកឃ្លាំមើលបញ្ហាសង្គមបានលើកឡើងថា ការប្រើតួនាទីឬឈ្មោះថ្នាក់ដឹកនាំដើម្បីទៅរត់ការយកតួនាទី តំណែងឬរកស៊ី ប្រសិនបើមិនមានវិធានការទប់ស្កាត់ និងដោះស្រាយឱ្យមានប្រសិទ្ធភាពទេ នឹងធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ព្រមទាំងជាវប្បធម៌បំផ្លាញនីតិរដ្ឋ។ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងមិនល្អឡើយ នៅពេលវប្បធម៌យកតួនាទីឬឈ្មោះថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ ឬថ្នាក់កណ្តាលដើម្បីទៅរត់ការយកតួនាទីឬតំណែង ឬរកស៊ីជាដើមនោះ ជាទម្រង់អំពើពុករលួយ ដែលជាវប្បធម៌...









