CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រោយ​បិទ​ព្រំដែន​ជាមួយ​ថៃ​កសិករ​ខេត្ត​បាត់ដំបង​លក់​បន្លែ​​បាន​ថ្លៃ​ ​តែ​ស្នើ​ឱ្យ​ពលរដ្ឋ​គាំទ្រ​​បន្ថែម​ទៀត​ ​​

CJ Khmer ដោយ CJ Khmer
June 30, 2025
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ទិដ្ឋភាពចម្ការត្រសក់របស់កសិករនៅខេត្តបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ២០២៥។(មន្ទីរកសិកម្មខេត្តបាត់ដំបង)

ទិដ្ឋភាពចម្ការត្រសក់របស់កសិករនៅខេត្តបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ២០២៥។(មន្ទីរកសិកម្មខេត្តបាត់ដំបង)

0
ចែករំលែក
45
ចំនួនមើល

ពលរដ្ឋស្រុកឯកភ្នំ ខេត្តបាត់ដំបង មួយចំនួនបានបង្ហាញអារម្មណ៍រីករាយក្រោយដំណាំបន្លែបង្ការរបស់ពួកគាត់ដែលផលិតបាន លក់បានតម្លៃខ្ពស់ជាងពេលមិនទាន់មានបញ្ហាជាមួយថៃ ប៉ុន្តែពួកគេស្នើឱ្យពលរដ្ឋនាំគ្នាបន្តគាំទ្រផលិតរបស់ខ្មែរឱ្យបានកាន់តែផុសផុលបន្ថែមទៀត។

ប្រជាកសិករ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ កញ្ញា វៀង ស្រីណែត បានប្រាប់ពលរដ្ឋសារព័ត៌មានថា ​ក្រោយមានសកម្មភាពបិទព្រំដែនកម្ពុជា-ថៃ បន្លែបង្ការរបស់ប្រជាកសិករលក់បានតម្លៃខ្ពស់ជាងមុន។

កញ្ញាបន្តថា កាលមិនទាន់បិទព្រំដែន​ ល្ពៅលក់បានមួយគីឡូ​ត្រឹម៥០០រៀល ត្រកួនមួយគីឡូត្រឹម១០០០រៀល សាឡាត១គីឡូ ២ ៥០០រៀល ប៉ុន្តែបច្ចុប្បន្ននៅពេលបិទព្រំដែនកសិករលក់ល្ពៅបានមួយគីឡូ​​​៣០០០រៀល ​សាឡាត់១គីឡូ៧០០០​រៀល និងត្រកួនលក់បានតម្លៃ៥០០០រៀល។ កញ្ញា វៀង ស្រីណែត បន្ថែមទៀតថា ​បច្ចុប្បន្នកសិកររីករាយនៅពេលតម្លៃបន្លែបង្ការបានថ្លៃជាងមុន ប៉ុន្តែពួកគេក៏ត្អូញត្អែរដែរ ដោយសារតម្លៃជីកសិកម្មនៅលើទីផ្សារក៏បានហក់ឡើងខ្លស់ដែរ។ កសិកររូបនេះនិយាយថា កាលពីមុន ជីគីមីក្នុងមួយបាវ តម្លៃចន្លោះពី១៤ម៉ឺនរៀលទៅ១៦ម៉ឺនរៀល ប៉ុន្តែពេលនេះតម្លៃចាប់ពី១៥ម៉ឺនរៀល ដល់១៨ម៉ឺនរៀលក្នុងមួយបាវ។

កញ្ញា វៀង ស្រីណែត លើកឡើងថា៖ «ប៉ុន្តែក្រោយពេលគេបិទច្រកព្រំដែន(កម្ពុជា–ថៃ) ទៅកសិករផលិតបានផលអីចឹងទៅ ហើយលក់បានថ្លៃ មិនមែនថ្លៃខ្លាំងទេ តែបានល្មមដែរ។  »

កសិកររូបនេះ បានស្នើឱ្យពលរដ្ឋខ្មែរបន្តគាំទ្របន្លែបង្ការក្នុងស្រុកបន្ថែមទៀត ហើយអាជ្ញាធរអាចជួយដោះស្រាយបញ្ហាថ្លៃជី ថ្នាំកសិកម្មឱ្យបានសមរម្យ ដើម្បីជៀសវាងធ្វើឱ្យកសិករនៅតែប្រឈមការលំបាកដោយសារត្រូវចំណាយលើដើមទុនផលិតច្រើន។

ប្រជាសកិករអ្នកស្រី លី សុធារី ម្ចាស់ចម្ការដាំដំណាំផ្លែក្រូចពោធិសាត់ក្រូចឃ្លុងចំនួន៣រ៉ៃ ស្មើ៣០០ដើម នៅឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់ពលរដ្ឋសារព័ត៌មានថា ក្រោយពីបិទព្រំដែនយើងក៏ពិបាកក្នុងការនាំចេញផ្លែក្រូចចេញលក់ទៅខាងក្រៅដែរ កាលមិនទាន់បិទយើងបានលក់ឱ្យជនបរទេសមកទស្សនាស្រុកយើង ហើយនាំយកទៅលក់នៅជានដែនខ្លះ។ តែថានៅពេល  បិទព្រំដែនយើងលក់បានតែក្នុងស្រុកដូចតាមភូមិទីផ្សាក្នុងស្រុក ហើយទីផ្សាតាមស្រុក​បានតម្លៃទាប ត្រឹមមួយប្លូនបាន៤ម៉ឺន កាលមុនលក់ជាយដែនមួយប្លូនបាន៧ម៉ឺនរៀល។

កសិករដដែលនិយាយថា ដោយសារស្រុកទេសកំពុងមានបញ្ហាព្រំដែនប្រជាពលរដ្ឋជាកសិករពិបាកដែរព្រោះតម្លៃជី ថ្នាំ កសិកម្មក្នុងពេលបច្ចុប្បន្នេះឡើងថ្លៃផងដែរ។  ​

ក្រុមកសិករទាំងនេះ សំណូមពរ ប្រជាពលរដ្ឋគ្រប់រូប ដូចជាដេប៉ូលក់ជីថ្នាំកសិកម្មខ្លះសូមកុំលក់ឆ្លៀតឧកាសតម្លើងម្លៃខ្ពស់។ ក្រៅពីនេះ ពួកគាត់ក៏ស្នើទៅអាជ្ញាធរពាក់ព័ន្ធ  ​ជួយសម្រួលរកទីផ្សារបន្ថែមទៀតក្នុងការលក់ដូរបន្លែបង្ការ ព្រមទាំងដំណាំហូបផ្លែរបស់កសិករនៅខេត្តបាត់ដំបងផងដែរ។

​អ្នកស្រី លី សុធារី លើកឡើងថា៖ «សំណូមពរដល់អាជ្ញាធរជួយរកទីផ្សារ រកអីហ្នឹងដើម្បីជួយលក់ផលិតផលខ្មែរយើងឱ្យបានច្រើន និងសូមឱ្យអាជ្ញាធរចុះទៅជួបកសិករផ្ទាល់ ដើម្បីសុំឱ្យពួកគាត់កាត់បន្ថយការប្រើប្រាស់ថ្នាំគីមី»។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ​មានប្រសាសន៍ថា តាមធម្មតាបើជីកសិកម្មនាំចូលពីប្រទេសខាងកើតវៀតណាមលោកគិតថាវាមិនឡើងថ្លៃទេ ហើយបញ្ហានេះនៅក្នុងកម្រិតរាជរដ្ឋាភិបាលគេកំពុងគិតគូ។

លោកបន្ថែមថា៖  «ដូចយើងបានស្ដាប់ប្រសាសន៍សម្ដេចធិបតិចឹង លោកកំពុងគិតគូធ្វើយ៉ាងម៉េចឱ្យអ្នកវិនិយោគក្នុងស្រុកយើង ឧកញ៉ា លោកឧកញ៉ាដែរមានលុយដើម្បីរកទុនមកដើម្បីវិនិយោគធ្វើម៉េចឱ្យមានការផលិតជីក្នុងស្រុកយើងជំនួសឱ្យការនាំចូលពីក្រៅប្រទេសព្រោះវាមានការលំបាក។ យើងឃើញហើយស្ថានភាពបច្ចុប្បន្នពិភពលោកកំពុងគ្មានសណ្ដាប់ធ្លាប់ផង ហើយប្រទេសផលិតជីធំៗទាំងអស់នឹងកំពុងមានសង្គ្រាមផងអីផងវាមានការលំបាក។ យើងនិយាយទៅវាមិនត្រូវទាំងស្រុងមួយ​រយភាគរយទេ សំខាន់តំបន់ដែលគាត់ផលិតអាចថា ពួកគាត់បើអាចកាត់បន្ថយការប្រើសប្រាស់ភាពចូលកសិកម្មនឹងបានជំនួសឱ្យការប្រើប្រាស់ជីធម្មជាតិដែលជាកាកសំណល់ដែលនៅជុំវិញផ្ទះរបស់ពួកគាត់ដើម្បីឱ្យសន្សំសច្ចៃ។ អានឹងទៅហើយយើងផ្សែផ្សំគ្នាទៅ កាត់បន្ថយការប្រើប្រាស់ជីគីមីបន្តិចទៅដើម្បីឱ្យបានសល់លុយច្រើន»។

ភាពតានតឹងរវាងកម្ពុជា-ថៃ បានកើតឡើង ក្រោយការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅចំណុចមុំបី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ កម្ពុជាបានហៅសកម្មភាពនោះថា ជាការលួចឆ្មក់បាញ់លើទាហានខ្មែរ ជាការឈ្លានពាន និងជាអំពើមិនថ្លៃថ្នូរ និងមិនសមជាប្រទេសមានអរិយធម៌ខ្ពស់។ ក្រោយហេតុការនេះ ភាពតានតឹងបានកើតឡើងនៅតាមខ្សែបន្ទាត់នៃប្រទេសទាំងពីរ កើតមានកាន់តែច្រើន ដោយភាគីថៃបានបិទច្រកព្រំដែននៅចំណុចមួយចំនួនដោយឯកតោភាគី។ បន្ថែមពីនេះ បានព្រមានប្រើកម្លាំងយោធា ផ្តាច់ភ្លើង អ៊ិនធឺណិត ផ្តាច់ការនាំចូលប្រេងឥន្ទនៈដល់កម្ពុជាជាដើម។

ជាការឆ្លើយតបទៅនឹងការព្រមានទាំងនោះ រដ្ឋាភិបាលកម្ពុជា បានផ្តាច់អ៊ិនធឺណិត ភ្លើង បញ្ឈប់ការចាក់ផ្សាយរឿងថៃនៅលើកញ្ចក់ទូរទស្សន៍ ព្រមទាំងរាលដាល់ការការធ្វើយុទ្ធនាការឈប់ប្រើប្រាស់ទំនិញថៃ និងបិទការនាំចូលបន្លែ ផ្លែឈើ គ្រឿងកំប៉ុងចូលពីប្រទេសថៃជាដើម។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់សេចក្តីជូនដំណឹងអំពីការ​ដាក់បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធសំណុំរឿងនៅតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ផងដែរ៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ជា វុទ្ធី

អត្ថបទមុន

យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ប្តេជ្ញា​​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ក្នុង​សហគមន៍​ដោយ​មិន​គិត​កម្រៃ​

អត្ថបទបន្ទាប់

ប្រធាន​ព្រឹទ្ធសភា​​​ឱ្យ​​ខ្មែរ​​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ត្រៀម​ទប់ទល់​ជា​មួយ​ថៃ​ជាប់​ជា​និច្ច​

អត្ថបទបន្ទាប់
ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងថ្លែងក្នុងពិធីសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ (ហ្វេសប៊ុក ប្រធានព្រឹទ្ធសភា)

ប្រធាន​ព្រឹទ្ធសភា​​​ឱ្យ​​ខ្មែរ​​រួបរួម​គ្នា​ជា​ចលនា​ជាតិ​និយម​តែ​មួយ​ត្រៀម​ទប់ទល់​ជា​មួយ​ថៃ​ជាប់​ជា​និច្ច​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង