CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​តម្បាញ​នៅ​ខេត្ដ​ស្វាយ​រៀង​ត្អូញត្អែរ​ពី​តម្លៃ​ក្រមា​ធ្លាក់​ចុះ​

CJs khmer ដោយ CJs khmer
June 4, 2025
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
អ្នកស្រី ជុំ ហិត ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

អ្នកស្រី ជុំ ហិត ផ្ដល់បទសម្ភាសន៍ឱ្យពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

0
ចែករំលែក
21
ចំនួនមើល

អ្នកតម្បាញមួយចំនួននៅខេត្ដស្វាយរៀង បានត្អូញត្អែរអំពីតម្លៃក្រមាចុះថោក និងគ្មានទីផ្សារសម្រាប់លក់ដូរ។

មានវ័យ៣៧ឆ្នាំរស់នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អ្នកស្រី ហោ មិច បានរៀបរាប់ថា អ្នកស្រីបានប្រកបរបរត្បាញក្រមាខ្នាតតូចឬក្រមាសម្រាប់ជាវត្ថុអនុស្សាវរីយ៍តាំងពីឆ្នាំ២០១៩។ អ្នកស្រីបញ្ជាក់ថា ប្រភេទក្រមាដែលអ្នកស្រីផលិតនោះ គឺគេប្រើសម្រាប់ធ្វើជាការដូ ឬចែកជូនភ្ញៀវក្នុងកម្មវិធីពិធីជប់លាង អាពាហ៍ពិពាណ៍ និងកម្មវិធីផ្សេងៗទៀត។

អ្នកស្រី ហោ មិច ឱ្យដឹងថា បច្ចុប្បន្នក្រមាប្រភេទនេះបានធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបទៅនឹងរដូវប្រាំង ដោយនៅរដូវស្សាមានតម្លៃត្រឹមតែ៥០០រៀលប៉ុណ្ណោះ ខណៈនៅរដូវប្រាំងមានតម្លៃ១០០០រៀល។

ស្រ្តីពិការភ្នែករូបនេះបន្តថា ការត្បាញក្រមានេះ គឺអ្នកស្រីប្រើម៉ាស៊ីនចំនួន៣គ្រឿង ហើយអាចផលិតក្រម៉ាបានចន្លោះពី៨០ទៅ១០០ក្រមាក្នុង១ថ្ងៃ និងរកចំណូលបានប្រហែលពី៤០ម៉ឺនរៀលទៅ៥០ម៉ឺនរៀលក្នុង១ខែសម្រាប់រដូវស្សា និងបានពី៥០ម៉ឺនរៀលទៅ១លានរៀលសម្រាប់រដូវប្រាំង។ នេះមិនទាន់ដកថ្លៃអំបោះ និងថ្លៃភ្លើងចន្លោះពី១២ម៉ឺនរៀលទៅ១៥ម៉ឺនរៀលទេ។

អ្នកស្រីលើកឡើងថា៖  «លំបាកម៉ាសព្វ។ លក់អត់ដាច់ចឹងពិបាកអត់លុយបង់ភ្លើង ពិបាកលុយកូនរៀន ព្រោះលុយចំណាយលើយើងម្ហូប មហារវាអត់គ្រាន់ផង។ ជូនកាលខ្ញុំរត់ចោលផ្ទះទៅធ្វើសំណង់ ព្រោះនៅនេះ[ត្បាញ]វាប្រើដើម ។ធ្វើសំណង់អត់ប្រើដើមទេ។ មានតែខ្ញុំឈឺទេ បានខ្ញុំនៅផ្ទះ។ បើយើងធ្វើ[ត្បាញ]បានមួយពាន់[ក្រមា] ម្ចាស់អំបោះគេយកពាក់កណ្ដាល»។  

អ្នកតម្បាញម្នាក់ទៀតអ្នកស្រី ជុំ ហិត និយាយថា សព្វថ្ងៃអ្នកស្រីមានម៉ាស៊ីនត្បាញចំនួន៣គ្រឿង ហើយក្នុងមួយថ្ងៃអ្នកស្រីអាចត្បាញក្រមាបានចន្លោះពី៩០ទៅ១០០ក្រមាដែរ។ អ្នកស្រីបានត្អូញត្អែពីការលំបាក និងខ្វះខាតជីវភាព ក្រោយតម្លៃក្រមាធ្លាក់ចុះ។

ស្រ្ដីវ័យ៤៥ឆ្នាំរូបនេះបន្តថា ពេលដែលក្រមាធ្លាក់ថ្លៃបែបនេះ គឺអ្នកស្រីមិនបង្ខំលក់ក្រមាឱ្យឈ្មួញនោះទេ ដោយអ្នកស្រីត្បាញទុកសម្រាប់នៅរដូវដែលក្រមាឡើងថ្លៃវិញ។ អ្នកតម្បាញម្នាក់នេះ ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធជួយផ្សព្វផ្សាយ និងរកទីផ្សាឱ្យពួកគាត់លក់ក្រមាបានតម្លៃខ្ពស់ជាងនេះ។

អ្នកស្រីលើកឡើងថា៖ «ខ្ញុំសុំអំពាវនាវដល់រដ្ឋាភិបាលឲ្យជួយរកទីផ្សារក្នុងការលក់ក្រមាខ្មែរ ព្រោះអីក្រមាឥឡូវលែងដើរហើយ អ្នកទិញក៏លែងមានដែរ មានតែម្នាក់ពីរនាក់ក៏ថោកទទួលយកអត់បាន» ។

លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ មានប្រសាសន៍ថា លោកនៅមិនទាន់បានដឹងថាពលរដ្ឋជួបបញ្ហាក្រមាចុះថោកនោះទេ។ លោកថា កន្លងមានឈ្មួញចូលមកទិញធម្មតា ប៉ុន្តែយ៉ាងណាលោកថា លោកនឹងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ពិនិត្យមើលរឿងនេះ។

លោកលើកឡើងថា៖ «ប្រជាជនមួយចំនួនគាត់មានទីផ្សារបោះគាត់ ចាំមើលខ្ញុំជួប ចាំមើលខ្ញុំចុះទៅដល់ឃុំសួរនាំគាត់ផ្ទាល់ទៀតសិន ប្រមូលពត៌មានហ្នឹងសិន ខ្ញុំទើបតែឮដែរ»។

បើតាមអ្នកស្រី ជុំ ហិត កាលពីមុននៅភូមិដំណាក់កន្ទួតមានប្រជាពលរដ្ឋស្ទើរតែគ្រប់ផ្ទះបានដាក់កីត្បាញក្រមា ប៉ុន្តែបច្ចុប្បន្ននេះ នៅសល់ប្រហែល២០គ្រួសារប៉ុណ្ណោះដែលនៅបន្តត្បាញក្រមា។ អ្នកស្រីនិយាយថា បើសិនក្រមានៅតែបន្តធ្លាក់ថ្លៃទៀត គឺអ្នកស្រីនិងពលរដ្ឋផ្សេងទៀតអាចនឹងបោះបង់មុខរបរត្បាញក្រមានេះចោល ហើយទៅរកមុខរបរផ្សេងធ្វើជំនួសវិញ៕

រាយការណ៍ដោយលោក ខាត់ ណាក់ ពលរដ្ឋអ្នកសារព័ត៌មានខេត្តស្វាយរៀង។

អត្ថបទមុន

នាយករដ្ឋ​មន្ត្រី​ថា​បញ្ហា​ផលិត​ផល​កសិកម្ម​​គីមី​ មាន​គ្រោះ​ថ្នាក់​​ជាង​បញ្ហា​គ្រឿង​ញៀន​​

អត្ថបទបន្ទាប់

គរុសិស្ស​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ផ្សព្វផ្សាយ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ដើម្បី​បរិស្ថាន​ស្អាត​

អត្ថបទបន្ទាប់
សកម្មភាពក្រុមគរុនិស្សិត នៃសាលាគរុកោលស្យ និងវិក្រឹតការ្យខេត្តបន្ទាយមានជ័យបាននាំគ្នាដើររើសសម្រាម និងផ្សព្វផ្សាយឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីចូលរួមថែរក្សាបរិស្ថាន និងកុំឱ្យប៉ះពាល់ពីការបំពុលដោយប្លាស្ទិកនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ (កញ្ញា ចាន់រ៉ាត់ សៀវមិញ)

គរុសិស្ស​នៅ​ខេត្ត​បន្ទាយមាន​ជ័យ​ផ្សព្វផ្សាយ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លាស្ទិក​ដើម្បី​បរិស្ថាន​ស្អាត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង