CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

តំណាង​ជន​ជាតិ​ភាគ​តិច​៣​នាក់​នៅ​ព្រះវិហារ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​

CJ Khmer ដោយ CJ Khmer
July 24, 2025
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
អ្នកភូមិជាង១០០នាក់បានប្រមូលផ្តុំនៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីគាំទ្រតំណាង៣នាក់របស់ពួកគេ ដែលចូលបំភ្លឺចំពោះមុខតុលាការ កាលពីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៥។ (ពលរដ្ឋអ្នកសារព័ត៌មាន)

អ្នកភូមិជាង១០០នាក់បានប្រមូលផ្តុំនៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីគាំទ្រតំណាង៣នាក់របស់ពួកគេ ដែលចូលបំភ្លឺចំពោះមុខតុលាការ កាលពីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៥។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
31
ចំនួនមើល

តំណាង​​ជន​​ជាតិ​ដើម​ភាគ​តិចចំនួន៣នាក់​នៅ​ស្រុក​​ឆែប ខេត្ត​​​ព្រះ​វិហារ បានទាមទារទៅតុលាការខេត្តនេះឱ្យទម្លាក់ចោលបទចោទដោយថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

ប្រធាន និងជាចៅក្រម​ស៊ើប​សួរ​សាលាដំ​បូង​ខេត្ត​ព្រះ​វិហារ លោក យុត ពន្លឺ ចេញ​ដីកា​កោះហៅតំណាង​តំណាងជនជាតិដើមភាគតិចកួយ៣នាក់ រួ​ម​​មាន លោក សឿន ថា លោក ពាន សុផាត និង​លោក អៀម អោន រស់​នៅភូមិ​ប្រើស​ក្អក ឃុំ​ម្លូរ​ព្រៃ​ពីរ ស្រុក​ឆែប ខេត្ត​ព្រះ​វិហារចូលបំភ្លឺនៅ​ថ្ងៃ​ទី​​២៣​ ខែ​​កក្កដានេះ ដើម្បី​សួរ​ចម្លើយ​ពាក់​ព័ន្ធ អំពើ​​លួច (ច្រូត​​ស្រូវ និង​​ដក​​ដំឡូង) ទៅតាមណឹងរបស់តំណាង​​ក្រុម​​ហ៊ុន រ៉ូយ​​ហ្វេង (ខេមបូឌា) ។

ខណៈអ្នកភូមិជាង១០០នាក់បានប្រមូលផ្តុំនៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីគាំទ្រតំណាង៣នាក់របស់ពួកគេ ដែលបំភ្លឺចំពោះមុខតុលាការ ដោយពួកគេអះអាងថា តំណាងទាំង៣នាក់នោះពុំមានកំហុសដូចការចោទប្រកាន់។

តំណាងជនជាតិដើមភាគតិច និងជាអ្នកជាប់បណ្តឹងម្នាក់ លោក សឿន ថា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្រោយចេញពីសវនាការថា នៅក្នុងសវនាការលោក និងពលរដ្ឋជាប់បណ្តឹងពីរនាក់ទៀតបានស្នើដល់តុលាការសាលាដំបូងខេត្តព្រះវិហារ ផ្តល់យុត្តិធម៌ និងជួយទម្លាក់ចោលបទចោទលើពួកគាត់ ដោយថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

ជនជាតិដើមភាគតិចកូយរូបនេះ លើកឡើងថា ករណីពួកគាត់ជាប់បណ្តឹងនៅតុលាការនេះបានធ្វើដល់ជីវភាព ថវិកា រំខានពេលវេលា និងខូចកេរិ៍្តឈ្មោះជាដើម។

លោកបន្តថា ៖«ពួកខ្ញុំអត់មានខុស។ ប្រសិនបើពួកខ្ញុំខុស ខ្ញុំមិនប្រកែកនោះទេ។ ប្រសិន បើបានលួចដកដំឡូងគេត្រឹម១កំណាត់មើម ឬស្រូវគេមួយគ្រាប់ក៏ខ្ញុំអស់ចិត្តដែរ។ គេចោទប្រកាន់ចឹងទៅខ្ញុំអត់សុខចិត្ត»។

តំណាងជនជាតិដើមភាគតិច និងជាអ្នកជាប់បណ្តឹងម្នាក់ទៀត លោក ពាម សុផាត និយាយថា ពាក់ព័ន្ធករណីតុលាការបានកោះហៅពូកគាត់ឱ្យចូលបំភ្លឺចំនួន២ដងរួចមកហើយ ប៉ុន្តែត្រូវបានពួកគាត់សុំពន្យាពេល ហើយសម្រេចបំភ្លឺនៅថ្ងៃ២៣កក្តដានេះ។

ជនជាតិដើមភាគតិចកួយរូបនេះលើកឡើងថា ករណីក្រុមហ៊ុនប្តឹង ហើយតុលាការចាត់ការលើបណ្តឹងនេះ គឺជារឿងអយុត្តិធម៌មួយចំពោះពួកគាត់។ លោកថា ក្រុមហ៊ុនចិនរំលោភយកដីធ្លីដែលពួកគាត់បានអាស្រ័យផលតាំងពីដូនតា និងបានប្តឹងពួកគាត់ទៅតុលាការថែមទៀត។

លោកថាបន្ថែមថា៖«ចំពោះរឿងនេះ គឺវាអយុត្តិធម៌ណាស់ចំពោះពួកខ្ញុំ ហើយពួកខ្ញុំមិនបានប្រព្រឹត្តដូចអ្វីដែលគេចោទទេ គឺវាស្រឡះតែម្ដង។ ហើយខ្ញុំសុំសូមពរឱ្យខាងរាជរដ្ឋាភិបាលក៏ដូចជាសម្ដេចធិបតីហ៊ុនម៉ាណែត ក៏ដូចជាតុលាការចៅក្រម សុំសូមពរទម្លាក់បទចោទនោះទាំងស្រុង ព្រោះអីពួកខ្ញុំមិនបានប្រព្រឹត្តដូចគេចោទទេ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហានេះជាបញ្ហារ៉ាំរ៉ៃដែលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរតែរួសរាន់ដោះស្រាយតាមនីវិធីដើម្បីបញ្ចប់បញ្ហា។

លោកថា ៖« ផ្ទុយទៅវិញយើងឃើញថា ពួកគាត់ទទួលរងនៅពាក្យបណ្ដឹងពីតុលាការជាបន្តបន្ទាប់។ ចឹងគួរតែទម្លាក់បទចោទប្រកាន់ពួកគាត់ចោល ហើយងាកទៅរកការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី»។

បើតាមជនជាតិដើមភាគតិចកួយ​នៅតំបន់នោះ បាន​អះ​អាង​ថា ក្រុម​ហ៊ុន​ចិន ​រ៉ូយហ្វេង (ខេមបូឌា)  បាន​​ចូ​ល​​មករំលោភ​​បំពាន​​ដីធ្លីពួកគេតាំង​​​ពី​​​ឆ្នាំ​២០១២ ពោល​​​គឺ ​ជិត​​១៣ឆ្នាំ​​ទៅ​​ហើយ ដែល​​អាជ្ញាធរ​មិន​​អាច​ដោះ​​ស្រាយ​​បាន ទោះក្រុម​​ហ៊ុ​​ននេះ បាន​​ប្រកា​ស​​ក្ស័យ​​ធុន​​​​​នៅ​ឆ្នាំ​​២០១៩ហើយ​ក្តី។

ច្បាប់​ភូមិបាលឆ្នាំ​២០០១ បាន​ចែង​ពី​កាតព្វ​​កិច្ច​រដ្ឋ និង​​អាជ្ញាធរ​​ពាក់​​ព័ន្ធត្រូវការពារ​​​​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច លើ​សិទ្ធ​ប្រើ​ប្រាស់​ដីធ្លី​តាម​របៀប​ជន​ជាតិ​ផង​ដែរ។

មាត្រា២៣ នៃច្បាប់នេះ​​ចែង​​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច គឺ​អាចដាំ​​ដុះ​​លើ​​ដី​​ដែល​​ខ្លួន​​កាន់​កាប់​​តាម​ក្បួន​​ខ្នាត ទំនៀម​​ទម្លាប់ ​​នៃ​​ការ​​ប្រើ​​ប្រាស់​​​ដី​​ជា​​សមូហ​ភាព តាម​បែប​វប្បធម៌ និង​ប្រពៃណី។

មាត្រាដដែលនេះបញ្ជាក់ថា​ ដីជន​ជាតិ​ដើមភាគ​តិច មិនមែនមានតែដីដែលបាន​ដាំដុះ​ជាក់​ស្តែង​នោះ​ទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់ ក្នុង​ការ​​ដូរ​វេន​ដំណាំ​ថែម​ទៀត ដែល​គេ​និយម​ហៅ​ថា ការធ្វើចំការវិលជុំ។

ចំណែកមាត្រា២៨ នៃច្បាប់ដដែលនេះចែង​ថា គ្មាន​អាជ្ញាធរ​ណា​មួយ ក្រៅពី​សហគមន៍​​អាច​ទទួល​បាន​សិទ្ធិ​លើ​អចលន​វត្ថុ​​របស់​ជនជាតិ​ដើម​​ភាគតិច​បាន​ឡើយ។

ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិចត្រង់មាត្រា២៦បានចែងថា ជនជាតិដើមភាគតិចមានសិទ្ធិលើដីធ្លី ដែនដី និងធនធានដែលពួកគេមាន ឬកាន់កាប់ ឬបានទទួលជាប្រពៃណី។

មាត្រាដដែលនេះបន្តទៀតថា ជនជាតិដើមភាគតិចមានសិទ្ធិជាម្ចាស់ និងគ្រប់គ្រងរួមទាំងធនធានដែលខ្លួនមាន ដោយសារហេតុផល នៃកម្មសិទ្ធិជាប្រពៃណី ឬការកាន់កាប់ ឬការប្រើប្រាស់ជាប្រពៃណីដ៏ទៃទៀត ក៏ដូចជាអ្វីៗផ្សេងទៀតដែលពួកគេមាន។

សេចក្តីប្រកាសនេះបានបញ្ជាក់ថា រដ្ឋត្រូវទទួលស្គាល់ និងការពារតាមផ្លូវច្បាប់ចំពោះដីធ្លី ដែនដី និងធនធាននានា។ ការទទួលស្គាល់បែបនេះ ត្រូវប្រព្រឹត្តទៅដោយគោរពយ៉ាងត្រឹមត្រូវចំពោះទំនៀមទំលាប់ប្រពៃណី និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចដែលពាក់ព័ន្ធ៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវម៉ិញ

អត្ថបទមុន

អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

អត្ថបទបន្ទាប់

កម្ពុជា​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​UN​កោះ​ប្រជុំ​បន្ទាន់​​ដើម្បី​​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​​ថៃ​

អត្ថបទបន្ទាប់
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ១៤ កក្កដា ឆ្នាំ២០២៥។ (នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

កម្ពុជា​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​UN​កោះ​ប្រជុំ​បន្ទាន់​​ដើម្បី​​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​​ថៃ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង