CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ប្រមូល​ភស្តុតាង​​ផល​ប៉ះពាល់​ពី​​ការ​ឈ្លាន​ពាន​របស់​ថៃ​ដើម្បី​ប្តឹង​ទៅ​អន្តរជាតិ​​

CJ Khmer ដោយ CJ Khmer
January 5, 2026
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
តំណាងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពី ការឆ្លើយតបវិបត្តិព្រំដែន ការរកឃើញពីការវាយតម្លៃរហ័ស និងសកម្មភាពបន្ទាប់ នៅការិយាល័យមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ (CCIM)

តំណាងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្តីពី ការឆ្លើយតបវិបត្តិព្រំដែន ការរកឃើញពីការវាយតម្លៃរហ័ស និងសកម្មភាពបន្ទាប់ នៅការិយាល័យមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ (CCIM)

0
ចែករំលែក
13
ចំនួនមើល

ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកមួយចំនួន គ្រោងប្រមូលភស្តុតាង សាក្សី ផលប៉ះពាល់លើពលរដ្ឋខ្មែរ និងទ្រព្យសម្បត្តិ ព្រមទាំងសិក្សាផ្លូវច្បាប់ដើម្បីធ្វើការតស៊ូមតិតាមផ្លូវការទូតផង និងផ្លូវច្បាប់ផងដើម្បី​ប្តឹងទៅស្ថានប័នអន្តរជាតិ ចំពោះអំពើឈ្លានពានកម្ពុជាទាំងពីរលើកពីសំណាក់យោធាថៃ។

នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាល NGO-Forum លោក សឿង សារឿន មានប្រសាសន៍នៅក្នុង​ឱកាសសន្និសីទកាសែតដែលធ្វើឡើងដោយក្រុមអង្គការសង្គមស៊ីវិលនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា សង្គ្រាមឈ្លានពានរបស់ថៃកន្លងមក បណ្តាញក្រុមអង្គការជាង១០ បានបង្កើតជាក្រុមសម្របសម្រួល និងគ្រប់គ្រងព័ត៌មានមួយ​ដើម្បីធ្វើការងារ​ប្រមូលភស្តុតាង ចងក្រងឯកសារ​ ពិនិត្យមើលផ្លូវច្បាប់ ដើម្បីធ្វើការតស៊ូមតិក្រោមរូបភាពផ្សេងៗ។

លោកថា រូបភាពទាំងនោះ មានជាការចេញសេចក្តីថ្លែងការណ៍រួម ដើម្បីថ្កោលទោសនឹងប្រឆាំង​អំពើឈ្លានពានរបស់ថៃ ការចងក្រងឯកសារដើម្បីជំរុញទៅអន្តរជាតិឱ្យបញ្ចប់សង្គ្រាមនៅកម្ពុជា ផ្តល់យុត្តិធម៌ដល់ប្រទេសរងគ្រោះ ពិសេសការខូចខាតរបស់ជនស៊ីវិល និងទ្រព្យសម្បត្តិដែលមានតម្លៃជាអន្តរជាតិ។

លោក សឿង សារឿង បន្តថា៖ «ពួកយើងបានផលិតឯកសារ ជាយុទ្ធសាស្ត្ររួមគ្នាដើម្បីគោលបំណងសំខាន់ៗចំនួន៤។ ទី១ យើងជំរុញឱ្យមានការបញ្ចប់សង្គ្រាម   ទី២ ដើម្បីការពារជនស៊ីវិល ដើម្បីជំរុញឱ្យមានសុវត្ថិភាព ជំរុំជនភៀសសឹកអីជាដើម ដែលបានបង្កើតនៅក្នុងទឹកដីខ្មែររបស់យើង មិនត្រឹមតែនៅតំបន់ជាយដែនទេ តែនៅតំបន់ផ្សេងទៀតនៅក្នុងទឹកដីរបស់យើង។ ក្រៅពីគោលបំណងទី២ហ្នឹង យើងក៏នឹងស្វែង​​រកយុត្តិធម៌ដល់ប្រទេសរបស់យើង ពិសេសជាជនដែលរងគ្រោះ ដែលយើងដឹងថាមានជនអ្នកស្លាប់ដល់៣០នាក់ របួសជិត១០០នាក់»។

លោកបន្តថា ដើម្បីឱ្យផែនការនេះបានសម្រេចទៅបាន ខាងក្រុមបណ្តាញអង្គការក្រៅរដ្ឋាភិបាល នឹងត្រូវធ្វើការដោយសហការជាមួយរាជរដ្ឋាភិបាល ពិសេសគណៈកម្មាធិការគ្រោះមហន្តរាយដើម្បីចងក្រងឯកសារនៃផលប៉ះពាល់ទាំងអាយុជីវិតពលរដ្ឋ របួស ការខូចខាតទ្រព្យសម្បត្តិ ព្រមផលប៉ះពាល់ដល់ជីវភាព ផ្លូវចិត្តរបស់ពលរដ្ឋជាដើម។ ក្រៅពីនេះ នឹងខិតខំរកជំនួយមនុស្សធម៌ដើម្បីជួយដល់តម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹក ក្នុងរយៈពេលខ្លីឬវែង ដ្បិតមានព័ត៌មានថាពួកគាត់ជាច្រើនបានវិលត្រឡប់ទៅគេហដ្ឋានវិញក្តី។ បន្ថែមពីនេះ លោកថា ក្រុមអង្គការនឹងធ្វើការរួមគ្នា ដើម្បីតស៊ូមតិ ទាំងតាមរយៈការទូត ដោយមានការសន្ទនាជាប្រចាំជាមួយថ្នាក់ដឹកនាំទូតនៅកម្ពុជា និងការតស៊ូមតិតាមរយៈបណ្តញអង្គការសង្គមស៊ីវិលជាដៃគូក្នុងកម្រិតអាស៊ាន និងកម្រិតអង្គការសហប្រជាជាតិ ។

លោកបន្តថា៖ «អីចឹងយើងធ្វើការតស៊ូមតិអត់ឈប់ឈរទេ ហើយការតស៊ូមតិរបស់យើងនេះប្រកបទៅដោយភស្តុតាងត្រឹមត្រូវ ដូចលោក សុដ្ឋា បានបង្ហាញពីភស្តុតាងមួយចំនួន ហើយភស្តុតាងបង្ហាញនោះជាភស្តុតាងបឋមនៅឡើយទេ ដែលយើងបានធ្វើកាលពីវិបត្តិសង្គ្រាមលើកដំបូង។ ហើយហេតុការណ៍ក្រោយនេះ(សង្គ្រាមពីថ្ងៃទី៧ដល់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥) យើងនឹងធ្វើមានការសិក្សាស្រាវជ្រាវដ៏សំខាន់មួយ»។

នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុដ្ឋា បានឱ្យដឹងថា ក្រុមបណ្តាញអង្គការក្រៅរដ្ឋាភិបាលនឹងចុះប្រមូលភស្តុតាង និងការសិក្សាអំពីផលប៉ះពាល់នៃវិនាសសកម្មដែលថៃឈ្លានពានកម្ពុជានេះនៅសប្តាហ៍ទី៣ក្នុងខែមករានេះ។ គោលដៅចុះសិក្សានោះ ដើម្បីប្រមែប្រមូលភស្តុតាងជាក់លាក់បន្ថែមទៀត រៀបចំជាបណ្តឹងអន្តរាគមន៍ទៅអន្តរជាតិ។ លោកបន្តថា កាលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាកាលពីខែកក្កដា ផលប៉ះពាល់លើពលរដ្ឋមានច្រើន ពិសេសការប្រើប្រាស់ផ្សែងពុលមកលើទាហាន និងពលរដ្ឋកម្ពុជា បណ្តាលប៉ះពាល់ទាំងបរិស្ថាន សត្វ មនុស្ស។

លោកបន្តថា៖ «យើងមានសេចក្តីរាយការណ៍ពីការប្រើប្រាស់សារធាតុគីមីពីក្រសួងការពារជាតិកម្ពុជា និងសារព័ត៌មាន បណ្តាញសង្គម ដែលធ្វើឱ្យយើងមានការព្រួយបារម្ភពីបញ្ហាហ្នឹង ដែលអាចកើតមានឡើងនូវការប្រព្រឹត្តការប្រើប្រាស់សារធាតុគិមី ក្នុងទឹកដីប្រទេសកម្ពុជានេះ»។

តាមរបាយការណ៍សិក្សាបឋមរបស់ក្រុមបណ្តាញអង្គការក្រៅរដ្ឋាភិបាលអំពីផលប៉ះពាល់ពីការប្រើប្រាស់ផ្សែងពុលពីសំណាក់ភាគីថៃមកលើកម្ពុជាកាលពីសង្គ្រាមនាខែកក្កដា ដែលមានរយៈពេល៥ថ្ងៃ គឺបណ្តាលឱ្យមនុស្ស៤០នាក់ត្រូវសម្រាកនៅមន្ទីរពេទ្យ ហើយប៉ះពាល់ដល់ភូមិចំនួន១២១ ក្នុងខេត្តចំនួន២ រួមមានខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ខណៈភូមិ២៧គឺរងផលប៉ះពាល់ធ្ងន់ធ្ងរ។

ក្នុងសង្គ្រាម​ឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឲ្យជនស៊ីវិលជាង៣០នាក់ស្លាប់ និងរបួសជិត១០០នាក់ ហើយពលរដ្ឋប្រមាណ៦០ម៉ឺនាក់ត្រូវបានភៀសខ្លួនមកកាន់ទីមានសុវត្ថិភាព។ ក្រៅពីនេះ ​មានការខូចខាតព្រទ្យសម្បត្តិ ប្រាសាទបុរាណ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។

​បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្រោយមានបទឈប់បាញ់រវាងភាគីថៃនិងកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយគិត​ដល់រសៀល​ថ្ងៃទី២ ខែមករា ​​មាន​ជនភៀសសឹកប្រមាណ៤០​ម៉ឺននាក់ បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ៕  

​

អត្ថបទមុន

អត្ថបទ​ទស្សនៈ​៖​ ​កង្វះ​ប្រព័ន្ធ​ជូន​ដំណឹង​ពី​គ្រោះ​អាសន្ន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បារម្ភ​ពី​សុវត្ថិភាព​

អត្ថបទបន្ទាប់

អតីត​កម្មការិនី​រោងចក្រ​អេវើហ្រ្គីន​ចំនួន​៩​នាក់​នៅ​ភ្នំពេញ​​បន្ត​ទាមទារ​សំណង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រយៈពេល​៧​ឆ្នាំ​

អត្ថបទបន្ទាប់
អតីតកម្មការិនីរោងចក្រអេវើហ្រ្គីននៅក្នុងកម្មកវិធីរំលឹកយុទ្ធនាការទាមទារសំណងយុត្តិធម៌រយៈពេល៦ឆ្នាំនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

អតីត​កម្មការិនី​រោងចក្រ​អេវើហ្រ្គីន​ចំនួន​៩​នាក់​នៅ​ភ្នំពេញ​​បន្ត​ទាមទារ​សំណង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រយៈពេល​៧​ឆ្នាំ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង