CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​ស្នើ​ឱ្យ​ទប់ស្កាត់​​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​បណ្តាញ​អគ្គិសនី​មួយ​នៅ​ខេត្ត​មណ្ឌល​គិរី​​ដែល​ឈូស​ឆាយ​តំបន់​​ដី​កប់​​សព​

CJ Khmer ដោយ CJ Khmer
April 4, 2026
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីមួយ មានទាំងគ្រឿងចក្រ និងសកម្មភាពសាងសង់សំណង់រឹងរំលោភលើដីតំបន់កប់សពរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូត្រុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៥ ខែមីនា ២០២៦។ (ផ្តល់ឱ្យ)

ទិដ្ឋភាពក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីមួយ មានទាំងគ្រឿងចក្រ និងសកម្មភាពសាងសង់សំណង់រឹងរំលោភលើដីតំបន់កប់សពរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូត្រុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៥ ខែមីនា ២០២៦។ (ផ្តល់ឱ្យ)

0
ចែករំលែក
16
ចំនួនមើល

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូត្រុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាន​ស្នើឱ្យមានការទប់ស្កាត់​ក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីមួយ ដែលបានធ្វើសកម្មភាពរំលោភលើដីតំបន់កប់សពរបស់ដូនតាពួកគេ ដោយពុំមានការជូនដំណឹង ឬការព្រមព្រៀងពីសហគមន៍ជាមុន។

ពលរដ្ឋជនជាតិដើមភាគតិពូនងម្នាក់នៅសង្កាត់រមនា ក្រុងសែនមនោរម្យ លោក ឆើល ឡូញ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនម៉ៅការសាងសង់អគ្គិសនីនៅមិនទាន់សងសំណង​ផលប៉ះពាល់ដីធ្លីដល់ជនជាតិភាគតិចនៅសហគមន៍​ពូត្រុំនៅឡើយទេ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។  លោកថា បើទោះបីអាជ្ញាធរសង្កាត់រមនា ព្យាយាមដោះស្រាយជាច្រើនដងក៏ដោយ ក៏ក្រុមហ៊ុនមិនទាន់ផ្តល់សំណងជូនពលរដ្ឋដែរ ដោយលើកហេតុផលថា ដីនោះគ្មានដំណាំអាស្រ័យផលជាក់ស្ដែង។ ​

លោក ឆើល ឡូញ បន្ថែមថា ខាងក្រុមហ៊ុនអគ្គិសនីវិនិយោគប៉ះដីដែលមានប្លង់កម្មសិទ្ធិជាដីសហូហភាពខ្លះ និង​​ខ្លះទៀតប៉ះពាល់ដីរបស់ប្រជាពលរដ្ឋប្រហែល៥គ្រួសារ ។

លោក ឆើល ឡូញ……………………………..

ពលរដ្ឋ​ឱ្យដឹងថា ការសាងសង់របស់ក្រុមហ៊ុនម៉ៅការសំណង់បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយធ្វើការឈូសឆាយ និងកាយរណ្តៅដើម្បីដាក់បង្គោលបណ្តាញអគ្គិសនី ដោយឆ្លងកាត់តំបន់ដីគោរពបូជាសពនៅក្នុងសហគមន៍ពូត្រុំ។ ក្រោយឃើញសកម្មភាពនេះ ប្រជា​សហគមន៍បាន​ហាមឃាត់ភ្លាមៗ និងមិនអនុញ្ញាតឱ្យក្រុមហ៊ុនម៉ៅការបន្តការសាងសង់ឡើយ។ ពួកគេក៏បានស្នើឱ្យអាជ្ញាធរខេត្តធ្វើការដោះស្រាយ និងផ្លាស់ប្តូរទីតាំងសាងសង់បណ្តាញអគ្គិសនី ព្រមទាំងទាមទារឱ្យមានការពិគ្រោះយោបល់ និងដោះស្រាយជាមុន។

ទោះជាយ៉ាងណា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនបានបន្តដឹកជញ្ជូនសម្ភារៈសាងសង់មកដាក់លើតំបន់ដីគោរពបូជាសពរបស់សហគមន៍ជនជាតិដើមភាគតិចពូនង​ទៀត។ អ្នកភូមិបញ្ជាក់ថា បើទោះបីជាសកម្មភាពឈូសឆាយបានផ្អាកតែសកម្មភាពសាងសង់បណ្តាញអគ្គិសនីនៅតែបន្តរហូតមកដល់ថ្ងៃទី៣ ខែមេសា។ ​

​ជនជាតិដើមភាគតិចពូនងមួយរូបទៀត លោក មើប បើង បាននិយាយថា  ក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីនោះ បានឈូសឆាយប៉ះពាល់ដីចម្ការរបស់លោកអាស្រ័យ ដូចជាតំឡូង អំពៅ ​ ហើយក្រុមហ៊ុនចូលឈូសឆាយក៏មិនបានជូនដំណឹងជាមុន និងមិនបានផ្ដល់ជាសំណងជូនពួកគាត់​ឡើយ។

លោក មើប បើង……………..

លោក ភ្ជុំ សាមិត្ត មេភូមិពូត្រុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុនអគ្គិសនីមិនទាន់បានផ្ដល់សំណងជូនពលរដ្ឋជនជាតិដើមពូនងដែលរងផលប៉ះពាល់នៅឡើយទេ ដូច្នេះ​ទើបពលរដ្ឋលោកបង្ហោះសារលើហ្វេសប៊ុកអំពីរឿងនេះ។

មេភូមិពូត្រុំ…………………

លោក ភី ងូក ចៅសង្កាត់រមនា បានឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងថា លោកបានដោះស្រាយម្ដងជាពីរម្ដងរួចមកហើយ និងបានរាយការណ៍ជូនគណៈអភិបាលក្រុងសែនមនោរម្យរួចហើយដែរ។  ​លោកបញ្ជាក់​ថា ចំពោះសកម្មភាពនៃការឈូសឆាយក៏លោកបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្នដែរ ដោយរង់ចាំក្រុមហ៊ុនផ្ដល់សំណងជាមុន និងដើម្បីគ្រួសារសពទិញសម្ភារៈយកទៅសែនព្រេនតាមប្រពៃណី និងដោះស្រាយចំណីផ្លូវឲ្យបានរួចរាល់ជាមុន។

លោក ភី ងូក ចៅសង្កាត់រមនា ……………………….

តំណាងភាគីក្រុមហ៊ុនម៉ៅការសាងសង់បណ្តាញអគ្គិសនីដែលរងការចោទ​ តាមលេខដែលអ្នកភូមិផ្តល់ឱ្យពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់អាចសុំការឆ្លើយតបបាននៅឡើយទេរហូតដល់ថ្ងៃទី៣ ខែមេសា។ ​

ដីសហគមន៍ពូត្រុំ ជាដីសមូហភាពសម្រាប់គោរបូជាសព ស្របពេលដីខ្លះទៀតពលរដ្ឋជនជាតិដើមភាគតិចដែលរងផលប៉ះពាល់​អះអាងថា បានកាន់កាប់រាប់សិបឆ្នាំមកហើយ។  ​បច្ចុប្បន្នដីទាំងនោះ ​ជាកន្លែងដ៏មានសារៈសំខាន់សម្រាប់ការគោរពបូជា ការរក្សាវប្បធម៌ ប្រពៃណី និងជំនឿរបស់សហគមន៍ជនជាតិពូនងផងដែរ៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សឿ សុជា

អត្ថបទមុន

អតីត​ព្រះ​សង្ឃ​ ​ជា​ ​វុទ្ធី​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​ដោយ​ចោទ​ពី​បទ​ញុះញង់​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង