CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌល​គិរី​ចោទ​ឈ្មួញ​ដី​ថា​បំផ្លាញ​តំបន់​អបិយ​ជំនឿ​របស់​ពួក​គេ​

CJs khmer ដោយ CJs khmer
June 3, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿ

ព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿ

0
ចែករំលែក
20
ចំនួនមើល

​ជនជាតិដើមភាគតិចពូនងនៅភូមិ​ឡៅកា​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ចោទឈ្មួញដីថា បានដាក់គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់អបិយជំនឿរបស់ពួកគេ។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា ដីព្រៃភ្នំមួយកន្លែងដែលបណ្តុំដោយជំនឿរបស់ជនជាតិដើមភាគនិងបេតិកភណ្ឌរបស់ជាតិត្រូវបានឈ្មួញដីដាក់គ្រឿងចក្រឈូសឆាយបំផ្លិតបំផ្លាញចោលអស់។

ជនជាតិដើមភាគតិចបានទាមទារឱ្យបញ្ឈប់ការឈូសឆាយ ដោយចាត់ទុកសកម្មភាពនេះថា ជាការប្រមាថ និងរំលោភបំពានសិទ្ធ ហើយធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។

អ្នកស្រី ផ្លឹក ភីរុំ ប្រធានសហគមន៍ជនជាតិភាគតិចពូនងនៅភូមិឡៅកា បានបញ្ជាក់បន្ថែមថា តំបន់ដែលឈ្មួលដីដាក់គ្រឿងចក្រឈូសឆាយនោះ គឺជាកន្លែងដែលជនជាតិដើមភាគតិចពូនងគោរពបូជាតាំងពីយូរលង់ណាស់មកហើយ។

អ្នកស្រីបន្តថា ដីតំបន់នោះ គឺជនជាតិដើមភាគតិចស្នើបានសុំចុះបញ្ជីជាដីសមូហភាពតាំងពីឆ្នាំ២០០៤ ដោយដីនោះ មានទំហំជាង៣ហិកតាប៉ុណ្ណោះ និងមានពលរដ្ឋជាជនជាតិដើមភាគតិចជាង២០០គ្រួសារចូលអាស្រ័យផល។

អ្នកស្រីបន្ថែមថា៖«កន្លែងហ្នឹងទីសការៈបូជារបស់ជនជាតិដើមភាគតិច ប៉ុន្តែហេតុអីបានធ្វើអីចឹង។អីចឹង!មានន័យថា នេះជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរ ចំពោះជនជាតិដើមភាគតិច ព្រោះកន្លែងហ្នឹងជនជាតិដើមភាគតិចបានគោរពបូជាតាំងពីដើមមកហើយ។ហេតុអីនៅតែធ្វើចរិកអីចឹងដាក់ជនជាតិដើមភាគតិច។ដីកន្លែងជាដីជំនឿដែលជនជាតិដើមមិនប៉ះពាល់បានទេ កាលពីមុន»។

តំណាងជនជាតិដើមភាគតិចពូនងរូបនេះ បន្ថែមថា ឈ្មួញដីហ៊ានដាក់គ្រឿងឈូសឆាយដីតំបន់នោះ ក្រោមហេតុផលថា ខ្លួនមានលិខិតកាន់កាប់ពីអាជ្ញាធរមូលដ្ឋាន។ អ្នកស្រីបានដាក់ការសង្ស័យថា ករណីឈ្មួញមានលិខិតកាប់កាប់ដីនេះអាចមានការឃុបឃិតគ្នាណាមួយរវាងអាជ្ញាធរ និងឈ្មួញដី។

បណ្តាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរីលោក ណាន ដានី ជាជនជាតិដើមភាគតិចពូនងចាត់ទុកសកម្មភាពឈ្មួញដីឈូសឆាយបំផ្លិតបំផ្លាញ់ដីតំបន់ជំនឿរបស់ជនជាតិភាគដើមតិចនេះថា ជាការប្រមាថមើល និងរំលោភបំពានសិទ្ធធ្ងន់ធ្ងនរបស់ជនជាតិដើមភាគតិច។

លោក ណាន ដានី បន្តថា ករណីនេះ បណ្តាញជនជាតិដើមភាគតិចកំពុងរៀបចំបណ្តឹង   ប្តឹងករណីនេះទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បទាមទារយុតិធម៌ និងដំណោះស្រាយ។ ហើយលោកក៏ស្នើដល់អាជ្ញាធរពាក់ព័ន្ធពិនិត្យឡើងវិញ លើការចេញលិខិតកាប់កាប់ និងលក់ដូរតំបន់ការពារទៅឱ្យឈ្មួញនេះដែរ។

លោកបន្ថែមថា ៖«សកម្មភាពនេះវាអាក្រក់មើលខ្លាំងណាស់ យើងមិនអាចទទួលយកបានទេ។វាបានធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីរបស់ជនជាតិដើមភាគតិច មិនគោមានទង្វើបំផ្លិតបំផ្លាញកន្លែងទីសការៈបែបនេះទេ។ នេះគឺការរំលោភបំពានលើជនជាតិដើមភាគតិចពួកខ្ញុំយ៉ាងធ្ងន់ធ្ងរ»។

ចៅសង្កាត់សុខដុមអ្នកស្រី នេត ឆៃយ៉ាង មានប្រសាសន៍ថា វិវាទដីធ្លីនេះហួសពីដែនសមត្ថកិច្ចរបស់អ្នកស្រីក្នុងការដោះស្រាយ។ អ្នកស្រីថា ករណីនេះ អ្នកស្រីបានត្រឹមប្រមូលព័ត៌មានធ្វើរបាយការណ៍ដាក់ជូនថ្នាក់លើ ដើម្បីដោះស្រាយប៉ុណ្ណោះ។

យ៉ាងណាអ្នកស្រី នេត ឆៃយ៉ាង អះអាងថា ដីកំពុងមានជម្លោះនេះ បានឆ្លងកាត់ឈ្មួញដីពីរម្ចាស់មកហើយ។ អ្នកស្រីថា ចៅសង្កាត់មុនៗជាអ្នកចេញលិខិតបញ្ជាក់ការទិញលក់ឱ្យឈ្មួញជាបន្តបន្ទាប់ ខណៈអ្នកស្រីទើបតែចូលកាន់តំណែងថ្មី មិនបានដឹងករណីនេះទេ។

ចៅសង្កាត់រូបនេះ បញ្ជាក់ថា បច្ចុប្បន្នដីនេះ បានធ្លាក់ដល់ដៃក្រុមហ៊ុនឯកជនមួយដែលមកវិនិយោគនៅតំបន់នោះ ដែលអ្នកស្រីមិនបានចាំឈ្មោះ ហើយថា ម្ចាស់ដីថ្មីនេះបានចុះបញ្ជីក្បាលដីជាប្រព័ន្ធរួចហើយ ប៉ុន្តែមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ។

អ្នកស្រី នេត ឆៃយ៉ាង ឱ្យដឹងទៀតថា អ្នកដែលឈួសឆាយដីនោះ គឺជាម្ចាស់គ្រឿងចក្រដែលមកស៊ីឈ្មួលឈូសឆាយឱ្យក្រុមហ៊ុនតែប៉ុណ្ណោះ ខណៈភាគីជនជាតិដើមភាគតិចពុំមានលិខិតស្នាមបញ្ជាក់ការគ្រប់គ្រងដីតំបន់នោះទេ ហើយថា ជនជាតិភាគតិចទើបតែសង់ខ្ទមអ្នកតា និងធ្វើពិធីកាលពីមីនាឆ្នាំ២០២៥នេះទេ។

អ្នកស្រីបន្ថែមថា៖«ដីហ្នឹងតាចៅសង្កាត់ចាស់គាត់ជាអ្នកសញ្ញេចុះហត្ថលេខាឱ្យគេ។គាត់ចុះឱ្យគេយូរហើយ បើមកដល់ខ្ញុំនេះវាពីរបីតំណរមកហើយ។រឿងហ្នឹងមីងតែប៉ុណ្ណឹង ប៉ុន្តែគេកំពុងដុតដៃដុតជើងធ្វើការងារលើរឿងនេះព្រោះរឿងហ្នឹងមីងមិនអាចមានសមត្ថភាពដោះស្រាយទេ»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ស្នើឱ្យមានការស៊ើបអង្កេតដោយឯករាជមួយ ដើម្បីដោះស្រាយ និងកុំ   ឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាតិដើមភាគតិច។

លោកបន្ថែមថា៖ « យើងដឹងហើយថា បងប្អូនជនជាតិដើមភាគតិចនេះ មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ ឬក៏កន្លែងដីធ្លីដែលជាជំនឿសាសនា និងការរស់នៅរបស់គាត់ហ្នឹងវាអាស្រ័យទៅលើប្រពៃណី និងវប្បធម៌របស់គាត់។ អីចឹងហើយបើមានការរំលោភបំពាន់ទៅលើដីធ្លីរបស់ពួកគាត់ គឺវាប៉ះពាល់ទៅលើអត្តសញ្ញាណ និងជីវភាពរស់នៅរបស់ពួកគាត់។ អីចឹងគួរតែមានគណៈកម្មការជំនាញមួយ ចុះស៊ើបអង្កេតទៅលើរឿងហ្នឹង ដើម្បីស្វែងរកដំណោះស្រាយមួយដោយតម្លាភាព និងយុត្តិធម៌»។

ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិចត្រង់មាត្រា២៦បានចែងថា ជនជាតិដើមភាគតិចមានសិទ្ធិលើដីធ្លី ដែនដី និងធនធានដែលពួកគេមាន ឬកាន់កាប់ ឬបានទទួលជាប្រពៃណី។

មាត្រាដដែលនេះបន្តទៀតថា ជនជាតិដើមភាគតិចមានសិទ្ធិជាម្ចាស់ និងគ្រប់គ្រងរួមទាំងធនធានដែលខ្លួនមាន ដោយសារហេតុផល នៃកម្មសិទ្ធិជាប្រពៃណី ឬការកាន់កាប់ ឬការប្រើប្រាស់ជាប្រពៃណីដ៏ទៃទៀត ក៏ដូចជាអ្វីៗផ្សេងទៀតដែលពួកគេមាន។

សេចក្តីប្រកាសនេះបានបញ្ជាក់ថា រដ្ឋត្រូវទទួលស្គាល់ និងការពារតាមផ្លូវច្បាប់ចំពោះដីធ្លី ដែនដី និងធនធាននានា។ ការទទួលស្គាល់បែបនេះ ត្រូវប្រព្រឹត្តទៅដោយគោរពយ៉ាងត្រឹមត្រូវចំពោះទំនៀមទំលាប់ប្រពៃណី និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចដែលពាក់ព័ន្ធ។

កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី នីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះ មានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។

អនុក្រឹត្យនេះ ក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច រួមមាន ដីលំនៅឋាន ដីដែលសហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោចជាដើម៕

……………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ភាព ណាវី

អត្ថបទមុន

កម្ពុជា​ត្រៀម​យក​​រឿង​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​ទៅ​ដោះស្រាយ​​តាម​​យន្ត​ការ​​​តុលាការ​អន្តរ​ជាតិ​

អត្ថបទបន្ទាប់

នាយករដ្ឋ​មន្ត្រី​ថា​បញ្ហា​ផលិត​ផល​កសិកម្ម​​គីមី​ មាន​គ្រោះ​ថ្នាក់​​ជាង​បញ្ហា​គ្រឿង​ញៀន​​

អត្ថបទបន្ទាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញចូលរួមសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ថ្ងៃទីពីរ នារាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី៣ មិថុនា ២០២៥។ (ហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

នាយករដ្ឋ​មន្ត្រី​ថា​បញ្ហា​ផលិត​ផល​កសិកម្ម​​គីមី​ មាន​គ្រោះ​ថ្នាក់​​ជាង​បញ្ហា​គ្រឿង​ញៀន​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង