CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​វាយនភណ្ឌ​ចង់​បាន​ប្រាក់​ឈ្នួល​២៥០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៦​

CJ Khmer ដោយ CJ Khmer
September 4, 2025
ក្នុង សង្គម
0
កម្មកររោងចក្រវ៉ាយដាប់បែលយូ(Y&W)កំពុងតវ៉ាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

កម្មកររោងចក្រវ៉ាយដាប់បែលយូ(Y&W)កំពុងតវ៉ាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
44
ចំនួនមើល

កម្មករដែលកំពុងបម្រើការងារនៅក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរចង់់បានប្រាក់ខែ២៥០ដុល្លារអាមេរិកនៅក្នុងមួយខែសម្រាប់ឆ្នាំ២០២៦ ដើម្បីមានជីវភាពរស់នៅសមរម្យ។

អ្នកស្រី ជៀម សុជាតា អាយុ៣៦ មកពីខេត្ដកំពង់ឆ្នាំង រាល់កំពុងបម្រើការក្នុងរោងចក្រមួយនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា រាល់ថ្ងៃប្រាក់គោល២០៨ដុល្លារមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃនោះទេ។

អ្នកស្រីបន្តថា នៅក្នុងឆ្នាំ២០២៥ប្រាក់ខែកម្មករឡើងបាន២ដុល្លារ តែផ្ទះជួលឡើងថ្លៃ១០ដុល្លារ គឺឡើងពី៣០ដុល្លារទៅ៤០ដុល្លារ ទំនិញឡើងថ្លៃគ្រប់មុខ។អ្នកស្រីថា រាល់ថ្ងៃត្រូវចំណាយទៅលើផ្ទះជួលទឹកភ្លើង ផ្ញើលុយឱ្យកូនទៅរៀន និងឪពុកចាស់ជរានៅឯស្រុកកំណើត និងថ្លៃអាហារនៅក្នុងមួយខែសរុប៤០០ដុល្លារ ។

អ្នកស្រី ជៀម សុជាតា ប្រាប់ថាដើម្បីបានលុយឱ្យគ្រប់សម្រាប់ថ្លៃចំណាយប្រចាំខែអ្នកស្រីត្រូវធ្វើការថែមម៉ោងទាំងឈឺទាំងជា នៅថ្ងៃខ្លះចេញពីធ្វើការទៅលក់ខោអាវ និងបន្លែបន្ថែមដើម្បីបានលុយបន្ថែម ។

អ្នកស្រីលើកឡើងថា៖ «នៅពេលខ្ញុំចេញពីធ្វើការខ្ញុំដើរលក់បន្លែបន្ថែម លក់ខោវអាវ របស់ហូបចុកផ្សេង[…]នៅពេលឈឺអត់ហ៊ានឈប់សម្រាកទេទៅធ្វើការទាំងឈឺ»។

លោក មាន់ រចនា អាយុ៣៥ឆ្នាំ បម្រើការងារនៅរោងចក្រមួយស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្ដស្វាយរៀង ប្រាប់ថា រាល់់ថ្ងៃប្រាក់ខែកម្មកររោងចក្រនៅមានកម្រិតទាបឯការចំណាយមានការកើនឡើងដោយសារទំនិញនៅលើទីផ្សារមានតម្លៃថ្លៃស្ទើគ្រប់មុខ។

កម្មករនៅដែលមានស្រុកកំណើតខេត្ដជាប់ព្រំដែនកម្ពុជា-វៀតណាម រូបនេះបានឱ្យដឹងថា នៅថ្ងៃសម្រាកពីការងាររោងចក្រលោកត្រូវទៅស៊ីឈ្នួលដកដំឡូងឱ្យជនជាតិវៀតណាមនៅតាមព្រំដែនដើម្បីបានលុយមកដោះស្រាយជីវភាពប្រចាំថ្ងៃ រាល់ថ្ងៃត្រូវចំណាយទៅលើថ្លៃអាហារហូបចុក លុយកូនរៀន បង់សងត្រឡប់ធនាគា ទិញអង្កសរុប៧០០ដុល្លារ។

លោកលើកឡើងថា៖ «ស្នើឱ្យក្រសួង[ការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ]ជួយកម្មករផងប្រាក់ខែ២០៨ដុល្លារទៅមិនរួចទេ ទំនិញឡើងថ្លៃគ្រប់មុខធ្វើយ៉ាងណាឱ្យបាន២៥០ដុល្លារយ៉ាងតិច» ។

អ្នកស្រី មិច សៀងហៃ កម្មការិនីរោងចក្រស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់ថាប្រាក់ខែរបស់អ្នកស្រីមិនគ្រប់គ្រាន់ទៅលើការចំណាយប្រចាំថ្ងៃទេក្នុងនាមជាកម្មករតែងតែចង់បានប្រាក់ខែច្រើន។

អ្នកស្រីបន្តថា រាល់ថ្ងៃទឹកឡើងថ្លៃ៣៥០០រៀលនៅក្នុងមួយម៉ែត្រគូប ។ អ្នកស្រីព្រួយបារម្ភពីការឡើងថ្លៃផ្ទះជួលបន្ដទៀតនៅក្នុងឆ្នាំ២០២៦ ការចំណាយប្រចាំថ្ងៃលើសពីចំណូលនៅក្នុងមួយខែចន្លោះ៣០០ទៅ៤០០ដុល្លារ ដើម្បីដោះស្រាយបញ្ហាទាំងនេះត្រូវកាត់បន្ថយការហូបប្រចាំថ្ងៃ និងខិតខំធ្វើការបន្ថែមម៉ោង។

អ្នកស្រីលើកឡើងថា៖  «បើនិយាយទៅប្រាក់ខែ២០៨ហ្នឹងសម្រាប់ការចំណាយមិនគ្រប់គ្រាន់ទេគ្រប់មុខទំនិញទាំងអស់ក៏វាឡើងថ្លៃ[…]រកមកទុកចាយប៉ុណ្ណឹងបើឱ្យសល់អត់សល់ទេបានម៉ារស់ៗម៉ាចាយៗ។បើសិនជាមានការបន្ថែមម៉ោងយើងត្រូវតែបន្ថែមម៉ោងទាំងឈឺទាំងជាដើម្បីឱ្យយើងបានចំណូលបន្ថែមព្រោះបើយើងស៊ីតែប្រាក់ខែគោលវាអត់គ្រប់គ្រាន់ទេក្នុងការចំណាយប្រចាំខែនៅក្នុងគ្រួសារ ចឹងយើងត្រូវការធ្វើការបន្ថែមម៉ោងបើថាក្រុមហ៊ុនគាត់ឱ្យថែម ថែមទាំងឈឺទាំងជា ថែមហើយឱ្យតែបានលុយបន្ថែមទៀត» ។

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលចំនួន២៨ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាស្នើឱ្យតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារអាមេរិក នៅក្នុងមួយខែសម្រាប់កម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រាប់ឆ្នាំ២០២៦។

សេចក្ដីថ្លែងការណ៍ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៣២ដុល្លារអាមេរិក នេះ គឺផ្អែកលើស្ថានភាពចាំបាច់ទាក់ទងនឹងការចំណាយ ជាក់ស្តែងរបស់កម្មករនិយោជិត និងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កម្រិតប្រាក់ឈ្នួលនាពេលបច្ចុប្បន្នចំនួន ២០៨ ដុល្លារអាមេរិកនៅក្នុងមួយខែ មានកម្រិតទាបពុំគ្រប់គ្រាន់នឹងការចំណាយក្នុងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះបានបង្ហាញការស្រាវជ្រាវរបស់សម្ព័ន្ធប្រាក់ ឈ្នួលអាស៊ីចេញផ្សាយក្នុងឆ្នាំ ២០២៤ ថា កម្មករចំណាយប្រចាំខែជាមធ្យមចំនួន ៤០៨ដុល្លារអាមេរិក ទៅលើអាហារ និងក្រៅពីអាហារ ដែលស្ទើរតែទ្វេរដងនៃប្រាក់ចំណូលជាមធ្យមរបស់កម្មករដែលមានត្រឹមតែចំនួន ២៥០ ដុល្លារអាមេរិក។

បន្ថែមលើនេះ វិទ្យាស្ថានស្រាវជ្រាវ Anker បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ ២០២៤ កម្មករម្នាក់ដែលរស់នៅក្នុងគ្រួសារនៅតំបន់នានាត្រូវទទួលបានប្រាក់ចំណូលចំនួន ២៣២ ដុល្លារ អាមេរិក។ ចំណែកកម្មកររស់នៅទីប្រជុំជន ត្រូវទទួលបានប្រាក់ចំណូលចំនួន ៤១៧ ដុល្លារអាមេរិក ក្នុងមួយខែ ទើបគ្រប់គ្រាន់សម្រាប់ការចំណាយ។ អង្គការ CNV International បានរកឃើញនៅក្នុងឆ្នាំ២០២៤គម្លាត ៤១ភាគរយរវាងប្រាក់ចំណូលមធ្យម និងការចំណាយលើការរស់នៅ ដែលបង្ខំឱ្យកម្មករ និយោជិតប្រមាណ៧៣ភាគរយ ខ្ចីបំណុលដើម្បីផ្គត់ផ្គង់ជីវភាពដ៏លំបាកនេះ។

សេចក្ដីថ្លែងការណ៍បង្ហាញទៀតថា គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយនេះបន្តរុញច្រានកម្មករនិយោជិតឱ្យកាន់តែធ្លាក់ក្នុងបំណុល និងភាព ក្រីក្រ និងបង្ខំឱ្យពួកគេកាត់បន្ថយការចំណាយលើថ្លៃអាហារ ការថែទាំសុខភាព និងការអប់រំ កម្មករនិយោជិតដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពុំទទួលបាននូវស្ថានភាពរស់នៅប្រកបដោយ សេចក្តីថ្លៃថ្នូរ ក្នុងពេលដែលវិស័យនេះបន្តទាក់ទាញការវិនិយោគអន្តរជាតិ និងផ្តល់ប្រាក់ចំណេញច្រើនដល់ក្រុមហ៊ុនម៉ាក យីហោ និងនិយោជក។

សេក្ដីថ្លែងការណ៍លើកឡើងថា៖ «អាស្រ័យហេតុនេះ យើងខ្ញុំជាសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដូចមានរាយនាមខាង ក្រោម ស្នើក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជា និង សមាគមនិយោជក ទទួលយកសំណើរបស់យើងខ្ញុំក្នុងការតម្លើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ ដុល្លារ អាមេរិក ក្នុងមួយខែ ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៦» ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងនៅថ្ងៃទី៣ ខែកញ្ញា នេះថា តំណាងភាគីកម្មករនិយោជិតស្នើតម្លើងប្រាក់ឈ្នួលចំនួន១០ដុល្លារអាមេរិក ខណៈតំណាងភាគីនិយោជកស្នើឱ្យរក្សាប្រាក់ឈ្នួល២០៨ដុល្លារអាមេរិច កិច្ចពិភាក្សានេះនឹងបន្តទៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។

ប្រាក់ឈ្នួលរបស់កម្មករនៅក្នុងឆ្នាំ២០២៥ទទួលបាន២ដុល្លារបន្ថែមពីនយោជក និង២ដុល្លារពីរដ្ឋាភិបាល ការចចារប្រាក់ឈ្នួលកម្មករឡើងបាន៤ដុល្លារសរុប២០៨ដុល្លារនៅក្នុងមួយខែ៕

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន សួន វុត្ថា

អត្ថបទមុន

ស្រូវ​ជាង​៤០​ហិកតា​របស់​ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​កំពត​ខូច​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង