CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​ប្តេជ្ញា​​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ក្នុង​សហគមន៍​ដោយ​មិន​គិត​កម្រៃ​

CJ Khmer ដោយ CJ Khmer
June 24, 2025
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពកុមារនៅសហគមន៍ភូមិអន្ត្រេះភាគច្រើនជាជនជាតិដើមភាគតិច កំពុងរៀនភាសាអង់គ្លេសនៅខែមិថុនាឆ្នាំ២០២៥ ដែលបង្រៀនដោយលោក គង់ សុធា ដែលជាយុវជនបង្រៀនស្ម័គ្រចិត្ត។ ( កញ្ញា យុត រ៉ែន)

ទិដ្ឋភាពកុមារនៅសហគមន៍ភូមិអន្ត្រេះភាគច្រើនជាជនជាតិដើមភាគតិច កំពុងរៀនភាសាអង់គ្លេសនៅខែមិថុនាឆ្នាំ២០២៥ ដែលបង្រៀនដោយលោក គង់ សុធា ដែលជាយុវជនបង្រៀនស្ម័គ្រចិត្ត។ ( កញ្ញា យុត រ៉ែន)

0
ចែករំលែក
67
ចំនួនមើល

ជាយុវជនស្ម័គ្រចិត្ដម្នាក់ដែលបានបង្រៀនភាសាអង់គ្លេសដល់ក្មេងៗភាគច្រើនជាជនជាតិដើមភាគតិចនៅក្នុងសហគមន៍ដោយមិនគិតពីប្រាក់កម្រៃ ដោយសារតែយុវជនរូបនេះយល់ថា ការសិក្សាភាសារអង់គ្លេសគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អនាគតក្មេងៗនៅក្នុងសហគមន៍។

ក្រៅពីប្រកបរបរធ្វើស្រែចម្ការ យុវជន វ៉ន សុផៃ មានអាយុ ២១ឆ្នាំ ជាជនជាតិដើមភាគតិចពូនងសព្វថ្ងៃរស់នៅក្នុងភូមិ អន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ សព្វថ្ងៃមានតួនាទីជា គ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្ដមួយរូបនៅក្នុងសហគមន៍ពូនងភូមិអន្រ្តេះ។

យុវជនរូបនេះបានឲ្យដឹងថា សាលាបង្រៀនភាសាអង់គ្លេសដល់ក្មេងៗជនជាតិដើមភាគតិចនៅក្នុងសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ខែ សីហា ឆ្នាំ ២០២៤ មានរយៈពេលជិត១ឆ្នាំមកហើយ ដោយបច្ចុប្បន្នមានតែលោកម្នាក់ប៉ុណ្ណោះកំពុងបង្រៀនសិស្សប្រមាណ៤០នាក់ ភាគច្រើនជាកូនជនជាតិដើមភាគតិចពូនង។ ពេលបង្រៀនគឺ បានបែងចែកជា២វេននិង២កម្រិតម ដោយកម្រិតមូលដ្ឋានគ្រឹះ និងកម្រិតអ្នកចេះខ្លះៗ ដោយបង្រៀន២ម៉ោងក្នុង១ថ្ងៃ ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ដូចកាលវិភាគរបស់សាលារដ្ឋដែរ។ យុវជនរូបនេះយល់ថា ការបង្កើតសាលាបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្មុងសហកមន៍នៅពិតជាល្អ ព្រោះជាមូលដ្ឋានគ្រឹះកម្រិតដំបូង​។

យុវជនរូបនេះបន្ថែមថា បន្ទាប់ពីបានចូលរួមជាយុវជនស្ម័គ្រចិត្ដបង្រៀនភាសាអង់គ្លេសមក ធ្វើឱ្យរូបគាត់យល់កាន់ច្បាស់ពីអត្ថប្រយោជន៍នៃការចេះភាសាអង់គ្លេស ហើយរឹតតែមានឆន្ទៈក្នុងការចង់ជួយលើកកម្ពស់ការរៀនភាសាអង់គ្លេសក្នុងសហគមន៍ថែមទៀត។

……………………វីដេអូរបស់យុវជន វ៉ន់ សុផៃ ​ ​(១)………………………….

យុវជនស្ម័គ្ររូបនេះបន្ថែងថា ការបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងសហគមន៍ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សហគមន៍ ជាពិសេសកុមារ ដោយសារអាចឲ្យពួកគេយកទៅប្រើប្រាស់និងរៀនបន្តនៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យបាន។ ប្រភពដដែលរៀបរាប់ថា អត្ថប្រយោជន៍នៃការបង្កើតសាលាបង្រៀនភាសាអង់គ្លេសដល់ក្មេងៗដោយមិនគិតពីប្រាក់កម្រៃនៅក្នុងសហគមន៍មានដូចជា អាចជួយដល់ក្មេងៗដែលមិនមានលទ្ធភាពបង់ថ្លៃសាលា និងក្មេងៗដែលនៅតំបន់ដាច់ស្រយាលផងដែរ។

…………………..វីដេអូរបស់យុវជន វ៉ន សុផៃ ​ ​(២)………………………

លោកស្រី យ៉ាត យ៉ានី អាយុ ៣៣ឆ្នាំ ជាអាណាព្យាបាលសិស្សមួយរូបនៅក្នុងសហគមន៍យល់ឃើញថា សកម្មភាពការបង្រៀនរបស់យុវជន វ៉ន សុផៃ ពិតជាល្អ ព្រោះគាត់មានការព្យាយាមនិងក្នុងការបង្រៀនសិស្ស និងបានលះបងពេលវេលាផ្ទាល់ខ្លួនស្ម័គ្រចិត្ដមកបង្រៀនសិស្សដោយមិនគិតពីប្រាក់កម្រៃ។ លោកស្រីថា ចំណុចសំខាន់នោះទោះបីគាត់មិនមែនជាអ្នកដែលរៀនសូត្របានជ្រៅជ្រះដល់ថ្នាក់បណ្ឌិត ឬ បរិញ្ញាប័ត្រ ប៉ុន្តែគាត់មានការតាំងចិត្តខ្ពស់ក្នុងការចែករំលែក​ចំណេះដឹងទៅដល់ កុមារ និងយុវជនក្នុងសហគមន៍។

ក្នុងនាមជាអាណាព្យាលលោកស្រី បានជួយគាំទ្រដូចជា ថវិកា និង សម្ភារៈផ្សេងៗផងដែរ ហើយកន្លងមកលោកស្រី ក៏បានផុសចែករំលែកតាមបណ្ដាញសង្គម ហ្វេសប៊ុក ដើម្បីស្វែងរកជំនួយពីសប្បុរសជន ឬ ក៏តាមរយៈមិត្ដភក្ដិដែលលោកស្រីស្គាល់ ដោយកន្លងមកក៏មានការជួយជាថវិការខ្លះតាមរយៈលោកស្រីដែរ។

………………​……វីដេអូ   លោកស្រី យ៉ានី ​​……………..​……………

លោកស្រី បានសំណូមពរ ឱ្យអាណាព្យាបាលសិស្សទាំងអស់ អាជ្ញាធរពាក់ព័ន្ធ និងអង្គការផ្សេងៗ ​ជួយគាំទ្រដល់សកម្មភាពស្ម័គ្រចិត្តទាំងនេះ ដ្បិតជាប្រយោជន៍ដល់សហគមន៍ និងអនាគតរបស់កុមារ ពិសេសកុមារជាជនជាតិដើមភាគតិចផងដែរ។

លោក គង់ សុធា មេភូមិអន្ត្រេះ អាយុ ៤៥ឆ្នាំ បាននិយាយថា មុនពេលបើកបង្រៀន និងប្រមូលសិស្សឱ្យមករៀនភាសាអង់គ្លេស ​យុវជនបានមកសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើសុំការបង្រៀន។ លោកបន្ថែមថា ការសហការនេះ ជា​សញ្ញាទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគី​មន្ទីរអប់រំទទួលស្គាល់ផងដែរ។ លោក គង់ សុធា បន្តថា ​ទោះបីជាអាធ្ញាធរមូលដ្ឋានមិនបានជួយជាបដិភាគ​ច្រើនក៏ដោយ ប៉ុន្តែខាងអាជ្ញាធរភូមិក៏បានជួយសម្របសម្រួលរត់ឯកសារការស្នើសុំបើកសាលាបង្រៀនថាតើគាត់អាចបង្រៀនបានដែរឬទេ ហើយមន្ទីរអប់រំក៏បាន​ចុះហត្ថលេខាទទួលស្គាល់​ដែរ។

លោកយល់ឃើញថា សកម្មភាពរបស់ក្រុមយុវជនស្ម័គ្រចិត្ដបង្រៀនដល់ក្មេងៗនៅក្នុងភូមិ ពិតជាល្អ ព្រោះគ្រូបង្រៀនស្ម័គ្រចិត្ដបានជួយកៀគរក្មេងៗដែលបោះបង់ការសិក្សាឲ្យបានមកចូលរៀនឡើងវិញ និងចេះភាសាអង់គ្លេសសម្រាប់ជាទុនប្រើប្រាស់នៅក្នុងសង្គមផងដែរ។

………………………វីដេអូ   លោក គង់ សុធា ​​……………..​………

ត្រឡប់មកយុវជន វ៉ន សុផៃ វិញម្តង។ បើទោះបីជា ពេលខ្លះលោក​​ជួបបញ្ហាប្រឈមក្នុងជីវភាពក៏ដោយ ប៉ុន្តែលោកនៅតែមានក្តីសង្ឃឹម ព្រមទាំងរីករាយនៅពេលកុមារនៅក្នុងសហគមន៍កាន់តែច្រើនមកទទួលការបង្រៀនក្រៅម៉ោងពីពួកគាត់។ បន្ថែមពីនេះ លោកនៅតែចង់ឃើញកុមារនៅតំបន់ដាច់ស្រយាលទាំងអស់ ពិសេសកុមារជនជាតិដើមភាគតិចមានឱកាសកាន់តែច្រើនសម្រាប់ការសិក្សាដើម្បីកសាងអនាគតដ៏ប្រសើររបស់ខ្លួន។

….​………..​………វីដេអូរបស់ លោក វ៉ន សុផៃ(៣)…………………….​

……………………………….

ផលិតនិងរាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានជនជាតិដើមភាគតិចទំពួន កញ្ញា យុត រ៉ែន

​

អត្ថបទមុន

កម្ពុជាផ្អាក​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​គ្រប់​ប្រភេទពី​ប្រទេស​ថៃទាំងស្រុង​

អត្ថបទបន្ទាប់

ក្រោយ​បិទ​ព្រំដែន​ជាមួយ​ថៃ​កសិករ​ខេត្ត​បាត់ដំបង​លក់​បន្លែ​​បាន​ថ្លៃ​ ​តែ​ស្នើ​ឱ្យ​ពលរដ្ឋ​គាំទ្រ​​បន្ថែម​ទៀត​ ​​

អត្ថបទបន្ទាប់
ទិដ្ឋភាពចម្ការត្រសក់របស់កសិករនៅខេត្តបាត់ដំបងកាលពីខែកុម្ភៈ ឆ្នាំ២០២៥។(មន្ទីរកសិកម្មខេត្តបាត់ដំបង)

ក្រោយ​បិទ​ព្រំដែន​ជាមួយ​ថៃ​កសិករ​ខេត្ត​បាត់ដំបង​លក់​បន្លែ​​បាន​ថ្លៃ​ ​តែ​ស្នើ​ឱ្យ​ពលរដ្ឋ​គាំទ្រ​​បន្ថែម​ទៀត​ ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង