CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស អភិបាលកិច្ច

ពលរដ្ឋកៀងគរសប្បុរសជនជួសជុលស្ពានចាស់ទ្រុឌទ្រោម ខណៈអាជ្ញាធរឃុំថាមិនមានថវិកាបម្រុងទុក

២៣ សីហា ២០២១
ក្នុង អភិបាលកិច្ច
ពលរដ្ឋកៀងគរសប្បុរសជនជួសជុលស្ពានចាស់ទ្រុឌទ្រោម ខណៈអាជ្ញាធរឃុំថាមិនមានថវិកាបម្រុងទុក
0
ចែករំលែក
66
ចំនួនមើល

ពលរដ្ឋ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ កៀងគរគ្នាជួសជុលស្ពានចាស់ទ្រុឌទ្រោម សម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនទិន្នផលកសិកម្ម ដែលមានប្រវែងទទឹង ២ម៉ែត្រកន្លះ និងបណ្តោយ ១០០ ម៉ែត្រ កាលពីថ្ងៃទី ០៥ ខែ សីហា ដល់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១នេះ។

ពរដ្ឋចាស់ទុំក្នុងភូមិ វាលចាស់ ឃុំ សាគ្រាម លោក វឿន វ៉ៃ មានវ័យប្រមាណ ៥២ ឆ្នាំ បានថ្លែងប្រាប់ពលរដ្ឋសារព័ត៌មានCCIMឱ្យដឹងថា មូលហេតុ រូបលោក និងពលរដ្ឋនាំគ្នាផ្តួចផ្តើមគំនិតជួសជុលស្ពានឆ្លងស្ទឹងស្ទោង ដោយស្ពាននេះមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ម្យ៉ាងទៀតប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ធ្វើស្រែចំការ នឹងដឹកជញ្ជូនកសិផលរបស់ពួកគាត់ ។

 លោកបន្តថា៖ « ហេតុដែល ខ្ញុំផ្តើមគំនិតដឹកនាំប្រជាពលរដ្ឋជួសជុលស្ពានឆ្លងស្ទឹងស្ទោង ដោយសារវាចាស់ទ្រុឌទ្រោម ដែលរងគ្រោះដោយសារទឹកជំនន់ហូរបុកខ្លាំង ធ្វើឱ្យស្ពាននេះ វាទ្រេត ម្យ៉ាងទៀតក្រែងបាក់ខូចខាត់កាន់តែខ្លាំង។ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និង ដឹកស្រូវ ដឹកដំឡូងឆ្លងកាត់ ក្នុងការអាស្រ័យផលដាំដុះធ្វើស្រែចំការនៅទីនោះ គឺឆ្លងស្ពាននេះឯង »។

ពលរដ្ឋម្នាក់ទៀតមានវ័យ ៤២ ឆ្នាំ លោក យុត ភី ដែលជាអ្នករួមកម្លាំងផ្តួចផ្តើមផងដែរនោះ អៈអាងថា ការជួសជុលស្ពានឆ្លងស្ទឹងស្ទោងនេះឡើង គឺមិនមានថវិកាអ្វីធំដុំនោះទេ ដោយបានមកពីបងប្អូនអ្នកភូមិស្រុក ជួយជាបាយ ជាទឹក ក្នុងការចូលរួមគ្នា។

 លោកបន្ថែមថា ៖ «ក្រុមប្រជាពលរដ្ឋ បានអំពាវនាវស្វែងរកសប្បុរសជន និង ជម្រាបជូនទៅ លោក ជឿន ណាស៊ី ដើម្បីជួយរកជំនួយ ព្រោះខ្វះថវិកាសម្រាប់ទិញដែកកាប ឈើ ដែកគោលជាដើម សម្រាប់ ទាញអបតម្រង់ ដើម្បីជួយកុំឱ្យស្ពានកោង ឬបាក់នារដូវវស្សា។ សរុបការចំណាយជាថវិកាអស់មួយលានជាង បូកទាំងហូបចុក និងសម្ភារៈ»។

ជំទប់ទី២ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ជឿ ណាស៊ី បានអៈអាងថា ប្រជាពលរដ្ឋជាអ្នកផ្តួចផ្តើម ស្វែងរកកម្លាំង សប្បុរសជន ដើម្បីបានថវិកាយកមកជួសជុល។ លោកបន្ថែមទៀតថា រូបលោករកបានថវិកាមួយចំនួន ក្នុងស្រុក និងក្រៅស្រុក ជូនទៅតាមការស្នើសុំ ដោយប្រជាពលរដ្ឋ មានស្មារតីជ្រោមជ្រែងជួយភូមិស្រុក។

មេឃុំ សាគ្រាម ស្រុក ប្រាសាទបល្ល័ង លោក ចាន់ សុផល បានបញ្ជាក់ថា ស្ពានឈើឆ្លងស្ទឹងស្ទោងមានទាំងអស់ បួន ស្ពាន ដែលស្ថិតនៅក្នុងឃុំ សាគ្រាម ក្នុងនោះស្ពានផ្សេងទៀត ក៏មានការចាស់ទ្រុឌទ្រោមដូចគ្នា ឃុំមិនមានថវិកាបម្រុងទុក ឬវិភាជន៍រដ្ឋបាលឃុំនោះទេ គឺពឹងផ្អែកទៅលើការគៀងថវិកាពីសប្បុរសជន និង សហគមន៍ ដើម្បីមកជួសជុល៕

________________________________

ពលរដ្ឋអ្នកសារព័ត៌មានCCIM ខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត

អត្ថបទមុន

សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

អត្ថបទបន្ទាប់

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្ដាលធ្វើពិធីសាសនាបួងសួងឱ្យមានដំណោះស្រាយ

អត្ថបទបន្ទាប់
ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្ដាលធ្វើពិធីសាសនាបួងសួងឱ្យមានដំណោះស្រាយ

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកណ្ដាលធ្វើពិធីសាសនាបួងសួងឱ្យមានដំណោះស្រាយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ