រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ក្នុង​ជួរ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​

មន្ត្រីកំពូលនៃក្រសួងមហាផ្ទៃ បានបញ្ជាទៅដល់មន្ត្រីក្រោមឱវាទឱ្យស៊ើបអង្កេតអ្នកពាក់ព័ន្ធបញ្ហាគ្រឿងញៀន រួមទាំងក្នុងជួរមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃផង ដោយថាបញ្ហាគ្រឿងញៀនធ្ងន់ធ្ងរដូចពេលបច្ចុប្បន្ន​ដោយសារមានមន្ត្រីផ្ទៃក្នុងពាក់ព័ន្ធ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍កាលពីថ្ងៃទី១២មីនា ដោយព្រមានដល់មន្ត្រីនគរបាលទាំងអស់ឱ្យដកខ្លួនចេញឬ បញ្ឈប់ការពាក់ព័ន្ធបញ្ហាគ្រឿងញៀនបន្តទៀត ជៀសវាងឈានដល់អភិក្រមនៃការវះកាត់សាច់ស្អុយចេញតែម្តង។ លោកថ្លែងទទួលស្គាល់វិបត្តិគ្រឿងញៀននៅកម្ពុជា បើមិនមានមន្ត្រីពាក់ព័ន្ធទេ ក៏មិនធ្ងន់ធ្ងរបែបនេះដែរ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា បញ្ហាគ្រឿងញៀននេះ បើគ្មានការពាក់ព័ន្ធនឹងមន្ត្រីផ្ទៃក្នុងទេ...

អានបន្ត

សហជីពស៊ីខៅឌូ បញ្ចប់កិច្ចសន្យាការងារលោក អាត់ ធន់​ ដោយចោទថា បំបែកផ្ទៃក្នុង

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ បានបញ្ចប់កិច្ចសន្យាការងារជាមួយ លោក អាត់ ធន់ ដែលមានតួនាទីជាអនុប្រធាន ដោយចោទ​ប្រកាន់​ថា បានប្រព្រឹត្ត​អំពើញុះញង់ និងបំបែកបំបាក់​សាមគ្គីភាព រួមទាំងការមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុង។

អានបន្ត

លោក រ៉ុង ឈុន សង្ឃឹមតុលាការយល់ព្រមឱ្យលោកបង់ប្រាក់ពិន័យជាដំណាក់ៗតាមលទ្ធភាព

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបញ្ជាក់ពីជំហរក្នុងការបង់ប្រាក់ពិន័យចំនួន  ៤០០​លាន​រៀល តាមការ​បង្គាប់របស់តុលាការ ទៅគណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន ពាក់​ព័ន្ធសំណុំរឿង​ ញុះញង់ ដោយកា​របង់នោះលោកស្នើសុំបង់ជាដំណាក់កាល​ៗទៅតាមលទ្ធភាព ហើយលោកសង្ឃឹមថាតុលាការ​នឹង​យល់ព្រមតាមសំណើរ។

អានបន្ត

បទ​យក​ការណ៍៖ ស្ត្រី​ក្នុងវិស័យមួយចំនួន ស្នើឱ្យមាន​ថ្ងៃ​​​សម្រាក​​១ថ្ងៃ​​ក្នុង​១​ខែ​​កំឡុង​​​​​មក​​​​រដូវ​ ដោយ​​​មិន​​កាត់​​​​ប្រាក់​ខែ

ក្នុង​វេទិកា​​អបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៤ ដែលប្រារព្ធធ្វើឡើងនៅទីលាន​ប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំនេះ អ្នកចូលរួមដែល​ភាគច្រើនជា​ស្ត្រី បាននាំគ្នា​​​លើក​​​​​​ស្លាកដែល​មាន​ខ្លឹម​សាររៀបរាប់​ពី​​សិទ្ធិ ច្បាប់​ការងារ ​ឬការបៀត​បៀន​​នានា ដែលពួកគាត់​​ជួបប្រទះ។  ​​

អានបន្ត

អ្នក​ឃ្លាំ​មើល​ថា​ករណី​ចោរ​ជាប់​គុក​ហើយ​ចេញ​វិញ​ធ្វើ​ចោរ​ដដែល​អាច​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​

អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា ករណីចោរដែលជាប់គុកហើយពេលដោះលែងទៅវិញ ពួកគេនៅប្រព្រឹត្តអំពើឬមុខរបរទាំងនោះដដែល អាចដោយសារការអនុវត្តច្បាប់ និងប្រព័ន្ធនៃការអប់រំដល់ពួកគេនៅមានកម្រិត ព្រមទាំងបញ្ហាបណ្តាញរបស់ពួកគេនៅតែមានទំនាក់ទំនងគ្នាដើម្បីធ្វើការងារនេះបន្តទៀត។ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍ផ្នត់គំនិតលោក សេក សុជាតិ មានប្រសាសន៍ថា មិនមែនជារឿងល្អឡើយដល់សង្គម នៅពេលដែលឧក្រិដ្ឋជនជាប់ពន្ធនាគារហើយ ពេលចេញទៅវិញនៅតែប្រព្រឹត្តខ្លួនជាជនឧក្រិដ្ឋដដែលនោះ។ លោកបន្តថា បញ្ហានេះ កើតឡើងអាចបណ្តាលមកពីការអនុវត្តច្បាប់នៅមានកម្រិត ឬខ្វះខាតច្រើន ពិសេសពាក់ព័ន្ធការអប់រំផ្នត់គំនិតរបស់ឧក្រិដ្ឋជនដែលមិនខ្លាចគុក ដ្បិតនៅមានបណ្តាញពីខាងក្រៅដែលចាំយកពួកគេធ្វើសកម្មភាពដូចមុនទៀត។...

អានបន្ត

ជនជាតិដើមភាគតិច​នៅ​ខេត្ត​ព្រះ​វិហារ ​​ស្នើសុំដំណោះស្រាយលើបញ្ហាដីធ្លី​ដែលប្រឈមនឹង​ការ​ឈូស​ឆាយ

ពលរដ្ឋជនជាតិដើមភាគតិចកួយប្រមាណ ២០នាក់ តំណាងឱ្យពលរដ្ឋជាង២០០គ្រួសារ មក​ពី​ភូមិ​ចំនួន២ នៃ​ស្រុកឆែប ខេត្តព្រះវិហារ បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្នើសុំដំណោះស្រាយលើបញ្ហាដីចំការវិលជុំ​របស់ពួកគេ ដែលប្រឈមនឹងការឈូសឆាយ។

អានបន្ត

ដីព្រៃជាង៤០០ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ត្រូវរំលោភយកដោយខុសច្បាប់

អង្គការក្រៅរដ្ឋាភិបាលមួយបានរកឃើញដីព្រៃរបស់រដ្ឋជាង៤០០ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ត្រូវបានអតីតមេឃុំត្រពាំងជោរគប់គិតគ្នាធ្វើឯកសារក្លែងក្លាយលក់ទៅឱ្យឯកជនធ្វើកម្មសិទ្ធិ។

អានបន្ត

បទ​យក​​ការណ៍៖ ពលរដ្ឋ​​ខ្លះ​​​បារម្ភ​​​​សុវត្ថិភាព​​​និ​ង​​​អសន្តិសុខ​សង្គម ក្រោយ​មានករណី​ហិង្សា ក្មេងទំនើង និង​ការ​បាញ់​បោះ​​

ប៉ុន្មានខែ​ចុងក្រោយនេះ រដ្ឋាភិបាល បាននិងកំពុងបើក​យុទ្ធនាការ​បោស​សម្អាត​ក្រុមក្មេង​ទំនើង​​ដែល​បង្ក​អសន្តិសុខក្នុងសង្គម ប៉ុន្តែស្របពេលគ្នានេះ ក៏កើតមាននូវករណីហិង្សា​បង្ក​ដោយ​​ជន​ប្រើប្រាស់គ្រឿងញៀន វាយទៅលើ​អ្នកដំណើរតាមដងផ្លូវ និងការ​ករណីបាញ់បោះនៅ​កណ្តាល​រាជធានីភ្នំពេញ និង​ខេត្តព្រះសីហនុ ដែលបង្កដោយ​ជនជាតិ​ចិនមួយចំនួន​ផងដែរ។

អានបន្ត

ជនជាតិ​ដើម​ភាគ​តិចនៅក្បាលរមាសចាស់ជំរុញឱ្យចុះបញ្ជីដីសមូហភាពក្រោយរងគ្រោះពីវារីអគ្គិសនី៧ឆ្នាំ

ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។

អានបន្ត

កញ្ញា ឈឹម ស៊ីថរ៖ ភាព​អយុត្តិធម៌សង្គម​ជា​កម្លាំង​ជំរុញ​​ចិត្តកញ្ញា​ឱ្យ​បន្ត​​ការងារ​​សង្គម​ ទោះធ្លាប់ជាប់​ពន្ធនាគារ​២ដង

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្ម​ករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (LRSU) កញ្ញា​ ឈឹម ស៊ីថរ បាន​ប្រលូក​ក្នុង​​វិស័យ​​សង្គម​​ស៊ីវិល ​​និង​​តស៊ូ​​មតិ​​ផ្នែក​​សហជីព​​អស់​​រយៈ​ពេល​​​១៧​ឆ្នាំ​មក​​ហើយ។ ភាព​អយុត្តិធម៌​ និង​​ការ​កេង​​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្ម​ករនិយោ​ជិត​​ ពីសំណាក់​និយោជក​ ​ធ្វើ​​ឱ្យ​​កញ្ញា​​ពង្រឹង​ស្មារតីខ្លួនឯង និងប្តេជ្ញា​ក្នុងការ​ការ​ពារ​សិទ្ធិ​ក្នុងវិស័យការ​ងារ។

អានបន្ត
ទំព័រ 6 នៃ 23 1 5 6 7 23