គណបក្សមួយចំនួ​នស្នើសុំការសម្របសម្រួលពី គ..ប អំឡុងពេលឃោសនាបោះឆ្នោត

គណបក្សនយោបាយមួយចំនួនអះអាងថា ពួកគេបានត្រៀមខ្លួន និងស្នើសុំគណៈកម្មការរៀបចំការបោះឆ្នោតជួយសម្រួលឱ្យភាពងាយស្រួលសម្រាប់ការចុះផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ខណៈយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណាត្តិទី៥នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២។

អានបន្ត

ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់

ពលរដ្ឋមួយចំនួនយល់ថា ការប្រកាសឱ្យលែងពាក់ម៉ាស់នៅតាមទីសាធារណជារឿងល្អប្រសើរមួយ ប៉ុន្ដែ ពួកគេបារម្ភខ្លាចមានការកើតឡើងជាថ្មីនៃជំងឺកូវីដ-១៩ ខណៈរដ្ឋាភិបាលចង់បង្ហាញដល់ពិភពលោកថា កម្ពុជាលែងមានការឆ្លងជំងឺសកលមួយនេះទៀតហើយ។

អានបន្ត

អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ព្រមានចាត់វិធានការចំពោះពលរដ្ឋមួយចំនួនដែលនាំគ្នាអង្គុយហូបចុក និងផឹកស៊ីគ្មានរបៀបរៀបរយនៅជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អានបន្ត

សង្គមស៊ីវិលខកចិត្តនឹងក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារស៊ើបអង្កេតឃាតកម្មលោក ឈុត វុទ្ធី ឡើងវិញ

ក្រុមអង្គការសង្គមស៊ីវិលសំដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារឱ្យអាជ្ញាធរបន្ដការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពចំពោះករណីឃាតកម្មលោក ឈុត  វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងកាលពី១០ឆ្នាំមុន។

អានបន្ត

គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន

គ្រួសារមួយដែលបានបាត់បង់កូនប្រុសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពី៧ឆ្នាំមុន ទាមទារឱ្យតុលាការចាប់ជនបង្កមកផ្តន្ទាទោស និងផ្ដល់សំណងចំនួន ៣០លានរៀលមកគ្រួសារគាត់ ខណៈមន្រ្ដីសង្គមស៊ីវិលយល់ថា​ ដំណើរការផ្ដល់យុត្ដិធម៌យឺតយ៉ាវធ្វើឳ្យពលរដ្ឋអស់ជំនឿចិត្ត​​។

អានបន្ត

គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកឡើងពីការបន្ដធ្វើទុក្ខបុកម្នេញ និងការយាយីក្រុមអ្នកនយោបាយ ស្របពេលកម្ពុជាត្រៀមរៀបចំការបោះឆ្នោតដែលអវត្តមានអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។

អានបន្ត

ក្រសួងប្រាប់ឱ្យពលរដ្ឋប្រយ័ត្នទិញប៉ះឱសថក្លែងក្លាយសម្រាប់ព្យាបាលជំងឺកូវីដ១៩

ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ត្រូវពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ក្នុងនោះផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងផ្នែកខាងក្រោមមានលេខបញ្ជីកា។

អានបន្ត

ពលរដ្ឋនៅស្រុកឱរ៉ាល់រិះគន់អាជ្ញាធរមូលដ្ឋានថា មិនអើពើរឿងគោរបស់អ្នកភូមិឈឺ

ពលរដ្ឋសហគមន៍រស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ហាញការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនដែលបានយកចិត្តទុកដាក់ និងចុះមកពិនិត្យបញ្ហាសត្វគោកើតជំងឺដុំពកលើស្បែកម្ដងណាឡើយ។

អានបន្ត

អាណាព្យាបាលស្នើឱ្យអាជ្ញាធរពង្រឹងវិធានការរក្សាគម្លាតក្នុងពេលចាក់វ៉ាក់សាំងដល់កុមារ

អាណាព្យាបាលមួយចំនួននៅស្រុកសន្ទុក ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះហានិភ័យឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលចាក់វ៉ាក់សាំង បន្ទាប់ពីរដ្ឋាភិបាលអំពាវនាវឱ្យអាណាព្យាបាលនាំកុមារ អាយុចន្លោះ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងឆាប់បានបើកសាលារៀនឡើងវិញ។  

អានបន្ត

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងឃុំឈើទាលលើ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទាមទារឱ្យអាជ្ញាធរជួយដោះស្រាយ ដោយចោទក្រុមហ៊ុនមួយថា បានជីករំលោភយកដីផ្លូវលំសាធារណៈ។

អានបន្ត
ទំព័រ 16 នៃ 23 1 15 16 17 23