តុលាការ​ឃុំខ្លួនអ្នកកាសែត៤នាក់​ពីបទកំហែងទារប្រាក់​ តែចាង​ហ្វាង​​ថាពួកគេ​​មិន​បាន​ប្រព្រឹត្តិដូច​ការ​​​ចោទ

តុលាការ​ខេត្តកណ្ដាល បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានចំនួន៤រូប ពីបទ​ជំរិតទារប្រាក់ ពីពលរដ្ឋ​​ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ខណៈចាងហ្វាង​ឬ​អ្នក​គ្រប់​គ្រង​នៅស្ថាប័ន​​​របស់​ពួកគេ អះអាងថា អ្នក​សារព័ត៌មានទាំង៤រូបនោះ មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​​ចោទ​ប្រកាន់។

អានបន្ត

សហគមន៍​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគតិច​ពូនង​នៅ​ក្រចេះ​កំពុង​រង​ការ​ទន្ទា្រន​យក​ដី​និង​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​

សហគមន៍ព្រៃឈើរបស់ជនជាតិដើមភាគតិចពូនងនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងរងការកាប់ឈើ និងទន្ទ្រានយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ ខណៈអាជ្ញាធរពាក់ព័ន្ធមិនបានចាត់វិធានការច្បាប់តឹងរឹងនៅឡើយ។ លោក ម្អឹង ហាន ជាជនជាតិដើមភាគតិចពូនង និងជាប្រធានសហគមន៍ព្រៃឈើប្អៀរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍ព្រៃឈើប្អៀរ ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគ្រប់គ្រង និងការពារដោយជនជាតិដើមភាគតិចពូនងរយៈពេលជាង១០ឆ្នាំមកហើយសម្រាប់ពលរដ្ឋអាស្រ័យផល និងទុកឱ្យក្មេងជំនានក្រោយ។  ប្រធានសហគមន៍ព្រៃឈើប្អៀរ...

អានបន្ត

ពលរដ្ឋ​​នៅ​ភូមិ​ឈើទាល​លើ​ខេត្ត​កំពង់​ស្ពឺ​ ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​លើ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​

ពលរដ្ឋមួយចំនួនរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចស្នើ សុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ​ ខណៈ​ដីទីទួលសុវត្ថិភាពដែលពួកគេធ្លាប់ប្រើប្រាស់​រួម សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ពេលមានទឹកជន់លិច​នារដូវវស្សានោះ ត្រូវគ្រួសារអ្នកមានអំណាចនិងបក្ខពួកដណ្តើមយកធ្វើជាកម្មសិទ្ធិ។ លោក​ ស្រី ភុន អាយុ ៧៩ ឆ្នាំរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ...

អានបន្ត

ខណ្ឌដូនពេញប្រឈមនឹងការកកស្ទះ ​ស្របពេលអាជ្ញាធរក្រុងដាក់ឱ្យដំណើរការផ្លូវថ្មើរជើងម្តុំមាត់ទន្លេ

ការដាក់ឱ្យដំណើរការសាកល្បង ដែលអនុវត្តដោយសាលាក្រុងភ្នំពេញ សម្រាប់ផ្លូវថ្មើរជើង នៅប្របនឹងទ​ន្លេ​​ កាលពីចុងសប្តាហ៍កន្លងទៅ​នេះ គេ​សង្កេ​​ត​ឃើ​ញថា ទទួលបានការសាទរពីពលរដ្ឋ និងអ្នកដំណើរ ប៉ុន្តែពួក​គាត់ក៏លើកឡើងពីបញ្ហា នៃការ​កកស្ទះចរាចរណ៍ ពេលមិនអនុញ្ញាតឱ្យមានឡាន ម៉ូតូ និងមធ្យោ​បា​យ​​ធ្វើ​​​ដំ​​ណើរផ្សេងទៀត បាន​ឆ្លងកាត់ផ្លូវថ្មើ​​រ​​ជើងនេះ នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែរ។

អានបន្ត

កម្លាំង​CMAC​ប្រតិបត្តិការ​នៅ​ខេត្ត​ជិត​១០​ត្រូវ​ផ្អាក​សកម្មភាព​ជិត​១០០​ថ្ងៃ​ដោយ​ការ​បង្កក​ជំនួយ​របស់​USAID​

ប្រធានអង្គភាពស៊ីម៉ាក់(CMAC)នៅកម្ពុជា បានអះអាងថា ខេត្តជិត១០ដែលកម្លាំងរបស់អង្គភាពនេះកំពុងប្រតិបត្តិការក្នុងការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីយន្តហោះដោយសារសង្គ្រាមត្រូវបានផ្អាកសកម្មភាពរបស់ខ្លួនចំនួន៨៥ថ្ងៃ ដោយសារតែការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់(CMAC)លោក ហេង រតនា បានលើកឡើងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោកមានសេចក្តីសោកស្តាយដោយសារកម្លាំងនៃអង្គភាពនេះនៅខេត្តចំនួន៨ ត្រូវផ្អាកសកម្មភាពជិត១០០ថ្ងៃ ដោយសារជំនួយអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិកត្រូវបានជាបណ្តោះអាសន្នផងដែរ។ លោកបានប្រកាសជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ត្បូងឃ្មុំ...

អានបន្ត

អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​កសាង​សំណុំ​រឿង​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ជន​ជាតិ​ចិន​ទៅ​តុលាការ​

អាជ្ញាធរខេត្ដស្វាយរៀងថា កំពុងធ្វើការស៊ើបសួររកអ្នកពាក់ព័ន្ធ និងកសាងសំណុំរឿងករណីប្រើប្រាស់អំពើហិង្សាទៅលើជនជាតិចិននៅក្រុងបាវិត ខេត្ដស្វាយរៀងកាលពីពេលថ្មីៗនេះ។ លោក ម៉ែន អេង អភិបាលរងខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថា អាជ្ញាធរកំពុងកសាងសំណុំរឿងបន្តនីតិវិធីស៊ើបសួរបន្ថែមលើករណីមានការប្រើប្រាស់ហិង្សាលើជនជាតិចិននៅខេត្តនេះ ។ នៅពេលពលរដ្ឋអ្នកសារព័ត៌មានសួរថាតើការឃាត់ខ្លួននោះពាក់ព័ន្ធបទល្មើសអ្វី?លោកមិនបានឆ្លើយតបទេហើយចុចទូរសព្ទផ្ដាច់ ។ លោកលើកឡើងថា៖ «គេកំពុងតែធ្វើការអញ្ចឹងអត់ទាន់រួចរាល់ទេ។ ខ្ញុំសូមជម្រាបជូនប៉ុណ្ណឹងថាការសាកសួរនៅបន្តនីតិវិធី» ។ កាលពីថ្ងៃទី២៩...

អានបន្ត

កម្ពុជាស្នើអាមេរិក​​បន្តជំនួយមកកម្ពុជា ខណៈការបង្កកជំនួយរបស់USAIDផ្តល់​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន

មន្ត្រីរដ្ឋាភិបាល​កម្ពុជា ឱ្យដឹងថា វិស័យមួយចំនួននៅប្រទេសកម្ពុជា ជាពិសេស​សកម្មភាពបោសសម្អាត​មីន​ កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ការ​ផ្អាក​ជំនួយ​កម្មវិ​ធី​មូលនិធិដោយ USAID បើទោះបីជាបញ្ហានេះមិនប៉ះពាល់ដល់​ការ​អភិវឌ្ឍ​ប្រទេស​ ប៉ុន្តែកម្ពុជានៅបន្តស្នើដល់សហរដ្ឋអាមេរិក និងស្វាគមន៍​​ដៃគូរអភិវឌ្ឍន៍ផ្សេង​ទៀត​ ​ក្នុងការ​​បន្តសហប្រតិបត្តិការ​ជួយ​ដល់កម្ពុជា។

អានបន្ត

លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យ​មើល​ការ​លុប​បំបាត់ការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈដែលមានជាតិផ្អែម នៅ​តាម​ទីសាធារណៈ ដើម្បី​ការ​ពារ​ពលរដ្ឋ ជាពិសេស​​កុមារដែលជាធនធានអភិវឌ្ឍន៍ជាតិ ពី​ផល​ប៉ះ​ពាល់​ដល់សុខភាព។

អានបន្ត

សមត្ថ​កិច្ចអះអាងថា ការចាប់ខ្លួនសកម្មជ​ន​បក្សកម្លាំងជាតិ ដោយសារការ​​ផ្សាយ​ព័ត៌​មាន​មិន​ពិត

សមត្ថកិច្ចរាជធានី​ភ្នំពេញ អះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ ដោយផ្អែកតាម​អង្គហេតុនិងអង្គច្បាប់ ពាក់​ព័ន្ធ​នឹង​ចេត​នា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឱ្យ​មាន​ការ​រើសអើង​ថ្នាក់​ដឹក​នាំ និង​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

អានបន្ត

អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

អ្នកជំនាញផ្នែកច្បាប់ ជំរុញក្រសួង​ឱ្យពង្រឹងតួនាទី វិជ្ជាជីវៈ និង​​ឯករាជ្យភាពរបស់​ចៅក្រម ក្រោយ​មានការ​បង្កើនចំនួន​ចៅក្រម​ពី ២៥នាក់ ទៅ​៣០នាក់ នៅ​តុលាការ​ ដើម្បីពន្លឿនការ​ដោះស្រាយ​សំណុំរឿង​ដែលមានចំនួនច្រើនពីតុលាការ​ជាន់ទាប។

អានបន្ត
ទំព័រ 6 នៃ 48 1 5 6 7 48