ស៊ើបអង្កេត៖ ករណីរំលោភសម្លាប់ក្លាយជាឧបសគ្គដល់ក្មេងស្រីជនជាតិដើមភាគតិច ទៅសាលារៀននៅរតនគិរី

រតនគិរីគឺជាខេត្តមួយរបស់កម្ពុជាស្ថិតនៅភាគភាគ​ឦសាន​នៃ​ប្រទេស ជាតំបន់ខ្ពង់រាបសំបូរទៅដោយភ្នំ សត្វ និងព្រៃឈើសំបូរបែប។ ខេត្តនេះក៏ជាទីតាំងមួយ ក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលមានជនជាតិដើមភាគតិច​រស់នៅតំបន់នោះ​ច្រើនជាងគេ។ នៅរតនគិរីមាន៨ជនជាតិដើមភាគតិច រួមមាន ជនជាតិពូនង(ព្នង) ទំពួន ចារ៉ាយ​ គ្រឹង កាវ៉ែត លន់ កាចក់ និង​ជនជាតិព្រៅ ​សរុបមានជាង១៣០​ ០០០នាក់។ ក្នុងចំណោមជនជាតិទាំងនោះ...

អានបន្ត

អ្នក​​វិភាគ​បញ្ហា​សង្គម​​ ​បារម្ភ​​ពី​​ផល​​ប៉ះពាល់​​នៃ​​បំណុល​​របស់​​ពលរដ្ឋ​​ទៅ​​លើ​​ស្ថិរភាព​​សង្គម​

អ្នក​វិភាគបញ្ហាសង្គម​ ​លើក​ឡើង​ពី​ក្ដី​បារម្ភ​នៃ​បំណុល​របស់​ពលរដ្ឋ​ទៅ​លើ​​ស្ថិរភាព​សង្គម ដោយ​ថា​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​មួយ​គ្រួសារ​ ជា​មធ្យម​ត្រូវ​បង់​​យ៉ាង​ហោច​ជាង​៣០០ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ធនាគារ ខណៈ​ចំណូល​ពលរដ្ឋ​ម្នាក់​មាន​ជាង​១ពាន់​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ ក្នុង​របាយការណ៍​របស់​ធនាគារ​ជាតិ​ឆ្នាំ២០១៨ ចេញ​ផ្សាយ​កាល​ពី​ខែ​មករា​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ខ្ចី​ប្រាក់​​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១៨ ​មាន​ជិត៤លាននាក់ ដែល​មាន​ចំនួន​ទឹក​ប្រាក់​កម្ចី​សរុប​ប្រមាណ ៣ម៉ឺនលានដុល្លារអាមេរិក។ អ្នក​វិភាគ​សេដ្ឋកិច្ច​ លោក យ៉ង ប៉ាក់ បាន​លើក​ឡើង​ថា ​ទំហំ​បំណុល​របស់​ពលរដ្ឋ​ដែល​ជំពាក់​ធនាគារ​ហាក់​កើន​ឡើង​យ៉ាង​គំហុក​ពី​ឆ្នាំ​២០១៥​មក...

អានបន្ត

សមាគមថាកម្ពុជាមិនដែលនាំសាច់ជ្រូកចូលចិនទេ

ប្រធានសមាគមចិញ្ចឹមជ្រូក អះអាងថា កម្ពុជា​មិនដែលនាំសាច់ជ្រូកចូលទៅប្រទេសចិននោះទេ ដោយលោកថា មានតែ​ចិននាំសាច់ជ្រូកមកលក់នៅកម្ពុជា។ ការអះអាងរបស់ប្រធានសមាគមចិញ្ចឹមជ្រូក ធ្វើឡើងបន្ទាប់ពីមន្ត្រីគយចិនថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីម្សិលមិញថា ចិននឹងហាមមិនឱ្យកម្ពុជានាំចូលសាច់ជ្រូកស្រុក សាច់ជ្រូកព្រៃ និងផលិតផលផ្សេងៗ ដែលកែច្នៃពីសាច់ជ្រូកទៅប្រទេសចិនទៀតទេ ដោយសារ បច្ចុប្បន្នកម្ពុជាកំពុងតែមានការឆ្លងរាលដាលជំងឺផ្តាសាយអាហ្វ្រិក។​ ប៉ុន្តែ ប្រធានសមាគមចិញ្ចឹមជ្រូក លោក ស្រ៊ុន ពៅ ប្រាប់ វី.អូ.ឌី...

អានបន្ត

អតីតចៅសង្កាត់អូចារ កញ្ញា រ៉ូហ្សេត ត្រូវតុការកោះហៅ ថារំលោភបំរាមធ្វើនយោបាយ

អតី​តចៅសង្កា​ត់អូចា​ររបស់គណបក្សប្រឆាំង ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ត្រូវតុលាកា​រខេ​ត្តបាត់ដំ​បងកោះហៅឲ្យចូលបំភ្លឺនៅខែក្រោយនេះ សង្ស័យថា បំពានលើសាលដីកាតុ​លាការកំពូល ដែលហា​មសិទ្ធិធ្វើនយោបាយ។ តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ តាមដីកាកោះ ចុះថ្ងៃទី២៤ ខែមេសានេះ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង...

អានបន្ត

អ្នក​ភូមិ​មួយ​ខេត្ត​ក្រចេះ អំពាវនាវ​អាជ្ញាធរ​ទប់ស្កាត់​អ្នក​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​

ប្រជាពលរដ្ឋនៅភូមិមួយក្នុងខេត្តក្រចេះ អំពាវនាវទៅអាជ្ញាធរជួយអន្តរាគមន៍រកស្វាមីដែលបង្កហិង្សាលើភរិយាបណ្តាលឲ្យរបួសក្បាល បន្ទាប់ពីជនបង្ករត់គេចខ្លួនបាត់។ អ្នកស្រី ចាន់ រ៉ា ដែលអះអាងថា ជាអ្នកភូមិច្រណោល ឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ បានរៀប​រាប់ថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ស្វាមី និងភរិយាទាំងពីរនាក់នោះ បាននាំគ្នាទៅស្រែរកអារឈើធ្វើកូនក្រឡឹង ក្រោយមក ត្រឡប់មកវិញ...

អានបន្ត

តុលាការ​​ខេត្ត​​កោះកុង ​កោះ​ហៅ​​ស្ថាបនិក​​ចលនា​​មាតា​​ធម្មជាតិ​​​ឲ្យ​​ចូល​​សវនាការ​​

តុលាការ​ខេត្ត​កោះកុង​សម្រេច​ចេញ​ដីកា​កោះ​ហៅ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ លោក​ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​២០១៥ ឲ្យ​ចូល​សវនាការ​ថ្ងៃ​ទី​៣០ ខែកក្កដា។ ក្នុង​ដីកា​កោះ​ហៅ ចុះ​ថ្ងៃ​ទី​២៥ ខែមេសា តំណាង​រាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កោះកុង លោក អ៊ីវ ត្រាយ​ បាន​កោះ​ហៅ​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៣០...

អានបន្ត

បេក្ខភាពកម្ពុជាទទួលជ័យលាភីរង​​ក្នុងការប្រកួត Mister & Miss Asian International នៅថៃ

បេក្ខជនម្នាក់របស់ម្ពុជាទទួលបានចំណាត់ថ្នាក់រងជាច្រើនក្នុងកម្មវិធីប្រកួត Mister & Miss Asian International 2019 ដែល​​​​​ជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ​​​នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ​​​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

អានបន្ត

លោក អាត់ ធន់ ដឹកនាំកម្មករ-កម្មការិនីហែក្បួនដូចការគ្រោងទុក

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដឹកនាំកម្មករ កម្មការិនីហែក្បួនដើម្បីជំរុញឱ្យមានការគោរពសិទ្ធិការងារដូចការគ្រោងទុក បើទោះជាមានការព្រមានពីសមត្ថកិច្ចក៏ដោយ។​ នៅព្រឹកនេះ លោក អាត់ ធន់ រួមជាមួយថ្នាក់ដឹកនាំសហជីពផ្សេងទៀត បានដឹកនាំកម្មករ កម្មការិនីជាង២០០០នាក់ ហែក្បួនចេញពីសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហែជុំវិញវត្តភ្នំ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើងក្នុងវិស័យការងារ។ កាលពីម្សិលមិញ ស្នងការនគរបាលរាជធានីភ្នំពេញ លោក...

អានបន្ត

តំណាង​អ្នក​ភូមិ​មក​ពី​ក្រចេះ​ឡើង​មកតវ៉ា​នៅ​ភ្នំពេញ​ ក្រោយ​អាជ្ញាធរ​ឈូស​ឆាយ​ដំណាំ​ពួកគាត់

អ្នកភូមិ​ប្រហែល ៤០​នាក់​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឡើង​មក​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញរយៈ​ពេល ២​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​ជម្លោះ​ដី​ធ្លី​ដែល​ពួកគេ​ចោទ​​អាជ្ញាធរមូលដ្ឋាន​ថា ​បាន​ឈូសឆាយដំណាំ និងដុតផ្ទះ​សម្បែង​របស់​ពួកគេ។ ពលរដ្ឋ​មក​ពី​ភូមិ​ជើងឃ្លេរ ស្ថិត​ក្នុង​ឃុំ ២​ធ្នូ លោក យ៉េន សុខាល័យ ប្រាប់វីអូឌីថា សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អភិបាល​រង​ខេត្ត លោក ខាន់ ចំណាន បាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដំណាំ​អស់​ជាច្រើន​ហិកតា...

អានបន្ត

សង្គមស៊ីវិល​ទទូចឱ្យស៊ើបអង្កេតដោយ​តម្លាភាព​លើ​ករណី​កូន​ប្រុស​នៃ​មន្ត្រី​ CNRP ស្លាប់​ក្នុង​ពន្ធនាគារ​កំពង់ចាម

សង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស ជំរុញទៅ​រដ្ឋាភិបាល​ឲ្យ​បង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីបង្ហាញការពិត​ជុំវិញសំណុំរឿងកូនរបស់អតីតមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានម្នាក់ស្លាប់ក្នុងពន្ធនាគារ ដោយគ្រួសារសង្ស័យថា ការស្លាប់នោះអាចបណ្តាលមកពីការធ្វើទារុណកម្ម។ ប្រធានការិយាល័យផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ​បើទោះបីជាមន្ត្រីតុលាការ ព្រម​ទាំងមន្ត្រីនគរបាល​ខេត្តកំពង់ចាម អះអាងថា ​ករណី​លោក ទិត រ៉ន ស្លាប់ក្នុងពន្ធនាគារពុំមែនជាករណីធ្វើទារុណកម្មក៏ដោយ ប៉ុន្តែស្លាកស្នាមលើសាកសព គឺមានចំណុចគួរឱ្យសង្ស័យច្រើនពាក់ព័ន្ធការវាយដំ ឬ​ធ្វើទារុណកម្ម។...

អានបន្ត
ទំព័រ 55 នៃ 56 1 54 55 56