ពលរដ្ឋ២សង្កាត់នៅក្រុងបាត់ដំបងស្នើឲ្យក្រុមហ៊ុនស៊ីនទ្រីកាត់បន្ថយក្លិនស្អុយ និងសត្វរុយកើតចេញពីសំរាម

ពលរដ្ឋរស់នៅក្នុងសង្កាត់ចំការសំរោង និងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដែលរស់នៅជិតកន្លែងចាក់សំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ស្នើឲ្យក្រុមហ៊ុនមួយនេះកាត់បន្ថយបញ្ហាក្លិន ផ្សែង និងរុយ ដែលភាយចេញពីកន្លែងចាក់សំរាម។ពលរដ្ឋម្នាក់រស់នៅក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង លោក ហ៊ុន វិសាល វ័យ ៥០ឆ្នាំ បានឲ្យដឹងថា ក្លិនស្អុយ និងផ្សែងពុល ដែលកើតចេញពីគំនរសំរាមរបស់ក្រុមហ៊ុនទ្រី ស្ថិតនៅជាប់សង្កាត់ចម្ការសំរោង និងសង្កាត់ក្ដុលដូនទាវ...

អានបន្ត

អាជ្ញាធរខេត្តក្រចេះចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពស្ថវៈលើកុមារី៣នាក់

អាជ្ញាធរខេត្តក្រចេះ និងកម្លាំងសមត្ថកិច្ចជំនាញបានចាប់ឃុំខ្លួនបុរសម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភសេពស្ថវៈលើកុមារីអាយុចាប់ពី១០ដល់១២ឆ្នាំចំនួន៣នាក់។កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ដក្រចេះបានចាប់ឃុំខ្លួនបុរសជនសង្ស័យម្នាក់ឈ្មោះ អម អៀម អាយុ៥៣ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុចំនួន៣នាក់ ក្នុងនោះ មាន២នាក់ជាបងប្អូនបង្កើត និងបានប្រើប្រាស់ទូរសព្ទថតកេរិ៍ខ្មាស់កុមារីខាងលើផងនោះ។ស្នងការរងទទួលបន្ទុកកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី នៅ រតនាបានថ្លែងថា...

អានបន្ត

ក្រុមសង្គមស៊ីវិលថា កុមារងាយគ្រោះដោយសារជំងឺកូវីដ១៩ និងអំពើហិង្សាផ្សេងៗ

បណ្ដាញអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកលើកកម្ពស់សិទ្ធិកុមារលើកឡើងថា កុមារនៅកម្ពុជានៅតែបន្ដប្រឈមបញ្ហាជាច្រើន រាប់ចាប់តាំងពីពលកម្មលើកុមារ ឥទ្ធិពលនៃជំងឺកូវីដ១៩ ការបោះបង់ចោលការសិក្សា និងអំពើហិង្សាផ្សេងៗ។ក្នុងទិវាកុមារអន្ដរជាតិ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា បណ្ដាញអង្គការ ដែលដឹកនាំដោយកុមារ និងយុវជន ជាបណ្ដាញមួយដែលរួមបញ្ចូលគ្នាចំនួនបី រួមមានបណ្ដាញកុមារអ្នកតស៊ូមតិ (CAN) ក្រុមតំណាងយុវវ័យ និងយុវជន (AYRG) និងសមាគមចលនាកុមារ នឹងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ...

អានបន្ត

របាយការណ៍ស្ទង់មតិ៖ កុមារសិក្សានៅផ្ទះទទួលបានការយកចិត្តទុកដាក់តិចតួចពីឪពុកម្ដាយ

របាយការណ៍ស្ទង់មតិមួយបានរកឃើញថា កុមារ និងកុមារីនៅកម្ពុជា មិនសូវទទួលបានការយកចិត្តទុកដាក់ពីឪពុកម្ដាយនោះទេ អំឡុងពេលពួកគេការសិក្សានៅផ្ទះតាមបណ្ដាញអនឡាញ ស្របពេលមានការរីករាលដាននៃជំងឺកូវីដ១៩។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការធ្វើការផ្នែកអប់រំ និងសិទ្ធិកុមារនៅកម្ពុជា ដែលធ្វើឡើងដោយសម្ព័ន្ធ Joining Forces ដែលបានសម្ភាស៍ ឬធ្វើការស្ទង់មតិជាមួយកុមារអាយុ ពី១០ដល់១៧ឆ្នាំ បានបង្ហាញថា កុមារប្រហែលតែ៥៤ភាគរយប៉ុណ្ណោះ មានលទ្ធភាពទទួលបានសៀវភៅឯកសារសិក្សានៅផ្ទះ ចំណែក ៤៨ភាគរយទៀត បានទទួលការគាំទ្របន្ដការសិក្សានៅផ្ទះ នៅអំឡុងពេលរដ្ឋាភិបាលបិទសាលារៀន...

អានបន្ត

UN បារម្ភការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ខណៈស្ដ្រី៦នាក់រងការចាប់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិត

ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោកស្រី មីសែ្សល បាស្សេឡេត បានសំដែងការព្រួយបារម្ភចំពោះការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ដោយសារតែវិធានការរបស់រដ្ឋាភិបាល ដែលបានចាប់ខ្លួនមនុស្សមួយចំនួន រួមទាំងស្ដ្រី និងកុមារីផង ជុំវិញការចោទប្រកាន់រឿងផ្សព្វផ្សាយព័ត៌មានមិនពិត។ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អ្នកស្រី មីសែ្សល បាស្សេឡេត បានលើកឡើងអំពីក្ដីព្រួយបារម្ភចំពោះការគាបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិ នៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៅអំឡុងពេលពិភពលោកមានវិបត្ដិនៃជំងឺកូវីដ-១៩ ដោយលោកស្រីជំរុញទៅបណ្ដារដ្ឋាភិបាលទាំងនោះថា...

អានបន្ត

សហគមន៍ខេត្តឧត្តរមានជ័យបារម្ភពីការបាត់បង់ព្រៃឈើ បើគ្មានវិធានការទប់ស្កាត់ទាន់ពេល

ប្រជាសហគមន៍រំដួលវាសនា ខេត្តឧត្តរមានជ័យ អះអាងថា ព្រៃសហគមន៍មួយកន្លែងនៅតំបន់នោះនឹងរងការកាប់បំផ្លាញកាន់តែខ្លាំង ប្រសិនបើភាគីពាក់ព័ន្ធមិនរួមគ្នាទប់ស្កាត់បន្ទាន់ឲ្យមានប្រសិទ្ធភាពទេនោះ។ប្រធានគណៈកម្មការសហគមន៍រំដួលវាសនា លោក ម្លិះ ហឿត លើកឡើងថា សហគមន៍ «រំដួលវាសនា» ស្ថិតនៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កំពុងរងការកាប់ទន្រ្ទានយ៉ាងខ្លាំង ដែលសព្វថ្ងៃ នៅសល់ត្រឹមតែទំហំ ៦០៦១ហិកតា ដោយសារតែសកម្មភាពរបស់ពលរដ្ឋចំណាកស្រុក រួមទាំងកម្លាំងទាហានមួយចំនួនផង...

អានបន្ត

ស្ដ្រីខ្មែរម្នាក់ទៀតជាប់នៅម៉ាឡេស៊ីស្នើសុំរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍បានត្រឡប់មកកម្ពុជាវិញ

ស្ដ្រីខ្មែរម្នាក់ទៀតនៅប្រទេសម៉ាឡេស៊ី គឺអ្នកស្រី ម៉ារីណា ស៊ូលីម៉ាន ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្ដរាគមន៍សម្របសម្រួលបានត្រឡប់មកប្រទេសកម្ពុជាវិញ ស្របពេលខ្លួនកំពុងជាប់គាំងនៅក្រៅប្រទេស និងមានកូនតូចនៅជាមួយផង។យោងតាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ អ្នកស្រី ម៉ារីណា ស៊ូលីម៉ាន រៀបរាប់ថា គាត់បានជាប់គាំងនៅប្រទេសម៉ាឡេស៊ីអស់រយៈពេលជាច្រើនថ្ងៃមកហើយ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ និងម្យ៉ាងទៀតរូបគាត់ក៏កំពុងមានកូនតូចអាយុទើបបាន៦ខែផងនោះ។អ្នកស្រីរៀបរាប់ថា គាត់ចង់ត្រឡប់មកប្រទេសកម្ពុជា ដើម្បីជួបជុំគ្រួសារ...

អានបន្ត

ស្ដ្រីម្នាក់រងរបួសធ្ងន់ដោយសារជម្លោះទាស់ទែងពាក្យសម្ដីក្នុងគ្រួសារ

ស្ដ្រីម្នាក់បានរងរបួសធ្ងន់ ដោយសារតែប្អូនថ្លៃទាញកាំបិតកាប់យ៉ាងដំណំក្នុងទំនាស់ទាស់ទែងពាក្យសម្ដី និងឈានដល់ការប្រើអំពើហិង្សានៅក្នុងគ្រួសារ។នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោងប្រមាណ ២ និង៣០នាទី មានករណីហិង្សាមួយបានកើតឡើង រវាងស្ដ្រីជាប្អូនថ្លៃឈ្មោះ «ឡាយ» ដែលបានទាញកាំបិតកាប់ជាច្រើនដងទៅលើបងថ្លៃជាស្ដ្រីឈ្មោះ «អុក» រហូតរបួសធ្ងន់ នៅចំណុចភូមិធ្លុកអណ្ដូង សង្កាត់ស្លក្រាម ស្រុកសៀមរាមរាប ខេត្តសៀមរាប។ ក្រោយករណីនេះ ស្ដ្រីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ...

អានបន្ត

Amnesty International រកឃើញថា យុទ្ធនាការប្រឆាំងគ្រឿងញៀនប៉ះពាល់ខ្លាំងដល់សិទ្ធិជនងាយរងគ្រោះ

អង្គការលើកលែងទោសអន្ដរជាតិរកឃើញថា អាជ្ញាធរកម្ពុជាបានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ទៅលើក្រុមងាយរងគ្រោះ ដូចជា ស្ដ្រី និងសហគមន៍ក្រីក្រ ដែលបានទទួលរងការធ្វើទារុណកម្មទាំងបំពាន និងការរំលោភសិទ្ធិទទួលបានការជម្រះក្ដីដោយយុត្តិធម៌។ក្នុងរបាយការណ៍ថ្មីរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អង្គការលើកលែងទោសអន្ដរជាតិ ឬ Amnesty International អះអាងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដែលគិតមកទល់ពេលនេះ មានរយៈពេល ៣ឆ្នាំហើយនោះ បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ...

អានបន្ត

តុលាការខេត្តក្រចេះសម្រចដោះលែងលោក អ៊ូច ឡេង និងសកម្មជនព្រៃឈើ ៣នាក់វិញ

សាលាដំបូងខេត្តក្រចេះបានសម្រេចដោះលែងម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក និងសកម្មជនការពារព្រៃឈើ៣នាក់ផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានបុគ្គលិកក្រុមហ៊ុនឯកជនចាប់បញ្ជូនទៅអាជ្ញាធរ ជុំវិញការចោទថា ចូលក្នុងបរិវេណក្រុមហ៊ុនដោយគ្មានច្បាប់អនុញ្ញាត។នៅចន្ទ ទី១៦ ខែមិនា ឆ្នាំ២០២០នេះ សាលាដំបូងខេត្តក្រចេះបានសម្រេចដោះលែង លោក អ៊ូច ឡេង ដែលជាសកម្មជនព្រៃឈើដ៏ល្បីនៅកម្ពុជា និងជាម្ចាស់ពានរង្វាន់បរិស្ថានពិភពលោកឆ្នាំ២០១៦ និងសកម្មជនព្រៃឡង់ចំនួន ៣នាក់ផ្សេងទៀត បន្ទាប់ពីមនុស្សទាំង៤នាក់នេះ បានទទួលរងនូវអំពើហិង្សាពីសំណាក់កម្លាំងការពាររបស់ក្រុមហ៊ុនស៊ីឯកជនមួយឈ្មោះ «បាយអូថេក» ដែលបានធ្វើការឃាត់ខ្លួន...

អានបន្ត
ទំព័រ 53 នៃ 56 1 52 53 54 56